ខំជួលបន្ទប់ដល់ជាន់ទី២ហើយមកលួចបានទៀត
ភ្នំពេញៈ ចេញពីធ្វើការទុកម៉ូតូមុខបន្ទប់ជួលជាន់ទី២ហើយជាប់រវល់មកផឹកស៊ីនៅជាន់ខាងក្រោមរួចឡើងទៅវិញស្រាប់តែម៉ូតូត្រូវចោរលួចបាត់ បង្កឲ្យមានការភ្ញាក់ផ្អើរកាលពីម៉ោង ១១និង៣៥នាទី យប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅបន្ទប់ជួលជាន់ទី២ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ វ៉ាន់ ដន អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុមានស្រុកកំណើតភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែក…