សិស្សថ្នាក់ទី១២វិទ្យាល័យជាស៊ីមសាមគ្គីត្រូវសមត្ថកិច្ចឃាត់ទាំងកណ្ដាលអធ្រាត្រ
ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿង បានសម្រេចនៅត្រង់ចំណុចក្បែរ ភោជនីយដ្ឋានយីហោស៊ីតធីហ្គោល តាមបណ្ដោយផ្លូវ២០២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ហើយព្យាយាមបើករត់គេចខ្លួនក៏ទៅបុក និងរថយន្ត១គ្រឿងទៀត បណ្តាលឲ្យដួលម៉ូតូនៅត្រង់ចំណុចខាងកើតផ្សារសំណង់១២ ផ្លូវ២៦៥ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចាបប្រគល់ជូនសមត្ថកិច្ច។ ជនសង្ស័យទី១ឈ្មោះពេជ្រ សូណារ៉ុង…