បុរសម្នាក់ស្រវឹងស្រា បើករថយន្តព្រូស បុកកង់បីឆ្លងផ្លូវ បណ្ដាលឲ្យមនុស្ស ៤នាក់ រងរបួសធ្ងន់
ភ្នំពេញៈ នាវេលាម៉ោង ១និង២៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តព្រូសបើកបុកកង់បីឆ្លងផ្លូវ និងជ្រុលទៅបុកចូលកន្លែងលក់មីឆា តាមចិញ្ចើមផ្លូវ ម្ដុំក្បែរផ្សារក្រមួន បណ្ដាលឲ្យមនុស្ស ៤នាក់ រងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវ១០០៧កែងផ្លូវ១៩៨០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កង់បីម៉ាក បាចា ពណ៌ស…