សង្គ្រាម​ទំនាស់​ដីធ្លី​ដ៍​រាំ​រ៉ែ​រវាង​បងប្អូន​បង្កើត​ពីរ​នាក់​រយៈពេល​ជាង​១០​ឆ្នាំ​ត្រូវបាន​បញ្ចប់​ដោយ​ភាគី​បងប្រុស​នៅ​សហរដ្ឋ​អ​មេរិក​ចាញ់​ក្តី​ប្អូនប្រុ​សនៅ​ស្រុក​ខ្មែរ​គ្រប់​យ៉ាង​

​ខេត្ត​ព្រះសីហនុ​៖​បើ​គិត​មកដល់​ពេល​នេះ​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​សង្គ្រាម​ទំនាស់​ដីធ្លី​ដ៍​ក្តៅគកុ​កវាង​បងប្អូន​បង្កើត​២​នាក់​ដែល​ម្នាក់​រស់នៅ​សហរដ្ឋអាមេរិក​.​ឈ្មោះ ប៉េង លាង ភេទ​ប្រុស​អាយុ ៥៨ ឆ្នាំ​.​និង​ប្អូនប្រុស​.​ឈ្មោះ​ប៉េង​ជា​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​.​រស់នៅ​ស្រុក​ខ្មែរលើ​ទីតាំង​ដី​មួយ​កន្លែង​ទំហំ​១២.២៩២​ម៉ែត្រការ៉េ​ស្ថិតនៅក្នុង​ភូមិ​លេខ​៣​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​នោះ​ត្រូវបាន​បញ្ចប់​ហើយ​ដោយ​ជា​លទ្ធផល​ភាគី​ខាង​បងប្រុស​នៅ​សហរដ្ឋអាមេរិក​ដែល​អះអាងថា​ជា​អ្នក​ផ្តល់​ប្រាក់​គ្រប់យ៉ាង​ក្នុង​ការទិញ​ដី​ទីតាំង​ទំនាស់​ខាងលើ​នោះ​ត្រូវបាន​តុលាការ​កំពូល​សម្រេច​ចេញ​សាលដីកា​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ភាគី​លោក ប៉េង ជា (​ជា​ប្អូនប្រុស​)​និង​តំ​រ៉ូវ​ឲ្យ​ភាគី​ចាញ់​ក្តី​សង់​ជំង្អឺ​ចិត្ត​ចំនូ​ន​១៥០០០(​មួយ​ម៉ឺន​ប្រាំ​ពាន​ដុល្លា​)​ឲ្យ​ភាគី​ឈ្នះ​ក្តី​ចំណែកឯ​សំណង់ផ្ទះ​វិឡា​ដ៍​ស្គិមស្កៃ​របស់​ភាគី​(​ចាញ់ក្តី​)​លោក ប៉េង លាង​ដែល​បាន​ធ្វើការ​សាងសង់​លើ​ទីតាំង​ដី​ទំនាស់​ក៍​ត្រូវ​តុលាការ​កំពូល​សម្រេច​ឲ្យ​គំ​ទេច​ចោល​ដោយ​ឥត​ស្តាយស្រណោះ​ផងដែរ​។​ ​ ​នៅក្នុង​ឧកាស​ចុះ​អនុវត្តន៍​សលា​ដីកា​តុលាកា​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​ឆ្នាំ​២០១៤​លោក​ម៉ុង​មុនី​ចរិយា​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ការចុះ​អនុវត្តន៍​ប្រគាល់ដី​ទីតាំង​ទំនាស់​ខាងលើ​នេះ​ទៅ​ឲ្យ​ភាគី​ឈ្នះ​ក្តី​(​លោក​ប៉េង​ជា​)​រូ​ម​និង​ការ​វាយ​កំទេច​ចោល​សំណង់​អាគារ​សាងសង់​ដោយ​ភាគី​ចាញ់ក្តី​(​លោក​ប៉េង​លាង​)​គឺ​ធ្វើឡើង​តាម​ការ​សាលដីការ​សម្រេច​របស់​តុលា​កំពូល​ពោល​គឺ​គ្រប់​យ៉ាង​ធ្វើ​តាម​ទៅ​តាម​ផ្លូវច្បាប់​។​ ​ ​.​លោក​ប៉េង​លាង​ជនជាតិ​ខ្មែរ​សញ្ជាត្តិ​អាមេរិក​(​ភាគី​ចាញ់ក្តី​)​ក្នុងពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​សាពត៏​មាន​លោក​បាន​បញ្ជាក់ថា​ជុំវិញ​បញ្ហារ​ខាងលើ​នេះ​លោក​ទ​ទូល​រង​នៅ​ភាព​អយុទ្ធ​ត្តិ​ខ្លាំង​ណាស់​គឺ​ដើម​ឡើយ​រូបគាត់​(​ប៉េង លាង​)​នៅក្នុង​ឆ្នាំ​១៩៩៣​និង​ឆ្នាំ​១៩៩៧​ដោយសារ​តែ​ទុក​ចិត្ត​គិត​ថា​ប្អូនប្រុស​សាច់ឈាម​ចេញពីរ​ផ្ទៃ​ម្តាយ​តែ​មួយ​លោក​បាន​ផ្ញើរ​លុយ​ជាច្រើន​មក​ឲ្យ​ប្អូនប្រុស​ឈ្មោះ​(​ប៉េង​ជា​និង​ប្រពន្ធ​ឈ្មោះ​ចាប​គឹម​លាង​)​នៅ​ស្រុក​ខ្មែរ​ឲ្យជូយ​ឈរឈ្មោះ​ក្នុង​ការទិញ​លក់​ដី​ខាងលើ​នេះ​ពីព្រោះ​ពេលនោះ​រូប​លោក​(​ប៉េង​លាង​)​ជា​អ​និតិ​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​ពុំមាន​សិទ្ធិ​ដាក់​ឈ្មោះ​ខ្លូន​ឯង​ជា​ម្ចាស់​កម្មសិទ្ធិ​។​ប្អូនប្រុស​របស់​គាត់​(​ប៉េង​ជា​និង​ប្រពន្ធ​ឈ្មោះ​ចាប​គឹម​លាង​)​ក្រោយពីរ​បាន​សិទ្ធិ​ក្នុងការ​ឈរឈ្មោះ​ទិញ​ដី​នេះ​មក​ក៍មាន​ចិត្ត​លោភលន់​ក្បត់​និង​រូប​គាត់​ក៍បាន​លូច​យក​ដី​នេះ​ទៅ​ចុះបញ្ជីរ​ធ្វើ​កម្មសិទ្ធិ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លូន​តែម្តង​ហើយក៍​កើត​រឿង​ប្តឹងផ្តល់​តាំងពីរ​ពេលនោះ​ផងដែរ​។​លោក​ប៉េង​លាង​បាន​បន្តទៀតថា​ក្រោយពីរ​មាន​ការ​ប្តឹងផ្តល់​ប្អូនប្រុស​របស់​គាត់​ឈ្មោះ​ប៉េង​ជា​និង​ប្រពន្ធ​បាន​ទាមទា​សុំ​ចំណែក​ដី​ទំនាស់​នោះ​ពាក់កណ្តាល​ប៉ុន្តែរ​រូបគាត់​(​ប៉េង​ជា​)​មិន​ព្រម​ជា​ហេតុ​ធ្វើឲ្យ​ប្អូនប្រុស​(​ប៉េង​ជា​)​ចាប់ធ្វើការ​ប្តឹង​គាត់​វិញ​ទាំង​បំពាន​ព្រមទាំង​បាន​រត់​រក​ជំ​នូ​យ​ពីរ​មនុស្ស​មាន​អំណាច​ម្នា​ក់នៅ​ទីក្រុង​ភ្នំពេញ​ឲ្យជូយ​អន្តរាគមន៍​ក្នុង​រឿង​ប្តឹងផ្តល់​នេះ​ផង​ដែរ​ជា​ហេតុ​ធ្វើឲ្យ​រូបគាត់​ទទូលភាពអ​យុទ្ធ​ត្តិ​ធម៌​ចាញ់​ក្តី​គ្រប់​យ៉ាងតាំង​ពី​រ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​រហូតដល់​តុលាការ​កំពូល​ដោយ​រាល់​សុំណុំរឿង​ទាំងអស់ក៍​ដូច​ជាឯក​សារ​ពាក់ពន្ធ័​ជាច្រើន​ដែល​រូបគាត់​មាន​បាន​ដាក់​ចូល​ជា​សំអាង​នៅក្នុង​តុលាការ​មិន​ត្រូវបាន​គេ​យក​ជា​ការ​នោះ​ទេ​គឺ​តុលាកា​ដឹង​តែ​ពីរ​កាត់ក្តី​ឲ្យ​រូបគាត់​ចាញ់​រហូត​ហើយ​លទ្ធផល​ចុងក្រោយ​សូម្បី​តែ​ផ្ទះ​វិឡា​របស់​គាត់​ដែល​ធ្វើការ​សាងសង់​ទុក​គ្រាន់​ស្នាក់នៅ​ម្តងម្កាល​ក៍​ត្រូវ​គេ​វាយ​កំទេចចោល​អស់​គ្មាន​សល់​ដោយ​គ្មាន​ស្តាយស្រណោះ​។​អ្វី​ដែល​បាន​លើកឡើង​នេះ​វា​ជា​ភាពអយុត្តិធម៌​បំផុត​សំរាប់​រូបលោក​(​ប៉េង​លាង​)​ដែល​បាន​ចំណាយ​លុយ​រាប់សិប​ម៉ឺន​ដុល្លា​ក្នុង​គោលបំណង់​មក​ដាក់ទុន​រកស៊ី​ក្នុង​ស្រុក​ខ្មែរ​តែ​ត្រូវបាន​ប្អូនប្រុស​(​ប៉េង​ជា​)​ប្រើ​ល្បិចកល​គ្រប់បែបយ៉ាង​រំលោភ​ទ្រព្យ​ទាំង​នោះ​អស់​គ្មាន​សល់​។​ ​ ​ជុំវិញ​បញ្ហារ​នេះ​លោក​ប៉េង​ជា​(​ភាគី​ឈ្នះក្តី​)​បាន​ធ្វើ​ការបញ្ជាក់​ថា​ដី​ទាំងអស់​នេះ​ជា​ដី​របស់​គាត់​ចំណាយលុយ​ផ្ទាល់​ខ្លូន​ទិញ​មិនមែន​យកលុយ​បងប្រុស​របស់​គាត់​មក​ទិញ​នោះ​ទេ​ដូចនេះ​តុលាការ​កាត់ក្តី​ឲ្យ​គាត់​ឈ្នះ​វា​ជា​រឿង​ត្រឹមត្រូវ​បំផុត​តាម​ផ្លូវច្បាប់​ពីព្រោះ​ច្បាប់​កំណត់​ការ​ចាញ់ឈ្នះ​ទៅលើ​តែ​វត្តុតាង​តែ​ដែល​មាន​ប៉ុណ្ណុះ​។​ ​ ​.​ពាក់​ពន្ធ័​បញ្ហារ​ទំនាស់​ដីធ្លី​រវាង​បង​ប្អូន​បង្កើត​ខាងលើនេះ​អ្នក​ខេត្ត​ព្រះសីហនុ​ន​ណា​ម្នាក់​ក៍​គេ​បានដឹង​ដែរ​ដោយ​គេ​ដឹង​ច្បាស់​នៅ​សាច់​រឿង​គ្រប់យ៉ាង​ពាក់​ពន្ធ័​ប្រភព​ផ្តល់​ហិរញ្ញវត្តុ​ក្នុង​ការទិញ​លក់​ដី​ទីតាំង​ខាងលើនេះ​។​ជុំវិញ​បញ្ហារ​ខាងលើនេះ​បើ​តាម​ប្រភព​ពត៏មាន​ពីរមនុស្ស​ស្និទ្ធិ​ជាមូយ​លោក​ប៉េង​ជាបាន​លូច​បង្ហើប​ប្រាប់ឲ្យដឹង​ថា​រវាង​ភាគី​ចាញ់​ក្តី​និង​ភាគី​ឈ្នះក្តី​អ្នក​ទាំង​ពីរ​អាច​ជា​ជនរងគ្រោះ​ដូចគ្នា​ពីព្រោះ​សំណុំរឿង​នេះ​ភាគី​ប្អូន​ដោយសារ​តែ​ចង់​ឈ្នះក្តី​លើ​បងប្រុស​បាន​ទៅ​ពឹង​មនុស្ស​ទី​៣​ដែលជា​អ្នក​មាន​អំណាច់​ជា​ថ្នូរ​និង​ការផ្តល់​ដី​ទំនាស់​ខាងលើ​នេះ​ពាក់កណ្តាល​ហើយ​បច្ចុប្បន្ន​ដី​ដែល​ឈ្នះក្តី​នោះ​មួយ​ចំណែក​ធំ​ជា​របស់​មនុស្ស​ទី​៣​ចំណែកឯ​លោក​ប៉េង​ជា​ដូចជា​នៅ​សល់​តិច​តូច​ណាស់​៕…

