ជំនន់ទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ស្ថិតនៅស្រុកកំពង់សីលា

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានសំរោងចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាប់ព្រំប្រទល់ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ប្រឈមនឹងជំនន់ទឹកភ្លៀងហូរកាត់កំណាត់ផ្លូវជាតិខាងលើ។ដូច្នេះការធ្វើដំណើរឆ្លងកាត់ចំណុចនេះត្រូវបានបិទចរាចរណ៍ជាបណ្ដោះអាសន្ន។សូមបងប្អូនប្រជាពលរដ្ឋមេត្ដាជ្រាបនិងបង្វៀងទិសដៅទៅកាន់ផ្លូវជាតិលេខ៣ជាបណ្ដោះអាសន្នរង់ចាំទឹកស្រកដូចស្ថានភាពដើម។ កត្ដាភ្លៀងបន្ដធ្លាក់នៅផ្នែកខាងលើនៃខ្នងភ្នំគិរីរម្យនឹងបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងផ្នែកខាងក្រោមពិសេសពាក់ព័ន្ធផ្លូវជាតិលេខ៤ចំណុចស្ពានសំរោងតែម្ដង…។ ដោយឡែកនៅព្រឹកមិញនេះលោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានចុះមកពិនិត្យស្ថានភាពទឹកនៅចំណុចខាងលើនេះផងដែរនិងបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្អស់និងថែរក្សាសុខភាពអោយបានល្អ៕  

Update៖ រថយន្តទំនើប២គ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវល្បឿនលឿ​ន​ បណ្តាលឲ្យមនុស្ស៦នាក់របួសធ្ងន់ស្រាល

កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិកុមារពេ​ទ្យ ឃុំអូរ ស្រុកភ្នំស្រួច មានរថយន្តម៉ាក​ ALPHA​R​D ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ ​2BQ-7666 អ្នកបើកបរ​ជនជាតិ​ចិន ​(របួសស្រាល) អ្នករួមដំណើរឈ្មោះ ZHANG LI ភេទស្រី អាយុ៣៧ឆ្នាំ…

គ្រោះថ្នាក់ទៀតហើយ​ ករណីរថយន្តទំនើប ២គ្រឿង បុកគ្នាលើផ្លូវល្បឿនលឿន​ បណ្ដាលឲ្យមានមនុស្សរងរបួស

កំពង់ស្ពឺៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅលើផ្លូវ​ល្បឿ​នលឿន​ រាជធានី​ភ្នំពេញ- ខេត្ត​ព្រះសីហ​នុ​ ស្ថិត​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៦-៦៧​ ត្រង់ចំណុចភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឹ​ បង្កឡើង​រវាង​រថយន្ត​ ALPHARD ពណ៌ខ្មៅ ពាក់​ស្លាក​លេ​ខ​ ភ្នំពេញ ​2BQ-7666 អ្នកបើកបរមិនស្គាល់អត្តស​ញ្ញាណ​ មានអ្នករួមដំណើរ១នាក់ស្រី មិនទាន់ស្គាល់អត្ត​សញ្ញា​ណ បើកបរពីទិសខា​ងលិ​ចទៅទិស​ខា​ងកើត​នៅចំណែកផ្លូវខាងស្ដាំដៃ​…

យុវជន​ម្នាក់​ឆក់​កាបូបស្ពាយ​អ្នកដំណើរ​ ត្រូវ​បាន​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពី​ល្ងាច​ថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រហែល​ ១៩​និង​០០​នាទី​ ស្ថិត​នៅ​ផ្លូវ​បេតុង​ម្តុំ​អង្គកា​ម្លប់​តា​ប៉ា​ង​ ក្រុម​ទី​៤​ ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​-​ខេត្ត​ព្រះ​សី​ ហ​នុ​ មាន​ករណី​ឆក់​កាបូប​ កើតឡើង​ប្រ​ព្រឹ​ត្តដោយ​ជនសង្ស័យ​ ឈ្មោះ​ សៀង​ សុខុម​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​…

កម្លាំង​នគរបាលបង្ក្រាប​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ​៧​នាក់​ ពាក់ព័ន្ធ​ករណី​ឆក់​

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ និង​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ និង​បាន​រៀបចំ​ផែនការ​បង្ក្រាប​យ៉ាង​ល្អិតល្អន់​ ដើម្បី​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ និង​កាបូប​របស់​ប្រជាពលរដ្ឋ​ មួយ​ក្រុម​ធំ​ដែល​មក​ពី​រាជធានី​ភ្នំពេញ​ ។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​ ០៦​ ខែកក្កដា​ ឆ្នាំ​២០២២​…

រន្ធត់ណាស់! រថយន្តហ៊ីយ៉ាន់ដាយ បើកបុករ៉ឺម៉កពេញទំហឹង បណ្តាលឲ្យក្រឡាប់សង្កត់ រងរបួសធ្ងន់មនុស្ស៥នាក់

កំពតៈ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១លើក នៅចំណុចខាងកើតប្រឡាយចំងាយ៥០ម៉ែត្រ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៣-១៣៤ ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត លើផ្លូវជាតិលេខ៣ កំពត-ភ្នំពេញរវាងរថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉ក មានទិសដៅស្របគ្នាពីកើតទៅលិច ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួច នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួនពីរនាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជាក់ស្តែងពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ០ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទីយប់។ ប្រភពពីសមត្ថកិច្ចខេត្តបានឲ្យដឹងថា កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានល្បាតតាមដងផ្លូវដែលងាយរងគ្រោះ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះដល់ចំណុច មុខសាលាគរុកោសល្យ ស្ថិតក្នុង ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីកំហែងយក (ប្រើកាំបិតប៉័ងតោ និងពូថៅដៃកាប់ប្លន់យករថយន្ត និងទូរស័ព្ទ)

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ, កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបីនាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីកំហែងយក (ប្រើកាំបិតប៉័ងតោ និងពូថៅដៃកាប់ប្លន់យករថយន្ត និងទូរស័ព្ទ)។ ប្រភពពីកម្លាំងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២…

កម្លាំងនគរបាល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ដ

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីលួច(លួចស្លាកលេខរថយន្ដ) កាលពីថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២២ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។ ជនសង្ស័យទី១-ឈ្មោះ កែវ សុធារ៉ា…

បង្ក្រាបករណីប៉ុនប៉ងផលិតកែច្នៃគ្រឿងញៀន ឃាត់ខ្លួនជនជនជាតិចិនតៃវ៉ាន់៧នាក់ និងដកហូតវត្ថុតាងជាង១៤តោន

ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបញ្ជាឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ…