ផលិតកម្ម​ឧស្សាហ​កម្ម​វៀតណាម​ឃើញ​សញ្ញា​ងើប​ឡើង​វិញ​

ហាណូយ៖ សន្ទស្សន៍​ផលិតកម្ម​ឧស្សាហកម្ម​របស់​វៀតណាម​ បាន​ឃើញ​សញ្ញា​ងើប​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​ ២០១៣​ ដោយ​មាន​ការ​កើន​ឡើង ​៥,៩​ភាគរយ។​ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​ប្រទេស​វៀតណាម​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។ ​ តែ​នៅ​ក្នុង​ខែ​ធ្នូ​ ផលិតកម្មឧស្សាហកម្មរបស់វៀតណាម បានកើនឡើងចំនួន ​៧ភាគរយ។​ ក្នុង​នោះ ​វិស័យ​រ៉ែ ​បាន​កើន​ឡើង​ ០,៧​ភាគរយ​ វិស័យ​កែច្នៃ ​និង​ផលិត​ បាន​កើន​ឡើង ​៨,៨​ភាគរយ​…

BlackBerry ទំនង​ជា​បញ្ចប់​ការផលិត​ស្មា​ត​ហ្វូន​តម្លៃ​ខ្ពស់​

​ស្ទើតែ​បាត់បង់​ក្រុមហ៊ុន នៅពេលនេះ BlackBerry បាន​ផ្លាស់ប្ដូរ​ទស្សនវិស័យរ​បស់​ខ្លួន​ក្នុង​ការផលិត​ស្មា​ត​ហ្វូន ក៏​ដូច​ជា​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ស្រោចស្រង់​ទីផ្សារ និង​ស្ដា​មុខមាត់​ឡើងវិញ​។​ ​កាល​ពី​ថ្មីៗ​នេះ លោក John Chen នាយក​ប្រតិបត្តិ​ថ្មី​របស់ BlackBerry ដែល​ទើបតែ​ឡើងកាន់​តំណែង​មិនទាន់បាន​ប៉ុន្មាន​ខែ​នោះ ចាប់ផ្ដើម​បញ្ចេញ​ស្មា​ដៃ ដោយ​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន Foxconn ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកផ្គត់ផ្គង់​ធំ​បំផុត​របស់ Apple ក្នុង​ការផលិត​ស្មា​ត​ហ្វូន​តម្លៃ​មធ្យម និង​ទាប​។​…

ការ​ផលិត​ប្រេង​ឆៅ​អាមេរិក​នឹង​កើន​ដល់​កំណត់​ត្រា​ខ្ពស់​នៅ​ឆ្នាំ ​២០១៦​

អាមេរិក៖ ទីភ្នាក់​ងារ​ព័ត៌មាន​ថាម​ពល​របស់​អាមេរិក ​(EIA)​ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ​បាន​បង្ហាញ​របាយ​ការណ៍​ថ្មី​មួយ​ថា​ ផលិតកម្ម​ប្រេង​ឆៅ​អាមេរិក​នឹង​កើន​ឡើង​ដល់​កម្រិត​មួយ​ដែល​ជា​កំណត់​ត្រាខ្ពស់​ នា​ឆ្នាំ ​២០១៦​ ដែល​ជា​ការ​រីកមច្រើន​នៃ​ថា​មពល ​នឹង​បាន​ជួយ​ផ្លាស់​ប្ដូរសេ​ដ្ឋកិច្ច​របស់​អាមេរិក​ទៀត​ផង។​ ផលិតកម្មប្រេងឆៅក្នុងស្រុកនឹងកើនឡើងជារៀងរាល់ឆ្នាំ ដោយកើនឡើងចាប់ពី ៨០០.០០០ ធុងក្នុងមួយថ្ងៃ ទៅ ៩,៥លានធុងក្នុងថ្ងៃនាឆ្នាំ ២០១៦។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ចេញ​ផ្សាយ​ដំបូង​ប្រចាំ​ឆ្នាំ​ស្ដីពី​ទស្សន​វិស័យថា​មពល​សម្រាប់​ឆ្នាំ ២០១៤។​ ខណៈពេលដែលការផលិតប្រេងត្រូវបានគេព្យាករថានឹងថយចុះនៅឆ្នាំ…