សម្ពោធ​ដាក់​អោយ​ប្រើប្រាស់ នូវ​បង្គន់​អនាម័យ ដែល​ជា​ជំនួយ​ឧបត្ថម្ភ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​

​ខេត្ត​ព្រះសីហនុ​៖​បង្គន់​អនាម័យ​មួយ​ខ្នង​ស្មើនឹង ០៥​បន្ទប់ ដែល​ជា​ការជួយ​ឧបត្ថម្ភ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជូន​ដល់​សិស្សានុសិស្ស​សាលាបឋមសិក្សា​សម្តេច ជា ស៊ីម ស្ថិតក្នុង​សង្កាត់​លេខ ២ ក្រុងព្រះសីហនុ ត្រូវបាន​ដាក់​សម្ពោធ​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​លោក អ៊ឹង និ​បុ​ណ្ណា អនុប្រធាន​អប់រំ យុវជន និង កីឡា ខេត្ត​ព្រះសីហនុ ។​…

មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​វារីវប្បកម្ម​សមុទ្រ​ភ្ញាស់​ត្រី​ស្ពង់ និង​បង្កង​ទទួលបាន​ជោគជ័យ​

​ខេត្ត​ព្រះសីហនុ​៖​លោក ម៉ម សុខ​ដា​រ៉ា ប្រធាន​ស្តីទី​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​វារីវប្បកម្ម​សមុទ្រ​បានឲ្យដឹងថា មជ្ឈមណ្ឌល​បាន​ធ្វើការ​ភ្ញាស់​កូន​ត្រី​ស្ពង់​សមុទ្រ​ទទួលបាន​ជោគជ័យ ក្នុង​រយះពេល ៩​ខែ​ដើមឆ្នាំ​២០១៤​នេះ ជ​ម្ឈ​មណ្ឌល​បាន​ភ្ញាស់​កូន​ត្រី​ស្ពង់​បាន​ចំនួន​ពីរ​លើក​រួចមកហើយ ដែល​មាន​កូន​ត្រី​ស្ពង់​ចំនួន ៦០,០០០​ក្បាល ដើម្បី​លក់​ចែកជូន​ប្រជាពលរដ្ឋ​យក​ទៅ​ចិញ្ចឹម​ជា​លក្ខណ​គ្រួសារ និង​ចិញ្ចឹម​តាម​សហគមន៌​ក្នុងព្រះសីហនុ កំពត និង​ខេត្ត​កំពង់ធំ ។​ ​ ​លោក​ម៉ម សុខ​ដា​រ៉ា បានឪ្យ​ដឹង​បន្តថា…

ផល​នេសាទ​សមុទ្រ ០៩​ខែ​ដើម​ឆ្នាំ​មាន​ចំនួន ៣៦.៨២០​តោន​និង​ត្រី​ទឹកសាប​ចំនួន ១.២៦០​តោន​

​ខេត្ត​ព្រះសីហនុ​៖​លោក នេន ចំរើន ប្រធាន​រដ្ឋបាល​ជលផល​កំពង់សោម ឲ្យដឹងថា ក្នុង​រយះពេល ៩​ខែ ដើមឆ្នាំ​២០១៤​នេះ ការនេសាទ​សមុទ្រ​មាន​ការកើនឡើង​ជាង​៩​ខែ ដើមឆ្នាំ​២០១៣ ។ ក្នុងនោះ​ផល​នេសាទ​សមុទ្រ​មាន​ចំនួន ៣៦.៨២០​តោន និង​ផល​នេសាទ​ត្រី​ទឹកសាប​ចំនួន​១.២៦០​តោន ។​ ​លោក​ប្រធាន​រដ្ឋបាល​ជលផល​ឲ្យដឹង​បន្ត​ថា ទន្ទឹម​នឹង​ផល​នេសាទក៌​នូវ​មាន​ផល​នេសាទ​កែច្នៃបាន​ចំនួន ២.២៨០​តោន​ផងដែរ ផល​នេសាទ​ធ្វើ​ការនាំ​ចេញ​បាន​ចំនួន ២.៦៣០​តោន…

សំណង់​១​កន្លែង​ក្នុង​ចំណោម​៣​នៅ​មិនទាន់​ចាប់ផ្តើម​រុះរើ​នៅឡើយ​ទេ ដោយសារ​មាន​ខ្នងបង្អែក​ធំ

​ខេត្ត​ព្រះសីហនុ​៖​រហូតមកដល់​ពេលនេះ​បើ​ទោះ​ជា​ថ្ងៃ​ឱសានវាទ​រយៈពេល​១​ខែ​នែ​ការកំណត់​រុះរើ​សំណង់​ធំ​ចំនូ​ន​៣​កន្លែង​នៅ​តំបន់​អូរត្រេះ របស់​អជ្ញាធរ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​បញ្ចប់​ហើយ​ក៍​ដោយ​ប៉ុន្តែរ​ជា​លទ្ធផល​ក្នុងចំណោម​សំណង់​ទាំងបី​នោះ​គេ​សង្កេតឃើញថា​សំណង់​ចំនូ​ន​២​កន្លែង​ត្រូវបាន​ធ្វើការ​វាយ​កំទេច​ចោល​ជិត​រូ​ចរាល់​ហើយ​គឺ​នៅសល់​តែ​សំណង់​របស់​លោក​ប៉ាល សុក្រ​មិនា តែមួយគត់​ដែល​គេ​អះអាង​ថា​មាន​មន្ត្រី​ថ្នាក់​ធំ​នៅ​ពីរ​ក្រោយ​ខ្នង​នោះ​នៅ​មិន​ធ្វើការ​រុះរើរ​ឬ​វាយ​កំទេច​ចោល​ចំណុច​ផ្នែក​សំណង់​ដែល​សាងសង់​ល្មើស​ច្បាប់​របស់​ខ្លូន​នៅឡើយ​ទេ​សូម្បី​តែ​បន្តិច​ក៍​គ្មាន​ដែរ​។​តែ​ផ្ទុយទៅវិញ​សកម្មភាព​នែ​ការសាងសង់​មួយ​នេះ​នៅតែ​បន្ត​ទៅ​មុខ​យ៉ាង​រលូន​ដដែល​ជា​ដដែល​ហាក់បីដូចជា​មិន​មាន​ការ​ខ្វាយខ្វល់​អ្វី​ទាំងអស់​។​ .​ជុំវិញ​បញ្ហារ​និង​សំណង់​របស់​ឈ្មោះ​ប៉ាល សុក្រ​មិនា នេះ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អូរត្រេះ​បាន​និយាយថា​ជា​រឿង​ពូកគេ​តែងតែ​បាន​ឮ​ក្រុម​ជាងសំណង់​ដែល​កំពង់ធ្វើការ​សាងសង់​នៅ​ទីនោះ​បាន​និយ​យាបែប​អូតអាង​ថា​ពូកគេ​មិន​ខ្វាយខ្វល់​និង​ការហាមឃាត់​របស់​មន្ត្រី​អជ្ញាធរ​ខេត្ត​នោះ​ទេ​ដោយ​បញ្ហារ​ឈប់​ធ្វើការ​សាងសង់​ឬ​មិន​ឈប់​សំខាន់​នៅ​លើ​ម្ចាស់ផ្ទះ​ពូកគេ​ឲ្យ​ឈប់​បាន​ពូកគេ​ឈប់​តែ​បើ​ម្ចាស់ផ្ទះ​មិន​ឲ្យ​ឈប់​ពូកគេ​មិន​ឈប់​ដាច់ខាត​។​សម្តី​ប៉ុន្មាន​ម៉ាត់​របស់​ក្រុម​ជាង​សំណង់​ទាំងនោះ​ស្តាប់​ដូចជា​មាន​ការចាប់​អា​រម្ម​ខ្លាំង​ណាស់​ដោយ​គេ​មិនដឹង​ថា​ម្ចាស់ផ្ទះ​មួយ​នេះ​គាត់​មាន​ឥទ្ធិពល​ប៉ុណ្ណា​នោះ​ទេ​ទើប​ក្រុម​ជាងសំណង់​គេ​ហាន​និយាយ​អូត​អាង​បែបនេះ​។​ដោយឡែក​លោក​ប៉ាល សុក្រ​មិនា ជា​ម្ចាស់​សំណង់​ខាងលើ​នេះ​មិន​អាច​ធ្វើ​ការទំនាក់ទំនង​សូម​ធ្វើ​ការបំភ្លឺ​បាន​ទេ​ដោយ​សូម្បី​តែ​លេខ​ទូរ​សព្ទ័​របស់លោក សុក្រ​មិនា ក្រុម​អ្នក​សា​ពត៏មាន​ព្យាយាម​សុំ​ពីក្រុម​ជាងសំណង់ក៍​ដូច​ជា​មេការ​នៅ​ទីនោះ​ក៍​ពូកគេ​ឆ្លើ​ថា​ឥត​ស្គាល់​ដែរ​។​ .​លោក​ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុៈ​ពាក់​ពន្ធ័​និង​សំណង់​ល្មើស​ច្បាប់​ទាំង​៣​ទីតាំង​ខាងលើនេះ​លោក​បាន​ធ្វើ​ការបញ្ជាក់​ពីរ​ជំហរ​របស់​លោក​នៅ​ចំពោះមុខ​មន្ត្រី​ក្រោមឧ​វាទ​ថា​លោក​មិន​រា​ថយ​ទេ​ចំពោះ​ការអនុវត្តន៍​ច្បាប់​ទៅ​លើ​សំណង់​ណា​ដែល​សាងសង់​ល្មើសច្បាប់​បើ​ទោះ​ជា​ម្ចាស់​សំណង់​ទាំងនោះ​មាន​លុយ​មាន​អំណាច​បុណ្យ​ស​ក្ក័ធំ​ប៉ុណ្ណាក៍​ដោយ​ហើយ​ចំពោះ​វ​ប្បធ​ម៏​ឃុបឃិត​គ្នា​ប្រព្រឹត្តិ​អំពើ​ពុករ​លូ​យ​ដែល​បង្ករ​ផលប៉ះពាល​ដល់​ការអភិវឌ្ឍន៍​សង្គម​ជាតិ​លោក​និង​លុបបំបាត់​ចោល​ឲ្យអស់​ដ៍រាបណា​លោក​នៅ​ជា​ថ្នាក់ដឹកនាំ​អជ្ញាធរ​ខេត្ត​ព្រះសីហនុ​ពោលគឺ​អ្វីៗ​ដែល​មិន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ត្រូវតែ​បោសសំអាត​ឲ្យអស់​។​ .​គូរ​បញ្ជាក់​ផង​ដែរ​ថា​សំណង់​ចំនូ​ន​៣​ទីតាំង​ក្នុង​តំបន់ឆ្នេរ​អូរត្រេះ​ស្ថិតនៅក្នុង​ភូមិ​លេខ​៦​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ដែល​អជ្ញាធរ​ខេត្ត​តំរូវឲ្យធ្វើ​ការុះរើ​ក្រោយ​ពី​មន្ត្រី​ជំនាញ​ធ្វើការ​អះអាង​ថា​បាន​សាងសង់​ល្មើសច្បាប់​រំលោភបំពាន​ដី​ចំណី​ព្រែក​និង​ដី​ចំណីរ​ផ្លូវ​សាធារណៈ​ខាងលើ​នោះ​រូ​មមា​នទី​១​សំណង់​បែប​ផ្ទះសំណាក់​របស់​លោក ខាត​ប៊ុន​ណា មន្ត្រី​សុរិយោដី​ខេត្ត​(​បានធ្វើការ​វាយ​កំទេច​ចោល​រូ​ចរាល់​អស់ហើយ​)​ទី​២​សំណង់​ផ្ទះសំណាក់​របស់​លោកស្រី កែវ វត្តី ហៅ​សំណង់…

ខាង​ស្រី​ប្រកែក​ថា​មិន​ព្រម​រួមរ័ក ធាក់​នាង​ចេញពី​រថយន្ត​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តាគ​មន៍​

​ភ្នំពេញ ៖ បុរស​ម្នាក់​និង​នារី​ម្នាក់ បាន​ឈ្លោះ​គ្នា​បែកផ្សែង​នៅ​កណ្តាលផ្លូវ​ធ្វើ​ឲ្យ​អ្នកធ្វើ​ដំណើរ​និង ប្រជា​ពលរដ្ធ រួម​ទាំង​សមត្ថកិច្ច​ទាំង​កណ្តាលយប់ កាលពី​វេលា​ម៉ោង ២​និង​១០​នាទី​យប់​ឈានចូល​ថ្ងៃ​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​កែង​ហាង​លក់ ផ្លែរ​ឈើ​ស្រី​ម៉ុម​នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ។ យោងតាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​បានដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក CRV ពណ៌ ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ…

មន្ត្រីរ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ចុះ​ត្រូតពិនិត្យគុណ្យ​ភាពទំនិញ​ម្ហូបអាហារ​នៅតាម​ទីផ្សារ​ក្នុងឧកាស​បុណ្យ​ភ្ជំ​បិ​ណ្ឌ​

ខេត្ត​ព្រះសីហនុ៖ក្នុង​ឱកាស​បុណ្យ​ភ្ជំ​បិ​ណ​ប្រ​ពែ​ណី​ខ្មែរ​ឆ្នាំ​២០១៤​នេះ​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ​លោក​សៀង​សុ​ផេង​អនុប្រធាន​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០១៤​នេះ​បាន​ចុះ​ពិនិត្យ​គុណភាព​ម្ហូបអាហារ​ជាពិសេស​គឺ​ទំនិញ​វិច​ខ្ច​ប់រូច​(​ស្លា​ដក​)​សំរាប់​នាំយកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​អាជីវករ​ដាក់​លក់​នៅ​ទីផ្សារ​ពាណីជ្ជកម្ម​ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​ក៍​ដូចជា​ទីផ្សារ​នានា​ក្នុង​ក្រុង​.​ខេត្ត​ព្រះសីហនុ​។​ .​លោក​សៀង​សុ​ផេង​បាន​មានប្រសាសន៍ថា​កា​ចុះ​ពិនិត្យ​នេះ​គឺ​ផ្តោត​ជា​សំខាន់​ទៅលើ​ការ​គុណ្យ​ភាព​ផលិតផល​ម្ហូបអាហារ​ចំរុះ​ដូច​ជា​គ្រឿង​កំប៉ុង​.​ផលិតផល​ច្រក​ដប​.​ផលិតផល​វេច​ខ្ចប់​ក្នុង​ផង់​ផ្លាស្ទិ​ក​និង​រក​មើល​ពី​ការ​វេលា​កំណត់​ថ្ងៃ​ប្រើប្រាស់​រូ​ម​និង​ផលិតផល​ផ្សេងៗ​ជាពិសេស​គឺ​ទំនិញ​វិច​ខ្ច​ប់រូច​(​ស្លា​ដក​)​សំរាប់​នាំយកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​អជីវ​ករ​ទូទៅ​ដាក់​លក់​នៅ​លើ​ទី​ផ្ស​ជាសវាង​មាន​ការដាក់​បន្លំ​នៅ​ផលិតផល​ខូច​គុណភាព​និង​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ម្ហូបអាហារ​មិនល្អ​ជូ​យ​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ក៍​ដូចជា​អ្នក​ទេសចរណ៍​ផងដែរ​។​ប៉ុន្តែរ​ជា​លទ្ធផល​សំរាប់​ការចុះ​ត្រូតពិនិត្យ​នេះ​មន្ត្រី​សាខា​កាំកុងត្រូល​រក​មិន​ឃើញ​អ្វី​គូរឲ្យ​កត់សម្គាល់​នោះទេ​។​ .​នេះ​សរ​បញ្ជាក់​ឲ្យឃើញ​ថា​បងប្អូន​អាជីវករ​ពូកគាត់​មាន​ការយល់ដឹង​បាន​ច្បាស់លាស់​ពី​ផលប៉ះបាល់​សុខភាព​មនុស្ស​ទូទៅ​។​តែ​ទោះជា​យ៉ាងណាក្តី​មន្ត្រី​កាំកុងត្រូល​នៅតែ​ធ្វើការ​ណែនាំ​ទៅ​ដល់​បងប្អូន​ជា​អាជីវករ​ទាំងអស់ឲ្យ​មាន​ការយ​ល់​ដឹង​បន្ថែម​ទៀត​និង​រូ​ម​គ្នា​លុបបំបាត់​ឲ្យបាន​ទាំង​ស្រុង​នៅ​ការ​ដាក់​តាំង​លក់​ផលិតផល​ខូច​គូ​ណ​ភាព​ផុតកំណត់​នែ​ការប្រើប្រាស់​៕​

