អគ្គិសនី២កន្លែង នៅក្រុងព្រះសីហនុ ត្រូវបានផ្តាច់

ព្រះសីហនុៈ អគ្គិសនី នៅក្រុងព្រះសីហនុ មុននេះបន្តិចបានប្រកាសឲ្យប្រជាពលរដ្ឋបានដឹងពីការផ្តាច់ចរន្តអគ្គិសនី២កន្លែង។ មន្ត្រីអគ្គិសនីបានបញ្ជាក់ថា អគ្គិសនី ២កន្លែងដែលផ្តាច់ភ្លើងបណ្តោះអាសន្ននោះ គឺនៅតំបន់ខណ្ឌស្ទឹងហាវ និងតំបន់ផ្សារពាណិជ្ជកម្ម ចាប់ពីមោង៩និង៣០នាទី ព្រឹកថ្ងែទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ រហូតដល់ម៉ោង២រសៀលទើបភ្ជាប់វិញ៕  

វិចខ្ចប់សំរាមបានត្រឹមត្រូវ នាំមកនូវ សុខភាពល្អ និងសោភ័ណភាព

ព្រះសីហនុ: មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានសហការជាមួយ សាលាក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ១០១៦ ដឹកនាំក្រុមការងារចុះសម្អាតអនាម័យបរិស្ថាន សម្អាតសំរាមដែលនៅរាយប៉ាយតាមដងផ្លូវជាតិ ចាប់ពីផ្សារឃ្លាំងលើរហូតដល់មុខរោងចក្រញូស្តារ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សកម្មភាពចុះសម្អាតអនាម័យបរិស្ថាននេះ ធ្វើឡើងក្នុងគោលបំណង អប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករ សិស្សានុសិស្ស ឲ្យយល់ដឹងកាន់តែច្បាស់…

រថយន្តពន្លត់អគ្គិភ័យ ១១៣គ្រឿង យប់នេះ បានមកដល់ភ្នំពេញ ហើយ

ភ្នំពេញ: រថយន្តពន្លត់អគ្គិភ័យ ១១៣គ្រឿង ត្រូវបាននាំមកដល់ប្រទេសកម្ពុជា ដើម្បីយកទុកពង្រឹងប្រតិបត្តិការ ពន្លត់អគ្គិភ័យ នៅក្នុងប្រទេស កម្ពុជា ត្រូវបាននាំចូលមកតាម កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ហើយ កាលពីព្រឹកមិញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ។ ក្បួន បានបើកចូលមកកោះពេជ្រ ដើម្បីរក្សាទុក និងបែងចែងរថយន្តទាំង…

ស្លាប៦នាក់ របួសធ្ងន់១២នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងថ្ងៃទី១១ឧសភា

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់ ២លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ ( ស្រី ១នាក់) រងរបួសធ្ងន់ ១២នាក់ ( ស្រី ៣នាក់ ) និងរបួសស្រាល ៣នាក់ ( ស្រី…

ស្នងការដ្ឋាននគរបាល និង តំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង ចុះចែកទឹកសុទ្ធ ៣៥០០យួរ ដល់ប្រជាពលរដ្ឋ ១១៣៥គ្រួសារ

ខេត្តព្រះសីហនុ: ដោយអនុត្តន៍ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឱ្យអាជ្ញាធរមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ចុះចែកទឹកជូនប្រជាពលរដ្ឋ ដែលកំពុងមានការខ្វះខាតទឹកប្រើប្រាស់ នាពេលបច្ចុប្បន្ន។ ក្នុងយុទ្ធការ សម្ដេចតេជោ ចែកទឹកជូនប្រជាជន នៅទូទាំងប្រទេស នេះ កាលពីថ្ងៃទី១១ ឧសភា ២០១៦ ឯកឧត្តមឧត្តមសេនីយ៍…

ម្ចាស់មីនីម៉ាត និងសណ្ឋាគារកោះតាគៀវ បើករថយន្ត Range Rover ព្រះសីហនុ 2A-6060 បុកអ្នកជិះម៉ូតូ មិនទាន់មានដំណោះស្រាយ

កោះកុង: រថយន្តបង្កម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-6060 បើកបរដោយ ម្ចាស់មីនីម៉ាត និងសណ្ឋាគារកោះតាគៀវ ឈ្មោះ ស៊ីវ សារិន អាយុ ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះស៊ីហនុ…

បើកកិច្ចជុំប្រចាំខែ និងផ្សព្វផ្សាយផែនការការពារពិធីបុណ្យចំរើនព្រះជន្ម ព្រះមហាក្សត្រ

ព្រះសីហនុៈ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកកិច្ចជុំប្រចាំខែនិងផ្សព្វផ្សាយផែនការការពារពិធីបុណ្យចំរើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នាពេលខាងមុខ ព្រមទាំងពង្រឹងការអនុវត្តន៍ច្បាប់ផ្លូវគោកផងដែរ។ មានមតិផ្តាំផ្ញើរក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត…

ជនបរទេសបើករថយន្តលឿនដូចហោះ បុកម៉ូតូពីក្រោយស្លាប់២នាក់

ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយជនជាតិបរទេស២នាក់ បើករថយន្តបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង២៣:៣៥នាទីនាថ្ងៃទី១០ឧសភា២០១៦ លើផ្លូវជាតិលេខ៤នៅចន្លោះគីឡូម៉ែត្រលេខ១៦៥និង១៦៦ ស្ថិតនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប្រភពបានឲ្យដឹងថា ជនបរទេស២នាក់ បើករថយន្តម៉ាកRAV4 ពណ៌ខ្មៅ ស្លាកលេខភ.ព២F៩៤៤៦ អ្នកបើកបរឈ្មោះ OBIORA DOZIE FRANK ភេទប្រុស…

សាខាកាកបាទក្រហមខេត្តប្រមូលថវិកាបាន ជាង៣០ម៉ឺនដុល្លារ ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា

ព្រះសីហនុ: ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៦សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានរៀបចំទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ខួបលើកទី១៥៣ នៅវេទិកាបុណ្យជាតិ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្តអាជីវករ ពាណិជ្ជករ សប្បុរសជននានា យ៉ាងច្រើនកុះករ ក្រោមអធិតីភាពឯកឧត្តម នាយឧត្តមសេនីយ ប៉ុល សារឿង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ…

ស្នងការនគរបាលខេត្តព្រះសីហនុ បានឧបត្ថម្ភដល់សិក្ខាកាមនគរបាល ២០នាក់ដែលកំពុងសិក្សា

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រីជរ ហេង ស្នងការរងដឹកនាំសហការី នាំយកថវិកា មី ត្រីខ និងទឹកសុទ្ធទៅឧបត្ថម្ភជូនមន្ត្រីនគរបាលខេត្តព្រះសីហនុចំនួន២០នាក់ដែលកំពុងសិក្សានៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ។ ក្នងនោះមន្ត្រីនគរបាលម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល ទឹកសុទ្ធ២យួរ និងមានមី ត្រីខកំប៉ុង មួយចំនួន ។…