មូលនិធិ១៥ពាន់លានយ័នត្រូវបានផ្តល់ ឱ្យជារៀងរាល់ឆ្នាំដល់ការសិក្សាវិជ្ជាជីវៈក្នុងប្រទេសចិន
យោងតាមប្រភពព័ត៌មាន ស៊ីនហួរបានចុះផ្សាយឲ្យដឹងថា រដ្ឋាភិបាលចិនបានផ្តល់មូលនិធិ១៥ពាន់លានយ័ន (២,៤ពាន់លានដុល្លារ) ជាមធ្យមក្នុងមួយឆ្នាំដល់ការសិក្សាវិជ្ជាជីវៈ ចាប់ពីឆ្នាំ២០១១មក។អនុរដ្ឋមន្ត្រី អប់រំ លោក លូស៊ីន បានគូសបញ្ជាក់នៅក្នុងឱកាសនៃសន្និសីទកាសែត មួយថា មូលនិធិនេះ បានផ្តោតទៅលើការកែលំអលក្ខខណ្ឌ នៃការសិក្សាជា មូលដ្ឋាន ដល់ការបណ្តុះបណ្តាលគ្រូបង្រៀន និងដល់ការជួយផ្នែកហិរញ្ញវត្ថុសម្រាប់ពួកនិស្សិត។ សិក្សានុសិស្សនៅតាមតំបន់ជនបទ ដែលរៀនសូត្រនៅក្នុងសាលាមធ្យមសិក្សា ឬនៅតាមគ្រឹះស្ថានសិក្សាជំនាញនានា…