រថយន្ដដឹកដីបុកស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូ ហើយអូសចម្ងាយជិត ៨០ម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗ
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្ដយីឌុបកង់ដប់ដឹកដីបានបុកស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូគុបហើយអូសចម្ងាយជិត៨០ម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ករណីនេះបានកើតឡើងនៅលើផ្លូវ៣៨០ ស្ថិតភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា រថយន្តបង្កបើកបរដោយឈ្មោះ កែវ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្ថាពរ ឃុំប៉ាលហា ស្រុកត្បែងមានជ័យ…