Pepsi គ្រោងវិនិយោគ​ $៥​ពាន់​លាន​ ក្នុង​ប្រទេស​ឥណ្ឌា​

ក្រុមហ៊ុនភេសជ្ជ​យក្ស​សហរដ្ឋ​អាមេរិក​ Pepsi​ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៣​ ថា​ ខ្លួន​នឹង​ធ្វើ​ការ​វិនិយោគ​​នូវ​​ទឹក​ប្រាក់​ជាង​ ៥ពាន់​លាន​ដុល្លារ​អាមេរិក​ ជាមួយ​នឹង​ដៃ​គូ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ដើម្បី​បង្កើន​ផលិត​កម្ម​។​ ក្រុមហ៊ុនមួយនេះបាននិយាយថា ទឹកប្រាក់នេះនឹងធ្វើការវិនិយោគ​ដល់​ឆ្នាំ​ ២០២០​ ដោយ​បាន​ប្រែ​ក្លាយ​ឥណ្ឌា​​ទៅ​ជា​ទីផ្សារ​​ធំ​ជាង​គេ​នៅ​ក្នុង​សកល​លោក​ ហើយ​នឹង​ពង្រី​ក​ទីផ្សារ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​ការ​ចែក​ចាយ​ និង​ផ្គត់ផ្គង់​​កាន់​តែ​​ច្រើន​ឡើង​។​ “ឥណ្ឌាជាប្រទេសដែលមានសក្ដានុពលដ៏ធំមួយ ហើយវាក៏ទីផ្សារធំ​សម្រាប់​​ Pepsi​”។​​…

ADB ផ្ដល់​ប្រាក់​កម្ចី $ ៦០​លាន ដល់​មី​យ៉ាន់​ម៉ា​

​រដ្ឋមន្ត្រី​ថាមពល​អគ្គិសនី​របស់​ប្រទេស​មី​យ៉ាន់​ម៉ា លោក U Khin Maung Soe បាន​ប្រាប់​សារព័ត៌មាន Pyidaungsu Hluttaw កាល​ពី​ថ្មីៗ​នេះ​ថា ឥណទាន​ចំនួន ៦០ លាន​ដុល្លារ​អាមេរិក​អាច​ជួយ​បង្កើន​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី បន្ថែមទៀត​នៅតាម​តំបន់​ជនបទ​ក្នុង​ប្រទេស​នេះ​។​ ​សារព័ត៌មាន Bloomberg បាន​ចុះផ្សាយ​ដោយ​ដកស្រង់​នូវ​សម្ដី​របស់ លោក U Thein…

Nokia ទទួលបាន​ប្រាក់​សំណង​ពី Microsoft

​កាលពី​ថ្ងៃ​ទី​០២​ខែ​កញ្ញា កន្លងទៅ ក្រុមហ៊ុន Microsoft បាន​ប្រកាសថា​ខ្លួន​បាន​ទិញ​យក​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​របស់ Nokia ក្នុងតម្លៃ​ជាង ៧,២​ពាន់​លាន​ដុល្លារ​អាមេរិក​។ តើ​ក្រុមហ៊ុន Nokia នៅ​សល់​អ្វី​ទៀត បើ​លក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ទៅឲ្យ Microsoft ហើយ​នោះ​? ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រុមហ៊ុន Nokia បានឲ្យដឹងថា Samsung បាន​យល់ព្រម​បន្ត​ប្រើប្រាស់​ប៉ាតង់​របស់​ខ្លួន​ចំនួន…

អ៊ីរ៉ង់​នឹង​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជាមួយនឹង IAEA

​ទីក្រុង​Tehran ( 23/10/13 )៖ អង្គការ​ថាមពល​អាណា​តូមិ​ក​របស់​អ៊ីរ៉ង់ The Atomic Energy Organization of Iran( AEOI ) បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​ប្រទេស​អ៊ីស្លាម​មួយ​នេះ​នឹង​មាន​គម្រោង​ក្នុង​ការ​ធ្វើការ​សហប្រតិបត្តិ​ការរួម​ជាមួយនឹង​អង្គការ​យូ​អិន​លើ​កិច្ច​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។​ ​លោក Ali-Akbar Salehi ប្រធាន​នៃ AEOI បាន​និយាយថា​ការសាងសង់​រោងចក្រ​នុយក្លេអ៊ែរ​ថ្មី​មួយ​ដែល​នឹង​មាន​ការឃ្លាំមើល​ពី​សំណាក់​ក្រុម​អ្នក​ឃ្លាំ​កម្មវិធី​នុយក្លេអ៊ែរ​របស់​យូ​អិន​ដែល​គាត់​មិន​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ជាង​នេះ​នៅឡើយ​។​នៅក្នុង​ផែនការ​នេះ​ផង​ដែរ​ដំណើរការ​នៃ​ការ​ចម្រាញ់​យក​ជាតិ​អ៊ុយ​រ៉ា​ញ៉ូមក៏​ត្រូវ​ចាប់ផ្តើម​នៅ​ក្នុងរយៈពេល…

ចិន​-​អាល្លឺម៉ង់ ចាប់ដៃ​គ្នា​បង្កើត​ក្រុមហ៊ុន​ថ្មី​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​របស់​ចិន Dongfeng Motor Group និង Getrag Group របស់​អាល្លឺម៉ង់ បាន​ចាប់ដៃ​គ្នា​សហ​ការបង្កើត​ក្រុមហ៊ុន​ថ្មី នៅលើ​ទឹកដី​ប្រទេស​ចិន​។​ ​ក្រុមហ៊ុន​ដែល​កើតចេញពី​ការ​ចងសម្ព័ន្ធភាពរ​វា​ង​ចិន​-​អាល្លឺម៉ង់​មានឈ្មោះ​ថា Dongfeng Getrag Transmission Co. Ltd ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ពាក់កណ្ដាល​សម្រច ដោយ​នៅ​ក្នុង​នោះ​ភាគច្រើន​ជា ប្រអប់លេខ​រថយន្ត ដែល​មាន​ទីតាំង​ស្ថិត​ន​ក្នុង​រដ្ឋធានី…

កំពូល​​អាហារ​​សម្រាប់​​បុរស​ និង​​នារី​

តើ​អ្នកដឹង​ទេ​ថា ភេទ​ខុសគ្នា​គឺ​មាន​តម្រូវការ​ខាង​អាហារ​បំប៉ន​សម្រាប់​សុខភាព​ក៏​ខុស​គ្នា​ដែរ​។ ដូចនេះ​ចូរ​អ្នក​អាន​ដើម្បី​ស្វែងយល់ថា តើ​អាហារ​ណាខ្លះ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។ ខាងក្រោម​គឺជា​អាហារ​ប្រយុទ្ធប្រឆាំង​មេរោគ​ដែល​បុរស និង​នារី​ត្រូវការ​ជា​ចាំបាច់​។​ *​កំពូល​អាហារ​សម្រាប់​បុរស​ ១- ទឹក​ប៉េងប៉ោះ ៖ បុរស​ដែល​បរិភោគ​ផ្លែ​ប៉េងប៉ោះ ឬ​ទឹក​ប៉េងប៉ោះ​ច្រើន ឬ​នំ​ភីហ្សា​ដែល​មាន​ដាក់​ទឹក​ប៉េង​ប៉ោះ គឺ​ផ្ដល់​ឲ្យ​ខ្លួន​ឯង​នូវ​អាវុធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ប្រូ​ស្ដា​។ នេះ​បើ​តាម​ការអះអាង​របស់​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ហារ​វឺ​ដ (Harvard) ដែល​បាន​សិក្សា​អំពី​ទម្លាប់​ហូប​អាហារ​របស់​បុរស​ជា​ង ៤៧.០០០​នាក់​។ ពួកគេ​បាន​រកឃើញថា បុរស​ដែល​ហូប​ទឹក​ប៉េងប៉ោះ​ពីរ​ទៅ​បួន​ដង​ក្នុង​មួយ​សប្ដាហ៍​មាន​អត្រា​កើត​មហារីក​ប្រូ​ស្ដា​តិច​ជាង​បុរស​ដែល​មិន​ហូប​សោះ​រហូតដល់​ទៅ…

WSJ៖ Apple កាត់បន្ថយ​ការផលិត iPhone 5C ព្រោះ​តម្រូវការ​ទាប​

ក្រុមហ៊ុន Apple បាន​ធ្វើ​ការកាត់បន្ថយ​នូវ​ការផលិត iPhone 5C ដោយសារ​តែ​តម្រូវការ​ទាប បើ​ធៀប​ជាមួយនឹង iPhone 5S​។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Wall Street Journal បាន​ចុះផ្សាយ​កាល​ពី​ថ្មីៗ​។​ ​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រុមហ៊ុន Apple បាន​បញ្ជា​ទៅ​កាន់​ក្រុមហ៊ុន Hon…

ZTE បង្ហា​ពី​មហិច្ឆិតា​ចង់​ក្លាយ​ជា​​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​​កំពូល​

​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខា​ទូរគមនាគមន៍​ធំ​មួយ និង​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ធំ​លំដាប់​ទី​៣​របស់​ចិន ZTE ចង់​ក្លាយជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ធំ​លំដាប់​កំពូល​នៅក្នុង​ពិភពលោក នា​រយៈពេល ៣​ឆ្នាំ​ខាង​មុខ​។​ ​ក្រុមហ៊ុន ZTE ដែល​ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ទំនើប ធំៗ​ទាំង ១០ របស់​ពិភពលោក​តាមរយៈ​ការលក់​ទូរស័ព្ទ​ទំនើប ដែល​មាន​តម្លៃថោក​ជាង ១០០​ដុល្លារ​អាមេរិក កំពុង​សម្លឹង​មើល​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​នេះ​ដើម្បី​ទទួលបាន​កំណើន​លក់​។ ក្នុង​បទ​សម្ភាស​មួយ​នៅ​ទីក្រុង តៃប៉ិ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក He…

ភេសជ្ជៈ​​ពេល​​ព្រឹក​​​ សម្រាប់​​ស្ត្រី​​​ធ្វើ​​ការ​​ការិយា​ល័យ

នរណាៗ​ក៏​ទទួល​ស្គាល់​ថា ​អាហារ​ពេល​ព្រឹក​​សំខាន់​ជាង​ពេល​ណាៗ​ទាំងអស់​​ ព្រោះ​ក្រោយ​ពេល​ទទួល​ទាន​ហើយ​ ត្រូវ​ប្រើ​វា​ពេញ​មួយ​ព្រឹក​ដើម្បី​បំពេញ​ការងារ។ យើង​ធានា​ថា​ ភេសជ្ជៈ​ទាំង​៥​កែវ​ខាង​ក្រោម​នេះ​ពិត​ជា​ហុច​ផល​ល្អ​​ដល់​ស្ត្រី​​បំពេញ​ការងារ​ការិយាល័យ​ជាក់​ជា​មិន​ទាន។ ​ទឹក​បន្លែ​ ឬ​ផ្លែឈើ​ ពេល​ព្រឹក​ខណៈពេល​ពោះ​នៅ​ទំនេរ​ វា​ស័ក្ដិសម​បំផុត​ដែល​អ្នក​ត្រូវ​ផ្គត់ផ្គង់​វីតាមីន​ចូល​ទៅ​បំប៉ន​ស្បែក​ ព្រោះ​ពេល​ព្រឹក​នេះ​ រាង​កាយ​អាច​បឺត​ស្រូប​​យក​ជីវជាតិ​បាន​ល្អ​បំផុត។ ដូច្នេះ​អាហារ​ពេល​​ព្រឹក​របស់​ស្ត្រី​គ្រប់​វ័យ​ គួរ​​មាន​​ទឹក​​ផ្លែឈើ​ស្រស់ៗ​ជាប់​រាល់​ថ្ងៃ​ត្រឹមតែ​មួយ​កែវ​ក៏​បាន​ ព្រោះ​នៅ​ក្នុង​​នោះ​មាន​ទាំង​វីតាមីន​ A អាស៊ីដហ្វូលិក​ សូដ្យូម​ ប៉ូតាស្យូម​ ស័ង្កសី​…

សម្រេចចិត្ត​ធ្វើ​ស្រីខូច ដើម្បី​យកប្រាក់​មក​បង់ថ្លៃ​សាលា​

​ប៉ូលិស​ក្នុង​ទីក្រុង​ឡុង​ដ៏​ទើបតែ​ទទួលបាន ករណី​ដ៏​រសើប​របស់​ក្មេងស្រី​ម្នាក់ ដែល​សិក្សា​នៅ Westminster University បាន​ធ្វើ​ជា​ពេស្យា​កម្ម ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​ចំណាយ​ថ្លៃបង់​សាលា និង​កាយ​ចាយវាយ​ប្រចាំថ្ងៃ​។​ ​នាង Donna Asutaits ដែល​ជា​និស្សិត​សាកលវិទ្យាល័យ Westminster University ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន ខណៈ​ដែល​នាង​បាន​លក់​ការ​រួមភេទ ទៅ​ឲ្យ​អតិថិជន ដោយ​យល់ព្រម​ក្នុងតម្លៃ ១៦០០ ដុល្លារ…