រថយន្តសណ្តោងកុងតឺន័រ មួយគ្រឿងបានក្រទ្បាប់មុខរោងចក្រស្រាបៀរអង្គរ

ព្រះសីហនុ: រថយន្តសណ្តោងកុងតឺន័រ មួយគ្រឿងត្រូវបានគេរាយការណ៍ថា បានក្រទ្បាប់ នៅមុខរោងចក្រស្រាបៀរអង្គរ សិ្ថតក្នុងភូមិឃ្លាំលើ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋបានប្រាប់មកថា ម៉ោងជាង៣រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតទ្បើង បង្កដោយរថយន្តសណ្តោងកុងតឺន័រមួយគ្រឿងបានក្រទ្បាប់ដោយខ្លួនឯង ប៉ុន្តែគេមិនទាន់ដឹងពីមូលហេតុ ហើយក៍មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះដែរ។ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងសំរួលចរាចរណ៍ដោយមិនមានកាស្ទះចរាចរណ៍នោះទេ ហើយម្ចាស់រថយន្តកំពុងតែស្ទូចរថយន្តចេញផងដែរ។ ចំណែកមូលហេតុនៃការក្រឡាប់រថយន្តនេះសមត្ថកិច្ច…

អនិច្ចាបឹងព្រែកទប់ ស្ងប់ស្ងាត់មួយរយៈឥឡូវត្រូវអ្នកមានលុយ និងអ្នកមានអំណាចធ្វើសកម្មភាពបោះបង្គោលវាទទី រំលោភយកទៀតហើយ

ព្រះសីហនុ: ដីនៅជុំវិញបឹងព្រែកទប់ តំបន់ហាមឃាត់ ថ្មីៗនេះត្រូវបានគេមើលឃើញថាមាន មនុស្សមួយក្រុមបាននាំគ្នាចូលទៅធ្វើការ វាស់វែងនឹងបោះបង្គោល បាញ់ថ្នាំប្រហម ជាច្រើនកន្លែងដោយគេមិនដឹងថា ការធ្វើការវាស់វែង នឹងបានបោះបង្គោលកំណត់ព្រំច្បាស់លាស់បែបនេះ ពួកគេ មានគោល បំណងបែបណានោះទេ។ ពាក់ពន្ធ័ការបោះបង្គោលខាងលើនេះ យោងតាមប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបាននិយាយប្រាប់ឲ្យដឹងថា ការវាស់វែង និងបោះបង្គោលដែលមានបាញ់ថ្នាំពណ៌ក្រហមខាងលើនេះ គឺគេធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។ ដោយក្រុមអ្នកចុះធ្វើការវាស់វែងមានគ្នា…

កម្មករនិយោជិករោងចក្រ មែន អ៊ូ ផ្ទុះការតវ៉ា ត្រូវបានបញ្ចប់ក្នុងភាពស្រពិចស្រពិល

ព្រះសីហនុៈ ការតវ៉ាទាមទារបស់កម្មករ និយោជិក នៃរោងចក្រ មែន អ៊ូ មានទីតាំងស្ថិត ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានរំសាយវិញហើយ នាល្ងាចថ្ងៃទី២០ មេសា ឆ្នាំ២០១៦ នេះ បន្ទាប់ពីមានការសម្របសម្រួលពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេញមួយថ្ងៃមក។ នេះបើយោងតាមការបញ្ជាក់ពីលោក យ៉ូវ…

ចាប់ផ្តើមការងារគូសគំនូសចរាចរណ៍ថ្មី លើកមហាវិថី៥ខ្សែ នៅពេលយប់ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៦ព្រឹក

ភ្នំពេញ: សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១មេសានេះ បានចេញ សេចក្តីជូនដំណឹងមួយស្តីពីការគួសគំនូសចរាចរថ្មីលើមហាវិថីចំនូន៥ខ្សែ នៅក្នុងរាជធានីភ្នំពេញពេលយប់ ដោយចាប់ផ្តើមពីម៉ោង២១យប់ ដល់ម៉ោង៦ព្រឹក ហើយក្នុងសេចក្តីជូនដំណឹងនោះ សាលារាជធានីភ្នំពេញនឹងចាប់ផ្តើមពីយប់ថ្ងៃទី១៩ មេសាតទៅ នៅលើផ្លូវ សហព័ន្ធរុស្សី ផ្លូវកម្ពុជាក្រោម និងផ្លូវព្រះនរោត្តម ។ ចំណែកផ្លូវ ម៉ៅសេទុង និងផ្លូវព្រះសីហនុនឹងចាប់ផ្តើមពីយប់ថ្ងៃទី២៣ មេសាតទៅ។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុងរបស់សាលារាជធានីភ្នំពេញ៖

ម៉ាសុីនបោះពុម្ពបណ្ណបើកបរ ជាង១០ថ្ងៃទៀត នឹងលេចចេញជារូបរាង នៅទីប្រជុំជន

ភ្នំពេញ: នៅបាំងតែជាង១០ថ្ងៃទៀតប៉ុណ្ណោះ ម៉ាសុីនបោះពុម្ពបណ្ណបើកបរ នឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅផ្សារទំនើបអុីអន ក្រុងភ្នំពេញ ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋ ។ បើតាមការគ្រោងទុកនៅដើមខែឧសភា ២០១៦ខាងមុខនេះ ម៉ាសុីនបោះពុម្ពបណ្ណបើកបរ នឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅផ្សារទំនើបអុីអន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ក្រុងភ្នំពេញ បន្ទាប់ពីអភិបាល ក្រុងភ្នំពេញ លោក បា៉…

រថយន្តក្រឡុកសុីម៉ង់តិ៍ កាច់ចង្កេះខ្លាំងពេកក្រឡាប់ផ្ងារជើង

ព្រះសីហនុៈ រថយន្តប្រភេទក្រឡុកសុីម៉ងត៍មួយគ្រឿង បោះពួយយ៉ាងលឿន ហើយដល់ផ្លូវចុះចំណោតកាច់ចង្កូតខ្លាំងពេក បណ្តាលឱ្យក្រឡាប់ផ្ងារជើងតែម្តង តែសំណាងមិនប៉ះពាល់ដល់អ្នកដំណើរ។ តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវបំបែករថភ្លើង ក្រុងព្រះសីហនុ។  ប្រភពបញ្ជាក់ថាមុនពេលកើតហេតុរថយន្តនេះ បានបើកចេញពីការដ្ឋានសំណង់ផ្ទះល្វែង ឆឹង សុខា ។ លុះបើកមកដល់ចំណុចខាងលើដោយផ្លូវចុះចំណោតផង និងរថយន្តល្បឿនលឿនផង ធ្វើឱ្យរថយន្តជាន់ហ្វ្រាំងមិនសុីហើយអ្នកបើកខំកាច់ចង្កូត…

យុវតីម្នាក់តូចចិត្ត នឹងឪពុកម្តាយ ស្តីបន្ទោស គិតខ្លីចងកសម្លាប់ខ្លួនក្នុងបន្ទប់

ព្រះសីហនុ: មានករណី ក្មេងស្រីជិតពេញក្រមុំមា្នក់ចងកសម្លាប់ខ្លួន នៅវេលាម៉ោង០៩និង១៥នាទីយប់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្រុម៤៥ ភូមិ១ សង្កាត់៤ ក្រុងតព្រះសីហនុ ។ សាកសពឈ្មោះ ខុន សារពេជ្រ ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស បានយកខ្សែអង្រឹងសំប៉ែត ចងនឹងចម្រឹងបង្អួត រួចធ្វើសកម្មភាពចងកតែម្តង។ ឪពុកសាកសពឈ្មោះ ដា…

បុរសជនជាតិអង់គ្លេសម្នាក់ស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់យីហោ WISH YOU WERE HER សង្ស័យថាគាំបេះដូង

ព្រះសីហនុ =នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦ មានជនបរទេសម្នាក់ស្លាប់នៅផ្ទះសំណាក់ឈ្មោះ WISH YOU WERE HER(អូរត្រេះទី១)ក្នុងបន្ទប់លេខ៤ដែលស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ សាកសពមានឈ្មោះ Jake David Taylor ភេទប្រុស កើតថ្ងៃទី៣/១១/១៩៩១សញ្ជាតិ(អង់គ្លេស)កាន់លិខិតឆ្លងដែនលេខ533151337(លិខិតឆ្លងដែនមិននៅជាប់នឹងខ្លួន ។  បានចូលមកស្នាក់នៅផ្ទះសំណាក់ខាងលើតាំងពីថ្ងៃទី០៣/០២/២០១៦…

៦ខេត្ត ក្រុង សមត្ថកិច្ច ចាប់ខ្លួនមនុស្ស ៨នាក់ ពាក់ព័ន្ធគ្រឿងញៀន ៦ករណី

មនុស្ស ៨នាក់ ដែលគេអះអាងថា ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវបានសមត្ថកិច្ចទូទាំងរាជធានីខេត្ត បង្រាក និងចាប់ខ្លួន នៅថ្ងៃទី១៩ មេសា ២០១៦នេះ។ នេះបើយោងទៅតាម រាបាយការណ៍ នគរបានលជាតិ។ សមត្ថកិច្ច បានបង្ហាញរបាយការណ៍ទៀតថា នៅថ្ងៃទី១៩ មេសា នេះ បទល្មើសជួញដូរ រក្សាទុក…

ជនបរទេសម្នាក់ ស្លាប់ស្អុយរលួយ ក្នុងបន្ទប់ នៅក្រុងព្រះស៊ីហនុ

(ព្រះស៊ីហនុ)៖ ក្រោយពីជនបរទេសម្នាក់ បានដេកស្លាប់សភាពស្អុយរលួយ បាន ១ថ្ងៃ សមត្ថកិច្ច ក៏បានចុះត្រួតធ្វើកោសលវិច្ច័យ ដើម្បីស្វែងរកការពិត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នេះ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ០៩:០០នាទី យប់ថ្ងៃទី១៨ មេសា ស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុង_ខេត្តព្រះសីហនុ។…