កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផឹកស៊ីស្រវឹងទាស់សម្ដីគ្នា យកកាំបិតផ្គាក់កាប់ជនរងគ្រោះ

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បានឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សារដោយចេតនា កាលពីថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៧និង៤០នាទី ត្រង់ចំណុចចំការចេក ស្ថិតក្នុងភូមិចំការចេក ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។…

ជនជាតិចិន២នាក់ ត្រូវកម្លាំងសមត្ថកិច្ច ចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព ផ្ទុះអាវុធ នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព ផ្ទុះអាវុធនៅមុខហាងផឹកស៊ីមួយកន្លែង ។ ចំណែកជនជាតិចិនម្នាក់ទៀត ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនផងដែរ ដោយជាប់ពាក់ព័ន្ធរក្សាទុកអាវុធជាតិផ្ទុះដោយខុសច្បាប់ ។ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង៣រសៀល…

បបួលក្មួយផឹកស៊ីពេលនោះប្រពន្ឋមកផឹកជាមួយ ក៏កើតជាភ្លើងប្រចណ្ឌវាយសម្លាប់ប្រពន្ធភ្លាមៗ ចំណែកក្មួយរបួសធ្ងន់

ក្រចេះៈ នគរបាលស្រុកចិត្របុរី តាមបានចាប់ឃាត់ខ្លួនជនដៃដល់ជាប្តីបានភ្លាមៗកាលពីយប់ថ្ងៃទី១២ ខែកុម្ភះ នៅភូមិជួរក្រួច ឃុំថ្មអណ្តើក ស្រុកចិត្របុរី បន្ទាប់ពីជននេះបានធ្វើសកម្មភាពវាយសម្លាប់ស្រ្តីជាប្រពន្ឋដោយអង្រែបុកគ្រឿង និងបានវាយសំពងក្មួយប្រុសបង្កើតសន្លប់បណ្តាលអោយរងរបួសធ្ងន់ ដោយសារភ្លើងប្រចណ្ឌ ។ ជនដៃដល់ជាប្តីឈ្មោះមល់ មិន អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។ នៅថ្ងៃកើតហេតុ ជនដៃដល់ជាឪពុកមា បានបបួលបុរសរងគ្រោះជាក្មួយ ផឹកលើគ្រែក្បែរផ្ទះ…

បុរសគថ្លង់ម្នាក់បន្ទាប់ពីផឹកស្រាស្រវឹង ដើររអិលជើងធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលឲ្យលង់ស្លាប់

ភ្នំពេញៈ នៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីបុរសម្នាក់ជាជនពិការគថ្លង់ បានលង់ទឹកស្អុយស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីផឹកស្រាស្រវឹងហើយដើរទៅឈរលេងនៅក្បែរបង្កាន់ដៃស្ពាន ប្រឡាយទឹកស្អុយ រួចក៏រអិលជើងធ្លាក់ចូលលិចបាត់២ម៉ោង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង ត្រង់ចំណុចស្ពានបឹងសាឡាង តាមបណ្ដោយផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ ស៊ុយ សុជាតិ ភេទប្រុស…

ផឹកស៊ីស្រវឹងទាស់សម្ដី វាយឪពុកបង្កើត បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីហិង្សាក្នុងគ្រួសារ (កូនវាយឪពុកបង្កើតរបស់ខ្លួនរងរបួសធ្ងន់) ស្ថិតចំណុចជើងភ្នំគុក ភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ យោងតាមកំណត់ហេតុបណ្ដឹង និងការបំភ្លឺរបស់ឈ្មោះ ហួ រី ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ…

កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីមនុស្សឃាតកម្មគិតទុកជាមុន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ។ សមត្ថកិច្ច បានឱ្យដឹងថាជនសង្ស័យឈ្មោះ ញ៉ូវ ទីន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ស្រុកកំណើតភូមិខ្វាវ ឃុំខ្វាវ…

ខំស្កាត់ពីនាយមករកការងារធ្វើមិនទាន់បានផង ត្រូវសមត្ថកិច្ចនគរបាលស្រុកកំរៀងឃាត់ខ្លួន

បាត់ដំបងៈ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ…

និស្សិតច្បាប់ម្នាក់ធ្វើអត្តឃាត( បាញ់សម្លាប់ ខ្លួនឯង) សង្ស័យ​កើត​ជំងឺ​ឌីប្រេសសិន (Depression)

និស្សិតច្បាប់ម្នាក់ បានយកកាំភ្លើងរបស់មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ដែលជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ មកធ្វើអត្តឃាត( បាញ់សម្លាប់ ខ្លួនឯង​ត្រង់ចំណុច​ប៊ូ​ទិច​គ្រី​សណា​វីឡា។​ ហេតុការណ៍​នេះ​ បានកើត​ឡើង​នៅ​នៅវេលា​ម៉ោង ២០ និង ៥០​នាទី ថ្ងៃទី ២០​ ខែមករា​ ឆ្នាំ​ ២០២២​ស្ថិត​ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។…

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សាដោយចេតនា

កណ្ដាលៈ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទីយប់ មានករណីហិង្សាដោយចេតនា នៅចំណុចផ្ទះជួលភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ សួន ពុធមុន្នីរ័ត្ន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣…

Update៖ ជនដៃដល់ប្រដាប់ដោយឈើជ្រុង វាយជនរងគ្រោះម្នាក់ចំក្បាលពេញទំហឹង បណ្តាលឲ្យដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន

ភ្នំពេញ: នៅវេលាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មានករណីបុរសពោះម៉ាយម្នាក់ បានដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន បន្ទាប់ពីមានករណីហិង្សា ដោយជនដៃដល់ប្រដាប់ដោយឈើជ្រុង វាយចំក្បាលពេញទំហឹង ហេតុការណ៍នេះកើតឡើង នៅក្បែរមាត់ស្រះភូមិ ក្នុងភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ករណីខាងលើនេះ ដោយសង្ស័យជនរងគ្រោះ និងជនសង្ស័យមានការជួបជុំផឹកស៊ីជុំគ្នា រួចកើតជាហិង្សា…