សម្តេចតេជោ ហ៊ុនសែន បានចាត់ទុកវារីអគ្គីសនី នៅតំបន់អាតៃ នៃខេត្តពោធិសាត់ គឺជាធុងអាគុយ សម្រាប់ផ្តត់ផ្គង់អគ្គសនីនៅកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវារីអគ្គីសនី នៅតំបន់អាតៃ ក្នុងភូមិសាស្ត្រស្រុកវាលវែងនៃខេត្តពោធិសាត់ គឺជាធុងអាគុយដ៏សំខាន់ សម្រាប់ការផ្តត់ផ្គង់ថាមពលអគ្គីសនី នៅក្នុងប្រទេសកម្ពុជា ។ សម្តេចបានថ្លែង យ៉ាងដូច្នេះក្នុងឪកាសដែលសម្តេច បានអនុញ្ញាតឲ្យ លោក វ៉ាង យីពីង…