ក្រុមហ៊ុន​ផលិត​រថយន្ត​​វិល​ត្រឡប់​ទៅ​អ៊ីរ៉ង់​វិញ​

អ៊ីរ៉ង់៖ ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​ជា​ច្រើន​បាន​បង្ហាញ​ខ្លួន​នៅ ​Tehran​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​​ទៅ​​ ដោយ​បាន​វា​តម្លៃ​ទៅ​លើ​ទីផ្សារ​របស់​អ៊ីរ៉ង់​ថា​ “សក្ដា​នុពល​សន្ធឹក​សន្ធាប់​” ដែល​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​ក្រោយ​​ពី​កិច្ច​​ព្រម​ព្រៀង​នុយ​ក្លែអ៊ែរ​ជា​ប្រវត្តិ​សាស្ត្រ​របស់​អ៊ីរ៉ង់​ជា​មួយ​ប្រទេស​មហា​អំណាច​នៅ​ក្នុង​ពិភព​លោក។​ នេះជាលើកទីមួយដែលសន្និសីទអន្តរជាតិនៃឧស្សាហកម្មរថយន្ត ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ដោយ​មាន​ការ​ចូល​រួម​​ពី​​បណ្ដា​ក្រុមហ៊ុន​ឧស្សាហកម្ម​រថយន្ត​ជាង​ ១៥០​ នៅ​ជុំ​វិញ​ពិភ​ព​លោក។​ ឧស្សាហកម្មដ៏សំខាន់មួយនេះ ត្រូវបានវាយដំយ៉ាងដំណមអស់រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ដោយ​ការ​ដាក់​ទណ្ឌកម្ម​ពី​លោក​ខាង​​លិច​មក​លើ​ប្រទេស​អ៊ីរ៉ង់​ទៅ​លើ​កម្មវិធី​នុយ​ក្លេអ៊ែរ។​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Mohammad Reza Nematadeh បានថ្លែងថា​លោក​ចង់​…

អគ្គនាយក​រដ្ឋា​ន​ពន្ធដារ​៖​សហគ្រាស​ជាប់ពន្ធ​របស​ស្វ័យ​ប្រកាស​ត្រូវ​តែ​ចេញ​វិក្កយបត្រ​មុខទំនិញ ឬ​សេវាកម្ម​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា ឆ្នាំ ២០១៣ ម្សិលមិញ​នេះ បាន​ចេញ​នូវ​សេចក្ដីជូនដំណឹង​មួយ រំលឹក​ឡើង​វិញ​ដល់​ម្ចាស់​សហគ្រាស​ដែល​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ទាំងអស់ ត្រូវតែ​ចេញ​វិក្កយបត្រ​រាល់​ការផ្គត់ផ្គង់​ទំនិញ ឬ​សេវា​។​ ​កា​រំលឹក​ឡើងវិញ​នេះ ក៏​ដោយសារ​តែ​កន្លងមក អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​សង្កេតឃើញថា មាន​សហគ្រាស​មួយ​ចំនួន​បាន​គោរព​ទៅតាម​បទ​ប្បញ្ញត្តិ ប៉ុន្តែ​នៅ​ក្នុង​នោះ​មាន​សហគ្រាស​មួយ​ចំនួន​មិន​បាន​គោរព និង​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​នោះ​ទេ ហើយ​បើ​ចេញ​ក៏​ចេញ​វិក្កយបត្រ​គ្មាន​និទ្ទេស​ត្រឹមត្រូវ​៕​ ចុច​ទីនេះ​មើលប្រភពដើម ៖​https://www.tax.gov.kh/files/2172GDT_20131129.pdf