កៅស៊ូ​នៅ​ខេត្ត​ព្រះសីហនុ​និង​ទទួល​ផល​ជា​បណ្តើរៗ​នៅ​ដើមឆ្នាំ​២០១៥​ខាងមុខ​

​ខេត្ត​ព្រះសីហនុ​៖​លោក ម៉ុង ចាន់ថន អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ប​ទ្ធី​គ្រប់ ទទួលបន្ទុក​អភិវឌ្ឍន៌ បាន​មាន​ប្រសា​សន៌​ឲ្យដឹងថា ក្រុមហ៊ុន​របស់​លោក​បាន​ធ្វើការ​ដាំ​ដុះ​ដំណាំ​កៅស៊ូ នៅក្នុង​ទឹកដី​ឃុំ​កែវផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​ចាប់តាំងពី​ឆ្នាំ​២០១០​មក​ដែល​មាន​ផ្ទៃ​ដី​ដាំ​ដុះ​ចំនួន​២៨០០​ហិកតា ។ លោក​អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី​គ្រប បាន​ឲ្យដឹង​បន្ត​ទៀត​ថា ដើម​កៅស៊ូ​ដែល​យើង​ប្រមូល​ផល​ត្រូវ​មាន​លក្ខខណ្ឌ​ដូច​ជា យើង​វាស់​ដើម​កៅស៊ូ​ពី​ដី​មកលើ​កំពស់​១​ម៉ែត្រ​២០ ដើម​មាន​ទំហំ​មុខកាត់​ចាប់ពី…

រយះពេល​៨​ខែ ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ ៨៩១.២៦៤​នាក់​

​ខេត្ត​ព្រះសីហនុ​៖​លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៌​ខេត្ត​ព្រះសីហនុ​បាន​ឲ្យដឹងថា រយះពេល ៨​ខែ​ដើមឆ្នាំ​២០១៤​នេះ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរណ៌​ជាតិ និង​អន្តរជាតិ ៨៩១.២៦៤​នាក់ មាន​ការកើនឡើង​២៤.២៤% ធៀប​រយះពេល​៨​ខែ ដូចគ្នា​នឹង​ឆ្នាំ​២០១៣ ។ កាលពី​ឆ្នាំ​២០១៣ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន ១.០៣៣.៩២៥​នាក់ កើន​ឡើង​ជាង​ឆ្នាំ​២០១២ ១៨.៧៧% ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន…

បង្គោល​ខ្សែរ​ភ្លើង​នៅ​ផ្សារពាណីជ្ជកម្ម​អាច​ស្រុត​រលំ​គ្រប់ពេល​ដោយសារ​ទឹកភ្លៀ​ង​ហូរ​ច្រោះ​

