ប្រាក់ចំណូលនៃការនាំចេញជ័រកៅស៊ូធ្លាក់ចុះ ខណៈដែលការនាំចេញកើនឡើង
ភ្នំពេញ៖ ចាប់តាំងពីខែមករា ដល់ខែមិថុនា ការនាំចេញជ័រកៅស៊ូស្ងួតមានចំនួន៤២.១៨៩តោន គឺកើនឡើង៤២ភាគរយបើធៀបទៅនឹងការនាំចេញជ័រកៅស៊ូអំឡុងឆមាសទី១ដើមឆ្នាំ២០១៣។ នេះយោងតាមតួលេខថ្មីបំផុតរបស់ក្រសួងពាណិជ្ជកម្ម។ បើទោះបីជាការនាំចេញកើនឡើងក្តី ក៏ប្រាក់ចំណូលបានពីការនាំចេញជ័រកៅស៊ូរយៈពេលកន្លះឆ្នាំនេះ បានធ្លាក់ចុះជិត២ភាគរយ ពី៧៦,៥លានដុល្លារអាមេរិកមកនៅត្រឹម៧៥លានដុល្លារអាមេរិក ដោយសារតែតម្លៃជ័រកៅស៊ូធ្លាក់ចុះ។ តម្លៃជ័រកៅស៊ូក្នុងស្រុក និងក្នុងពិភពលោក បានធ្លាក់ចុះក្នុងរយៈពេលពីរ-បីឆ្នាំចុងក្រោយនេះដោយសារតែទីផ្សារមានការផ្គត់ផ្គង់ច្រើនហួស និងតម្រូវការទាបពីប្រទេសចិន ដែលជាប្រទេសនាំចូលជ័រកៅស៊ូឆៅដ៏ធំ។ គួរបញ្ជាក់ផងដែរថា កៅស៊ូ ធ្លាប់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន…