អធិការក្រុងសៀមរាប ឡើងជាស្នងការខេត្ត ជំនួសឲ្យលោកស្នងការខេត្តសៀមរាប ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍!

សៀមរាបៈ យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីនគរបាលជាតិ បានសម្រេច ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិ ចំនួន២រូបរួមមាន៖ ១.លោក ឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។ ២. លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង…

មន្ត្រីនគរបាល៣រូប នឹងត្រូវផ្ទេរនិងតែងតាំងមុខតំណែង នៅពេលឆាប់ៗខាងមុខ!!!

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិ បានឲ្យដឹងថា មន្ត្រីនគរបាលជាតិចំនួន៣រូប នឹងត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង រួមមានដូចជា៖ ១. លោកឧត្តសេនីយ៍ទោ អ៊ុក សំណាង ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មកជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។…

មន្ត្រី៣រូបទៀតហើយ ត្រូវបានតែងតាំងនិងផ្ទេរមុខតំណែងពីសំណាក់ព្រះមហាក្សត្រ

យោងតាមព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព្រះកុរណាព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការតែងតែនិងផ្ទេរភារកិច្ចមន្ត្រីចំនួន៣រូប រួមមាន៖ ទី១លោក.គួច ចំរើន ត្រូវបានតែងតាំង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ ទី២លោក.លី ឡេង ត្រូវបានតែងតាំងឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ និងទី៣.ផ្ទេរភារកិច្ចលោក ប៊ុន លើត…

លោក ហ៊ូ វ៉ាន់នី ត្រូវមកកាន់តំណែងជាស្នងការនគរបាលខេត្តសៀមរាប ជំនួសលោក សត ណាឌី

សៀមរាបៈ នារសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានរៀបចំពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិជូនដល់នាយនគរបាលជាតិជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោម អធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី…

ព្រឹកនេះ! លោក នុត វត្ថា ត្រូវបានផ្ទេរមកកាន់ខេត្តកណ្តាល ជំនួសលោក ទាវ សាវឿន ចូលនិវត្តន៍

កណ្តាលៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា ដោយលោក ទាវ សាវឿន ប្រធានសាខាពន្ធដាខេត្តកណ្តាល ដល់អាយុចូលនិវត្តន៍នោះ រាជរដ្ឋាភិបាលបានតែងតាំងលោក នុត វត្ថា ជំនួសនិងបានរៀបចំប្រកាសផ្ទេរភារកិច្ច នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តខេត្តកណ្តាល ក្រោមអធិបតីភាពលោក គង់…

ស្អែកមានការផ្ទេរនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលខេត្តកែប

កែបៈ យោងតាមសេចក្តីប្រកាស ផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប ។ ក្នុងនោះមន្រ្តីនគរបាលដែលនឹងត្រូវផ្ទេរភារកិច្ច តែងតាំងមុខតំណែង រួមមាន៖ ១​.លោកវរសេនីយ៍ទោ ចាន់ ប៊ុនណារិទ្ធ ជានាយការិយាល័យសន្តិសុខផ្ទៃក្នុង។ ២.លោកវសេនីយ៍ទោ កុល ស៊ីណាត ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងកែប…

សុខៗ ដូរលោក គួច ចំរើន ដាក់លោក សុខ ពេញវុធ

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្លាស់ប្តូរលោក គួច ចំរើន ពីអភិបាលខណ្ឌដូនពេញ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃវិញ ហើយតំណែងអភិបាលខណ្ឌដូនពេញ ត្រូវបានទៅលើលោក សុខ ពេញវុធ ដែលជាអភិបាលរង។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ បានបញ្ជាក់ថា «ត្រូវបានផ្ទេរភារកិច្ច លោក…

ដោះដូរស្នងការខេត្តកំពង់ចាម និងត្បូងឃ្មុំ

ភ្នំពេញៈ ក្រសួងមហាផ្ទៃបានសម្រេចផ្លាស់ប្តូរ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិចំនួន៣នាក់នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ មន្ត្រីនគរបាលជាតិ ដែលត្រូវផ្ទេរភារកិច្ចនោះរួមមាន ៖ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន អត្តលេខ០៨២៩ ពីស្នងការនគរបាលខេត្តកំពង់ចាម ត្រូវបានផ្លាស់ប្តូរទៅកាន់តំណែងជាស្នងការខេត្តត្បូងឃ្មុំ។ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ អត្តលេខ០៦១២ ពីស្នងការខេត្តត្បូងឃ្មុំ ត្រូវប្តូរទៅកាន់តំណែងជាអនុប្រធាននាយយកដ្ឋានសរុបផែនការនៃសេនាធិការដ្ឋាន…

អភិបាលរាជធានី ៖ អាជ្ញាធរខណ្ឌ/សង្កាត់ ត្រូវបញ្ឈប់ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យ

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌ/សង្កាត់ទាំងអស់ ត្រូវបញ្ឈប់សកម្មភាពការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យលើក្បាលដីក្នុងមូលដ្ឋានរបស់ខ្លួន ហើយការផ្ទេរផ្ទូរអចលទ្រព្យដីធ្លីទាំងអស់ ទោះចុះបញ្ជីហើយក្តី និងមិនទាន់ចុះបញ្ជីក្តី ត្រូវធ្វើឡើងដោយមានការឆ្លងកាត់រដ្ឋបាលសុរិយោ និងរដ្ឋបាលពន្ធដារ។ ការណែនាំបែបនេះរបស់លោក ប៉ា សុជាតិវង្ស ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យ ដែលចុះបញ្ជីនិងមិនទាន់ចុះបញ្ជីក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ។ លោក ប៉ា…

បញ្ហាច្រករបៀង បើនៅតែមានការបើកឲ្យដំណើរការលែងដាក់ពិន័យទៀតហើយ គឺមានតែការដោះដូរ

បន្ទាយមានជ័យៈ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង មេបញ្ជាការ និងបំពាក់ឋានន្តរស័ក មន្ត្រីនគរបាលជាតិ នៅបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន៨០៧ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចំពោះបញ្ហាច្រករបៀង បើនៅតែមានការបើកឲ្យដំណើរការ នៅភូមិសាស្ត្រណា គឺនគរបាលការពារព្រំដែននៅតំបន់នោះ នឹងត្រូវដោះដូរ ដោយលែងមានការដាក់ពិន័យទៀតហើយ។ ពិធីប្រកាសតែងតាំង មេបញ្ជាការនគរបាលការពារព្រំដែនគោក ៨០៧ និងបមពាក់ឋានន្តរស័កខាងលើ…