​ខេត្ត​ព្រះសីហនុៈ​ក្រុម​អជីវ​ករ​ជាច្រើន​នាក់​ដែល​មាន​មុខរបរ​រក​ស៊ី​លក់ដូរ​ក្នុង​ផ្សារ​ពាណីជ្ជកម្ម​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​បាន​សម្តែង​នៅ​ការ​ព្រូ​យ​បារ​ម្មយ៉ាង​ខ្លាំង​ខណៈពេល​បង្គោល​ខ្សែរ​ភ្លើង​មួ​យ​ដើម​ដែល​នៅ​ជាប់​និង​តូប​ពូកគេ​លក់ដូរ​កំពង់​ត្រូវបាន​ទឹកភ្លៀង​ហូរ​ច្រោះ​បាក់ស្រុត​ដី​នៅសល់​តែគ្រិះ​បង្គោលនោះ​។​ ​បងស្រី​ម្នាក់​ជា​អជីវ​ករលក់​ត្រី​.​បង្គា​រ​.​ក្តាម​ក៍​ដូច​ជា​បងប្អូន​អាជីវករ​ផ្សេងៗ​ជាច្រើន​ទៀត​ក្នុង​ផ្សារពាណីជ្ជកម្ម​ខាងលើ​នេះ​ម្នាក់​បាន​សម្តែង​នៅ​ការព្រូយ​បារម្ម​ដូចៗ​គ្នា​ថា​បង្គោល​ខ្សែរ​ភ្លើង​មួ​យ​ដើម​នេះ​អាច​ស្រុត​រលំ​សង្កត់​បង្ករ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពូក​គាត់​គ្រប់ពេល​វរ​លា​ពីព្រោះ​ថា​ដី​ជុំវិញ​បង្គោល​កំពង់​ត្រូវបាន​ទឹកភ្លៀង​ហូរ​ច្រោះ​ដាច់​ដី​ធ្លាក់​ទៅ​ចូលទៅ​ក្នុង​ទឹកអូរ​ស្ទើរ​អស់​ទៅ​ហើយ​ពោល​គឺ​បង្គោល​នេះ​ត្រូវ​ទឹក​ហូរ​ច្រោះ​នៅសល់​តែគ្រិះ​បង្គោល​តែ​ប៉ុណ្ណុះ​ហើយ​មិនយូរប៉ុន្មាន​បើសិនជា​នៅតែ​មាន​ភ្លៀវ​បន្ត​ធ្លាក់​ជាប្រចាំ​.​ទឹកភ្លៀង​ទាំងនោះ​និង​អាច​ហូរ​ច្រោះ​កាត់ផ្តាច់​ដី​គ្រិះ​ផ្តូល​រលំ​បង្គោល​នេះ​តែម្តង​ហើយ​ដល់​ពេល​នោះ​គ្រោះថ្នាក់​ដែល​បង្ករ​ពីរ​ការបាក់​រលំ​បង្គោល​នេះ​មិនដឹង​ជា​យ៉ាងណា​នោះ​ទេ​ព្រោះ​អ្នកលក់ដូរ​នៅក្បែរ​បង្គោល​នោះ​មាន​ច្រើន​ណាស់​។​ ​ ​.​ក្រុម​អជីវ​ករលក់​ដូរ​បាន​បន្តទៀត​ថា​ទឹក​ហូរ​ច្រោះ​បាក់​ដី​ចំណុច​បង្គោល​ភ្លើង​នេះ​មិនមែន​ទើប​និង​កើតឡើង​ថ្មីៗ​នេះ​ទេ​គឺ​កើតឡើង​រយៈ​ជិត​មួយ​ខែ​មក​ហើយ​។​ចំពោះ​បញ្ហារ​នេះ​ក្រុម​អជីវ​ករ​បាន​ធ្វើ​ការបញ្ជា​ក់ថា​ពូកគេ​បាន​ធ្វើ​ការសុំ​ណូ​ពរ​ទៅដល់​ថៅកែ​ផ្សារ​ច្រើនលើក​ច្រើនសារ​ផងដែរ​ដើម្បី​ឲ្យ​ថៅកែ​ផ្សារ​មាន​វិធានការ​ជួសជុល​បញ្ចៀស​ការហូរ​ទឹក​ច្រោះ​មកលើ​គ្រិះ​បង្គោល​នេះ​ប៉ុន្តែរ​ថៅកែ​ផ្សារ​ហាក់​មិន​មាន​ការ​ទ​ទូល​ខុសត្រូវ​ឬ​ចាប់អារម្មណ៍​ពីរ​បញ្ហា​គ្រោះ​ដល់​អាយុជីវិត​ពូក​គាត់​នោះឡើយ​គឺ​ថៅកែ​ផ្សារ​ស្គាល់​តែ​ប្រាក់​ថ្លៃ​ជូ​ល​កន្លែង​លក់​ប៉ុណ្ណុះ​ហើយ​សំរាប់​ពូកគាត់​ជា​អាជីវករ​ដោយសារ​គ្មាន​កន្លែង​លក់ដូរ​ផ្សេង​ក្រៅពីរ​កន្លែង​នេះ​ក៍​នាំគ្នា​ចេះតែ​នៅ​ទ្រាំ​លក់​ប្រឈម​និង​គ្រោះថ្នាក់​បែប​នេះ​រហូត​។​ .​លោក​គឹម​សៀ​.​ចៅសង្កាត់​លេខ​២​ក្រុងព្រះសីហនុ​ជុំវិញ​បញ្ហារ​បង្គោល​ខ្សែរ​ភ្លើង​ខាង​នេះ​លោក​បាន​ទ​ទូល​ស្កាល់​ថា​នេះ​ជា​បញ្ហារ​ធ្ងន់ធ្ងរ​ណាស់​ដោយ​បង្គោល​ភ្លើង​នេះ​វា​អាច​បង្ករ​គ្រោះថ្នាក់​គ្រប់​ពេល​ដល់​អាយុជីវិត​បងប្អូន​រស់​នៅក្បែរៗ​នោះ​ពីព្រោះ​គ្រិះ​បង្គោល​ខ្សែរ​ភ្លើង​នោះ​មិន​រឹងមាំ​ប៉ុន្មាន​នោះ​ទេ​ដោយសារតែ​នៅ​ជាប់​និង​គាល់​គ្រិះ​បង្គោល​នោះ​គឺជា​អូរទឹក​ដ៍​ធំ​មួយ​ហើយ​ទឹកអូរ​នោះ​ក៍​ជា​ចំណែក​មួយ​ក្នុង​ការហូរ​ច្រោះ​កាត់ផ្តាច់​គ្រិះ​បង្គោល​នេះ​ផង​ដែរ​រូ​ម​និង​ទឹក​ហូរ​ច្រោះ​ពីរ​ខាងលើ​ផង​នោះ​បង្គោល​នេះ​និង​អាច​ស្រុត​រលំ​គ្រប់ពេលវេលា​។​.​លោក​គឹម​សៀរ​បាន​បន្ត​ទៀត​ថា​ជុំវិញ​បញ្ហារ​រូបលោក​បាន​ធ្វើ​សេចក្តី​រាយ​ការ​ទៅ​សាលាក្រុង​.​ក៍​ដូច​ជា​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណៈ​ការណ៍​អស់​ហើយ​ដើម្បី​ឲ្យមក​ពិនិត្យមើល​ដើម្បី​មានវិធា​នប៉​ន្តែ​រ​រហូតមក​។​ពេលនេះ​នៅ​មិនទាន់​មាន​មន្ត្រី​ណា​ម្នាក់​មក​ពិនិត្យ​នៅឡើយ​ទេ​៕ ​