ចិន​ទំនង​ជា​បង្កើន​តម្លៃ​ប្រេង​ចម្រាញ់​

​ចិន​៖​ក្រុមអ្នកវិភាគ​ខាង​ឧស្សាហកម្ម​បាន​ទស្សន៍ទាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា​ប្រទេស​ចិន​ទំនង​ជា​បង្កើន​តម្លៃ​ប្រេង​ចម្រាញ់​។​ ​តាម​ការ​ទស្សន៍ទាយ​បានបង្ហាញ​ថា តម្លៃ​ប្រេង​ចម្រាញ់​អាច​នឹង​កើនឡើង ១០០​យន់​(​ប្រហែល ១៦​ដុល្លារ​អាមេរិក​)​ក្នុង​មួយ​តោន​។ “​យើង​រំពឹងថា​នឹង​មាន​ការកែសម្រួល​នៃ​តម្លៃ​ប្រេង​ចម្រាញ់​ទៅ​ជាង ១០០​យន់​ក្នុង​មួយ​តោន ដែល​នឹង​បង្កើន​តម្លៃ​លក់រាយ​នៃ​ប្រេងសាំង​”​។ នេះ​បើ​យោងតាម​សម្ដី​របស់​លោក Li Hong អ្នកវិភាក​ខាងឧ​ស្សហកម្ម​។​ ​លោក Zhang Bin អ្នកវិភាគ​មក​ពី​ស្ថាប័ន Zhuo Chuang Information បាន​បន្ថែមថា…

iPhone 5C ស៊ីដាច់ Galaxy S4 នៅ​ឥណ្ឌា​

​ឥណ្ឌា៖នៅមុននេះ មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា ក្រុមហ៊ុន Apple បាន​បញ្ជា​ទៅ​កាន់​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ខ្លួន​ឲ្យ​កាត់បន្ថយ​ការផលិត iPhone 5C ព្រោះតែ​តម្រូវការ​ទាប ហើយ​ឲ្យ​បង្កើត​ការផលិត iPhone 5S វិញ​។​ ​គ្រប់​គ្នា​បាន​មើលឃើញថា ទីផ្សារ iPhone 5C ហាក់ដូចជា​បរាជ័យ ខណៈពេលដែល Apple សាទរ​ទៅលើ​ភាគ​ជោគជ័យ​នៃ…

បំបែក​កំណត់ត្រា​ដើរ​ថ្មើរជើង​រយៈពេល 7 ឆ្នាំ​ឆ្លង​ពី​អាហ្វ្រិក​ទៅ​ឈី​លី​

​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា Paul Salopek បាន​ចាប់ផ្តើម​នូវ​ផែនការ​មួយ​ក្នុង​គោលបំណង​ដើម្បី​ដើរ​ដោយ​ថ្មើរជើង​ពី​ប្រទេស​អេត្យូ​ពី​ឆ្លងការ​ទ្វីប​បីធំ​គឺ​អាហ្វ្រិកអា​ស៊ីនិង​អាមេរិកខាង​ជើងមុន​ពេល​ដំណើរ​មក​ដល់​ប្រទេសឈី​លីនៅ​ក្នុង​ឆ្នាំ 2020 ។​ ​បុរស​ម្នាក់​នេះ​បាន​ប្រើប្រាស់​ការធ្វើដំណើរ​តាមរយៈ​ថ្មើរជើង​សុទ្ធសាធ​ដោយ​សូម្បី​តែ​ការប្រើ​ឈើច្រត់​ឬ​ពាក់​វ៉ែនតា​ការពារ​កំដៅថ្ងៃ​ក៏​មិន​ប្រើ​ឡើយ​។​គាត់​បាន​ទៅ​ដល់​មូលដ្ឋាន​ទ័ព​របស់​អាមេរិក​ហើយ​បាន​ទទួលបាន​ការឧបត្ថម្ភ​ជា​ចំណីអាហារ​ផ្គត់ផ្គង់​ផ្សេងៗ​ហើយ​គាត់​បាន​ប្រើប្រាស់​សត្វ​អូដ​ជា​អ្នក​ដឹក​ឥ​វ៉ាន់​និង​របស់របរ​ប្រើប្រាស់​មួយចំនួន​ផង​។​ ​គិត​មក​ត្រឹម​ពេល​នេះ​ប៉ុស្ត​ទូរទស្សន៍ NAT Geographic ក៏​ធ្លាប់បាន​ថត​ឯកសារ​ស្តី​ពី​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​នេះ​ដែរ​ហើយ​គេ​ដឹងថា​គាត់​នៅ​សល់​ចម្ងាយ​ប្រមាណ​ជា 32,000 គីឡូម៉ែត្រ​ទៀត​ដើម្បី​ទៅ​ដល់​គោលដៅ​៕​ https://i1272.photobucket.com/albums/y389/domneng/Ailya/WalkingtoChile1_zps53161ac1.jpg https://i1272.photobucket.com/albums/y389/domneng/Ailya/WalkingtoChile3_zps232cb24e.jpg https://i1272.photobucket.com/albums/y389/domneng/Ailya/WalkingtoChile5_zps5566e25a.jpg https://i1272.photobucket.com/albums/y389/domneng/Ailya/WalkingtoChile7_zpsb7eaf256.jpg https://i1272.photobucket.com/albums/y389/domneng/Ailya/WalkingtoChile2_zps8f21207d.jpg https://i1272.photobucket.com/albums/y389/domneng/Ailya/WalkingtoChile4_zpsb5d4841d.jpg https://i1272.photobucket.com/albums/y389/domneng/Ailya/WalkingtoChile6_zpsbfd6a234.jpg

បង្ខំ​កូនស្រី​មិន​ទាន់​គ្រប់​អាយុ​ឲ្យទៅ​ដេក​ជាមួយតា​ចាស់​

​វៀតណាម​៖ បើ​យោង​តាម​គេហទំព័រ​បរទេស​នានា​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ១៧ ខែ​១១ ឆ្នាំ ២០១៣ បានឲ្យដឹងថា គូរ​ស្វាមី​មួយគូរ​ដែល​រស់នៅ​ក្នុង​ស្រុក Binh Dong បាន​បង្ខំ​ឲ្យ​កូនស្រី​ពីរ​នាក់ ដែល​ម្នាក់​អាយុ ១៤ ឆ្នាំ និង​ម្នាក់​ទៀត អាយុ ៧ ឆ្នាំ​ធ្វើជា​ស្រីពេស្យា​ដើម្បី​យកលុយ​ទៅ​សិក្សា និង​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ក្នុងការ​រួមភេទ​ម្តងៗ…

ឱ​នភាព​ពាណិជ្ជកម្ម​អាមេរិក​ស្ទុះ​ឡើង​ក្នុង​ខែ​កញ្ញា​

​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បានឲ្យដឹងថា នៅក្នុង​ខែ​កញ្ញា ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ បាន​ជួប​នូវ​ឱ​ភាព​ពាណិជ្ជកម្ម ដែល​មាន​ទឹកប្រាក់​ទំហំ ៤១,៨​ពាន់​លាន​ដុល្លារ​អាមេរិក ពោល​គឺ​កើនឡើង ដោយ​កាលពី​ខែសីហា​មាន​ចំនួន ៣៨,៧​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​ការនាំចេញ​របស់​ប្រទេស​មួយ​នេះ បាន​ធ្លាក់ចុះ ដោយសារ​តែ​ការលក់​ឥ​វ៉ាន់​ប្រើប្រាស់ ការផ្គត់ផ្គង់​និង​សម្ភារ​ឧស្សា​កម្ម​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន​តិច​តូច ដែល​ធ្វើ​ឲ្យ​ធ្លាក់ចុះ ៤០០​លាន​ដុល្លារ​អាមេរិក​ស្របពេល​ដែល​ការទិញ​ឥ​វ៉ាន់ និង​រថយន្ត​ពី​បរទេស​កើនឡើង​។​ ​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់ថា នៅក្នុង​ត្រីមាស​ទី​៣ កំណើន​នៃ​ការនាំ​ចេញ​បាន​ចួយ​ឲ្យ​កំណើន​សេដ្ឋកិច្ច​អាមេរិក​ស្ទុះ​ឡើង ២,៨​ភាគរយ…