នៅសាលមហោស្រពសម្តេចអគ្គមហាសេនាតេជោហ៊ុន សែន បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែតាំងមុខតំណែងនឹងបំពាក់ឋានន្តរស័ក្តិ
រតនគិរីៈ នៅសាលមហោស្រពសម្តេចអគ្គមហាសេនាតេជោហ៊ុនសែននារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានរៀបចំពិធីប្រកាសផ្ទេរភារៈកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីងួន គឿន ស្នងការនគរបាលខេត្តរតនគិរីដោយមានការចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យអធិការ អធិការរង៩ក្រុងស្រុក ប្រមាណជិត២០០នាក់។ លោកវរៈសេនីយ៍ឯកឆេង សុភា នាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានអានរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិដែលបានផ្ទេរភារៈកិច្ចតែងតាំងនិងបំពាក់ឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិនៃស្នងការនគរបាលខេត្តរតនគិរីរួចមក។ លោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរីក៏បានបំពាក់ឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិចំនួន១៤១នាក់ ស្រី១៤នាក់…