MSX បុកគោមួយក្បាល ងាប់នៅនឹងកន្លែង

ព្រះសីហនុៈ បុរសម្នាក់បានសន្លប់ស្តូកស្តឹង និងរងរបួសបែកមុខ បែកមាត់ រីឯសត្វគោមួយក្បាលទម្ងន់ប្រមាណជិត៤០០គីឡូក្រាមបានងាប់នៅនឹងកន្លែង បន្ទាប់ពីត្រូវបានបុរសរងគ្រោះខាងលើជិះម៉ូតូបុកពេញទំហឹងកាលពីម៉ោង០០និង១៥នាទីយអធ្រាត្រឈានចូលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខផ្សារឃ្លាំងលើ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈក្រុមគ្រួសាររបស់គាត់ចូលដំណេកបានបន្តិច ស្រាប់តែបានឮសម្លេងលាន់ខ្លាំងនៅលើផ្លូវជាតិមុខផ្សារឃ្លាំងលើ គ្រានោះគាត់គិតថា ពិតជាមានគ្រោះថ្នាក់ចរាចរណ៍ ដែលអាចបង្កឡើងរវាងម៉ូតូ និងម៉ូតូ…

ខេត្តព្រះសីហនុប្រារព្ធទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ “រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន”

ខេត្តព្រះសីហនុៈ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរខេត្តប្រារព្ធទិវាកុមារអន្តរជាតិ០១ មិថុនា ខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ “រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន” និងខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា ក្រោមប្រធានបទ “រួមគ្នាបញ្ចប់ពលកម្មកុមារ នៅក្នុងសង្វាក់ផលិតកម្ម” បានប្រារព្ធឡើងនៅសាលាសកលវិទ្យាល័យបៀលប្រាយ…

បុរសពិការដៃស្តាំម្ខាងម្នាក់ ជាប់សង្ស័យពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀន

ព្រះសីហនុ: កាលពីវេលាម៉ោង៣:០០នាទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឃាត់បុរសពិការដៃស្តាំម្ខាងម្នាក់ដែលជាប់សង្ស័យពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀន ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថការិយាល័យបទល្មើសគ្រឿងញៀនចុះទៅសហការណ៌ជាមួយកម្លាំងអាវុធហត្ថស្រុកស្ទឹងហាវឆ្មក់បង្ក្រាបនិងចាប់ឃាត់ខ្លួននៅម៉ោងប្រមាណជិត២រសៀលថ្ងៃទី៣១ ខែឧសភា នៅចំនុចក្រុម ១៧ .ភូមិ ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្នុងប្រតិបត្តិការណ៌ដែលប្រើកម្លាំងជំនាញរួមនិងកម្លាំងអាវុធហត្ថស្រុកជាង១០នាក់នេះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់។ សមត្ថកិច្ចវានឥ្យដឹងទៀតថាជនសង្ស័យនេះមានឈ្មោះ សល់ សុវណ្ណ ភេទប្រុស អាយុ ៥៧ឆាំ្ន…

ជនជាតិបរទេសម្នាក់ អង្គុយស្លាប់នៅលើសាឡុង

ព្រះសីហនុៈ មានការភ្ញាក់ផ្អើលមួយដោយ ប្រទះឃើញបុរសជនជាតិបរទេស ម្នាក់ អង្គុយស្លាប់នៅលើពូកសាឡុង ដោយមិនដឹងមូលហេតុ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង១១:១៥នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ក្នុងបន្ទប់ជួលលេខ៤០២ ជាន់ទី៣ នៃផ្ទះជួលមួយកន្លែង ស្ថិតភូមិ២ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ។ នគរបាលបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ BURGOYNE…

រថយន្តកុងតឺន័រ បុករថយន្ត ០៥គ្រឿងទៀត នៅផ្លូវជាតិលេខ៤ សង្ស័យមានអ្នករបួសច្រើន

ព្រះសីហនុ: កាលពីវេលាម៉ោង៥:៥៥នាទីល្ងាច ថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦មាន ករណីគ្រោះថ្នាក់ចរារណ៍មួយស្ថិតនៅ ចំណុចអូត្រាវ ឃុំប៊ិត្រាង ខេត្ត ព្រះសីហនុ បង្ករឡើងដោយរថយន្តកុងតឺន័រ បានបុកប៉ះរថយន្ត៥គ្រឿងលុចសុីសRX300និងបុកប៉ះរថយន្តតាក់សីុវាលរេញនិងរថយន្តហាយឡែនឌឺ.សាំយ៉ុង១២កៅអី។ បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹង មានអ្នករបួសច្រើននៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោរថយន្តកុងតឺន័រនេះ ជាមួយគ្នានោះដែរ អ្នករបួស សម្ថកិច្ចកំពុងតែជួយដឹកទៅសង្គ្រោះមន្ទីពេទ្យ៕

