បុរសម្នាក់ស្រវឹងស្រា បើករថយន្តលឿនជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់ដួលរលំសង្កត់លើម៉ូតូកង់បី ក្រឡាប់ផ្ងារជើង រងការខូចខាត
ភ្នំពេញៈ នាវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ មានករណីបុរសម្នាក់បើករថយន្ត ក្នុងស្ថានភាពស្រវឹងស្រា ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ដួលរលំសង្កត់លើម៉ូតូកង់បី រីឯរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាត ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាក ហ្វត់រ៉ែនជ័រ ពណ៌ត្រេអ៊ី…