មនុស្សពេញវ័យមិនព្រមរៀបការបានក្លាយជាក្ដីបារម្ភនៅថ្ងៃចូលឆ្នាំចិន
ប្រជាជនចិនរាប់លាននាក់កំពុងតែធ្វើដំណើរទៅកាន់ប្រទេសចិន និងខ្លះទៀតបានធ្វើដំណើរទៅដល់ផ្ទះរបស់ពួក ដើម្បីជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មី(ចិន)។ ក្នុងនោះគេសង្កេតឃើញថាមនុស្សដែលមានវ័យចំណាស់នៅតែមិនទាន់រៀបការទៀត ដែលនេះបានធ្វើឲ្យឪពុកម្ដាយរបស់ខ្លួនមានការខកចិត្ត។ នៅក្នុងសង្គមនៃប្រទេសចិន គេបានផ្ដល់តម្លៃទៅឲ្យកូនរបស់ខ្លួនដែលមានអាយុគ្រប់ការ សម្រេចចិត្តជ្រើសរើសគូស្រករផ្ទាល់ខ្លួន ប៉ុន្តែអ្វីដែលពួកគាត់ចង់បានគឺនៅថ្ងៃចូលឆ្នាំថ្មី ញ៉ាំបាយល្ងាចជុំគ្នា ឮកូននិយាយប្រាប់ថា កូនជិតរៀបការហើយ ឬកូនសម្រេចចិត្តរៀបការហើយ។ ប៉ុន្តែគេសង្កេតឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកដែលមានវ័យគ្រប់ការនៅតែមិនទាន់រៀបការទៀត ដែលធ្វើឲ្យឪពុកម្ដាយពួកគេខកចិត្ត។ បើតាមការលើកឡើងរបស់ក្រុមអ្នកវិភាគបានឲ្យដឹងថា មូលហេតុដែលពួកគេមិនទាន់សម្រេចចិត្តរៀបការនោះគឺដោយសារតែពួកគេមិនទាន់មានលទ្ធភាពក្នុងការទិញផ្ទះផ្ទាល់ខ្លួន និងលទ្ធភាពផ្គត់ផ្គង់គ្រួសារ ព្រោះតែតម្លៃផ្ទះ…