បុរសម្នាក់ឡើងធ្វើប៉ាន់ណូក្រុមហ៊ុន MSJ ត្រូវភ្លើងឆក់របួសធ្ងន់

ព្រះសីហនុៈ សមត្ថកិច្ច និងក្រុមសង្គ្រោះបានព្យាយាមជួយសង្គ្រោះបុរសម្នាក់ដែលរងគ្រោះឆក់ចរន្តអគ្គីសនីពេលកំពុងធ្វើការកន្លែងផ្សាដែកផ្ទាំងប៉ាណូមួយកន្លែងនៅម្តុំជិតស្ថានីយ៍ប្រេងតូតាល់ឃ្លាំងលើ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីវេលាមុនថ្ងៃត្រង់ថ្ងៃ៦ ខែមិថុនា ឆ្នាំ២០១៦នេះ ហើយក្រោយមកជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅជួយសង្គ្រោះភ្លាមៗដែរ។ ប្រភពបានបញ្ជាក់ថា មុនកើតហេតុនោះ គឺជនរងគ្រោះ និងក្រុមការងាររបស់ខ្លួនបានឡើងផ្សាដែកផ្ទាំងប៉ាណូ និងខ្លះរៀបបណ្តាញខ្សែអគ្គិសនី ។ នៅខណៈជនរងគ្រោះបានលើកប៉ះ និងខ្សែភ្លើងបណ្តាលឲ្យឆក់តែម្តង។ ភ្លាមៗនោះបានក្រុមការងារ និងសមត្ថកិច្ចនៅជិតនោះជួយអន្តរាគមន៍ភ្លាមៗ ដោយជួយបានទាន់ពេល…

សម្តេចតេជោ រីករាយនៅពេលឃើញទិដ្ឋភាពលក់ដូររបស់ពលរដ្ឋតាមដងផ្លូវ

តាកែវៈ សម្តេចតេជោបានមានប្រសាសន៍នៅព្រឹកថ្ងៃនេះថា ខ្ញុំព្រះករុណាខ្ញុំបានមកចូលរួមក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តមឿងចារ្យលិខិតតារាម នៅភូមិមឿងចារ្យ ឃុំ ជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ តាមផ្លូវពីភ្នំពេញមកកាន់ខេត្តតាកែវ ខ្ញុំបានសង្កេតឃើញប្រជាពលរដ្ឋយើងប្រកបរបរលក់ដូរអ៊ូអរតាមដងផ្លូវ ដែលបង្ហាញនូវសកម្មភាពរស់រវើកជាមួយទឹកមុខញញឹម។ គេហដ្ឋានតូចធំចម្រុះគ្រប់ពណ៌ និងសម្ភារៈប្រើប្រាស់ដូចជា ម៉ូតូ និងរថយន្តតូចធំកំពុងចរាចរណ៍តាមដងផ្លូវបង្ហាញឲ្យឃើញពីការរីកចម្រើនរបស់ប្រជាពលរដ្ឋយើងជាមួយជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះ ការរីកចម្រើនវិស័យពុទ្ធសាសនាសព្វថ្ងៃ គឺបានចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។ ខ្ញុំព្រះករុណាខ្ញុំសប្បាយចិត្តណាស់នៅពេលដែលបានឃើញបងប្អូនជនរួមជាតិរស់នៅមានសេចក្តីសុខ និងមានជីវភាពល្អប្រសើរ។…

ជិះម៉ូតូលឿនដូចហោះ បុកអ្នកដើរឆ្លងផ្លូវបាក់ជើងខ្ទេច សែនរន្ធត់

​ព្រះសីហនុៈ ករណី​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ​បង្កឡើង​ដោយ​ម៉ូតូម៉ាក អ៊ែផល្លេតបុកបុរសម្នាក់​​ដើរឆ្លងផ្លូវ​ បណ្ដាលឲ្យបាក់ជើងខ្ទេចម្ខាងរងរបួសធ្ងន់ កាលពីវេលាម៉ោង០៨និង៣០នាទីថ្ងៃទី០៥ មិថុនា ២០១៦។ ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខរោងចក្រញូវស្តារ ភូមិ១ សង្កាត់លេខ១ ខេត្ត-ក្រុងព្រះសីហនុ។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា គេឃើញបុរស០៣នាក់បានដើរឆ្លងផ្លូវ ត្រង់ចំណុចកើតហេតុខាងលើ បុរស២នាក់បានដើរផុត សល់ជនរងគ្រោះដើរតាមក្រោយ ភ្លាមៗនោះមានម៉ូតូមួយគ្រឿងខាងលើបើកបរមកដល់កន្លែងកើតហេតុបុកទៅលើជនរងគ្រោះតែម្ដង…

លោកឧកញ៉ាដែលបន្ទាបខ្លួនជាមួយពលរដ្ឋជានរណា?

ព្រះសីហនុៈ លោកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានប្រជាពលរដ្ឋតែងតែសរសើរលោកថា ជាឧកញ៉ាម្នាក់ ដែលមិនចេះប្រកាន់វណ្ណៈ និងតែងតែបន្ទាបខ្លួនជាមួយពលរដ្ឋ ដូចជនសាមញ្ញធម្មតាម្នាក់ផងដែរ។ តាមរយៈចិត្តសប្បុរសរបស់លោក ឧកញ៉ា ជាមួយប្រជាពលរដ្ឋក្រីក្រី នៅតំបន់ កែវផុស លោកបានមានប្រសាសន៍ថា ក្រោយពីបានឱ្យក្រុមការងារចុះជួយប្រជាជនក្នុងឃុំកែវផុស ស្រាវជ្រាវរកប្រជាជនដែលមានជីវភាពទីទ័លក្រខ្សត់ខ្វះខាត រកឃើញមានប្រជាជនចំនួន១០គ្រួសារដែលភាគច្រើនជាស្រី្តមេម៉ាយដែលរស់នៅក្នុងភូមិកែវផុសមកនោះ។ ជាមួយគ្នានោះដែរ កាលពីព្រឹកថ្ងៃសៅរ៍ទី៤ខែមិថុនាឆ្នាំ២០១៦នេះ…

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ព្រះសីហនុៈ កាលពីម៉ោង១១យប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅក្រុម11 ភូមិ2 សង្កាត់លេខ3 ក្រុងព្រះសីហនុ កម្លាំងនគរបាលចុះបង្ក្រាបករណីគ្រឿងញៀនមួយកន្លែង ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សន ម៉ុងហេង ភេទប្រុស អាយុ២៦ឆ្នាំ ស្រុកកំណើត ភូមិ-ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖…

រកឃើញមុខអ្នកបង្កឲ្យមានទឹកជន់លិចពេលភ្លៀង នៅផ្សារវាលរេញ

ព្រះស៊ីហនុៈ អាជ្ញាធរខេត្តព្រះសីហនុបានរកឃើញថា ករណីជំនន់ទឹកភ្លៀងដែលកើតមាននៅតំបន់ផ្សារវាលរេញ និងតំបន់ក្បែរផ្សារក្នុងស្រុកព្រៃនប់ គឺកើតឡើងដោយសារប្រព័ន្ធលូបង្ហូរទឹកទាំងអស់ កកស្ទះដោយសំរាមបិទមុខទឹកហូរ។ ទាក់ទងដល់បញ្ហានេះ នាវេលាមព្រឹកថ្ងៃ៤ មិថុនាឆ្នាំ ២០១៦ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដែលដឹកនាំមន្ត្រីចុះពិនិត្យដោះស្រាយបាតុភាពនេះ បានដាក់វិធានការឲ្យផ្នែកជំនាញពាក់ពន្ធ័ប្រមូលកើបយកសំរាមទាំងអស់នោះចេញ និងរៀបចំស្តារប្រព័ន្ធលូឡើងវិញ។ ក្រៅពីនេះលោកអភិបាលខេត្តបានអំពាវនាវឲ្យពលរដ្ឋ ឬគ្រប់សហគមន៍ទាំងអស់នៅតំបន់នោះជួយគ្រប់គ្រងសំរាមខ្លួនឯងឲ្យបានល្អ និងព្រមានថា…

លោក ជួន ណារិន្ទ ចែកមួកសុវត្ថិភាព២៩២មួកដល់សិស្សក្នុងទិវាកុមារអន្តរជាតិ១មិថុនា

ព្រះសីហនុៈ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងមន្ត្រីជាច្រើននាក់ បានយកមួកសុវត្ថិភាពចំនួន២៩២មួក ចែកជួនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សាលាវិទ្យាល័យ ហ៊ុន សែន ក្រុងព្រះសីហនុ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ២០១៦ ខួបទី៦៧។ លោក…

អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បើកកិច្ចប្រជុំលើកទី១ ប្រចាំឆ្នាំ២០១៦

ខេត្តព្រះសីហនុៈ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងជំងឺអេដស៍ បានបើកកិច្ចប្រជុំលើកទី១ ប្រចាំមឆ្នាំ២០១៦នៅសណ្ឋាការអូឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ និងជំងឹអេដស៍ (អ.ជ.ប.ជ.អ) លោក ឯម សំអាន…

ភ្ញៀវទេសចរប្រមាណ៤០០ទៅ៥០០នាក់ សម្រុកទៅកម្សាន្តតំបន់កោះរ៉ុង កើនឡើង២០ភាគរយ បើធៀបឆ្នាំមុន

ព្រះសីហនុៈ លោក សេង ហួរលាង ប្រធានក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរកោះរ៉ុង ដាយស៊ឺនធ័រ បានឲ្យដឹងថា ក្នុងដើមឆ្នាំ២០១៦នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានធ្វើដំណើរលេងកម្សាន្តនៅតំបន់កោះរ៉ុង មានការកើនឡើងប្រមាណ២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាដើមឆ្នាំ២០១៥ ប៉ុន្តែនៅរដូវវស្សាភ្ញៀវទេសចរថយចុះ ព្រោះដោយសារជួបព្យុះភ្លៀង។ កោះរ៉ុងជាប្រជុំកោះដែលមាន៥ភូមិ ភូមិដែលមានសក្តានុពលលើវិស័យទេសចរណ៍សំខាន់ជាងគេ គឺភូមិកោះតូច ក្រៅពីភូមិកោះតូច មានភូមិសុខសាន្ត ភូមិព្រែកស្វាយ…

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុៈ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ នូវសារធាតុញៀន កាល​ពី​វេលាម៉ោង១និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ក្រុម១៧ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ​ប្រភពឲ្យ​ដឹងថា កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួនបីនាក់ ដែលមានឈ្មោះ ៖…