សាកសពជនបរទេសម្នាក់ ត្រូវបានប្រទះឃើញអង្គុយស្លាប់នៅលើបង្គន់ ក្នុងផ្ទះជួល

ព្រះសីហនុ: សាកសពជនបរទេសម្នាក់ ត្រូវគេប្រទះឃើញអង្គុយស្លាប់ នៅលើបង្គន់ក្នុងបន្ទប់ទឹកផ្ទះជួល នៅម៉ោង ០០និង៣០នាទី យប់ឈានចូលថ្ងៃទី៣០ ឧសភា ស្ថិតនៅក្រុមទី១៩ ភូមិ៣សង្កាត់លេខ៣ក្រុង ខេត្តព្រះសីហនុ ។ នគរបាល បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ SANCHEZ OSCAR ភេទប្រុស អាយុ៦៥ឆ្នាំកើតថ្ងៃទី (…

មួយឆ្នាំ ពលរដ្ឋកម្ពុជា ពិសាគ្រឿងស្រវឹងអស់៣៣លានតោន

ព្រះសីហនុៈ លោក ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា តាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាល ពលរដ្ឋកម្ពុជា ពិសាគ្រឿងស្រវឹងអស់៣៣.០០០.០០០លានតោន (សាមសិបបីលានតោន)ក្នុង១ឆ្នាំ ចំពោះផលិតផលក្នុងស្រុក ដោយមិនទាន់គិតផលិតផលដែលនាំចូលពីក្រៅប្រទេសឡើយ។ លោក ទី ឡុង ថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាវគ្គបំប៉នបច្ចេកទេសរឹតបន្តឹង ការអនុវត្តន៍ច្បាប់បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងនៅខេត្តព្រះសីហនុ…

នាវាចម្បាំងកងទព័ជើងទឹកភូមិន្ទថៃចាកចេញពីដែនសមុទ្រកម្ពុជា

ព្រះសីហនុៈ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹកថៃ និងកម្ពុជារយៈពេល៥ថ្ងៃ ប្រកបដោយផ្លែផ្ការរួចមក នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នាវាចម្បាំងកងទព័ជើងទឹកភូមិន្ទថៃមួយគ្រឿងមានឈ្មោះ H,T,M,S, NARATHIWAT (OPV_512) ដែលមាននាវឹកសរុបចំនួន ១១៦នាក់ បានធ្វើដំណើរចាកចេញពីដែនសមុទ្រកម្ពុជា ប្រកបដោយជោគជ័យ ក្នុងគោលបំណងទស្សនះកិច្ចបង្កើនការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរគណះប្រតិភូទស្សនកិច្ចរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរកម្ពុជា ថៃ។…

រថយន្តស្រាបៀអង្គរ បុករថយន្តមន្ទីរសធារណការ ខេត្តកណ្តាល របួស៣នាក់

កណ្ដាលៈ រថយន្តធុនធំរបស់ក្រុមហ៊ុនស្រាបៀអង្គរ បុករថយន្តមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បណ្ដាលឲ្យខូចខាតរថយន្តទាំងពីរយ៉ាងដំណំ និងបង្កឲ្យរងរបួសធ្ងន់ស្រាល៣នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតនៅចំណុចភូមិតាំងឫស្សី ឃុំរការជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាល ប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ…

រថយន្តកុងទីន័រក្រុមហ៊ុន លឹម ហេងហ្វុង គៀរ ម៉ូតូ រួចបុកគូទរថយន្តកុងទីន័រមួយគ្រឿងទៀត បណ្តាលឲ្យរបួសធ្ងន់ស្រាល

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកុងទីន័ររបស់ក្រុមហ៊ុន លឹម ហេងហ្វុង គៀរ ម៉ូតូមួយគ្រឿង រួចបន្តទៅបុកគូទរថយន្តកុងទីន័រមួយគ្រឿងទៀត បណ្តាលអ្នកបើកបររថយន្តកុងទីន័រក្រុមហ៊ុន លឹម ហេងហ្វុង របួសធ្ងន់ ចំណែកអ្នកបើកបរម៉ូតូសំណាងល្អត្រឹមរបួសស្រាល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៧ និង៥០នាទីល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ…