A L T R O Z   N E W S

ព្រះសីហនុ

សិក្ខាកាម​គ្រូ​បង្គោល​ជំនាញ​កសិកម្ម​ជំនាន់​ទី​១ ចនួន​៨៥​នាក់ ចុះ​កម្មសិក្សា​ទស្សនៈកិច្ច​នៅ​តំបន់​អភិវឌ្ឍន៌ លោកឧ​ញា ម៉ុង ប​ទ្ធី

​ខេត្ត​ព្រះសីហនុ ៖​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ឆ្នាំ​២០១៤ សក្ខា​កាម​ជា​គ្រួ​បង្គោល​ជំនាញ​កសិកម្ម​ជំនាន់​ទី​១...

ចុះ​ពិនិត្យ​ជាក់ស្តែង​ដល់​ទីតាំង​សិប្បកម្ម​កែច្នៃ​កិន​សាច់​ត្រី ធ្វើ​ប្រហិត​សង្ស័យ​លាយ​ម្ស៉ៅ​គីមី​ក្នុង​ខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះសីហនុៈ​ក្រុម​មន្ត្រី​ជំនាញ​ជាច្រើន​នាក់​របស់​ក្រ​សូង​ឧស្សាហកម្ម​និង​សិប្បកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​បាន​ចុះ​ទៅ​ធ្វើ​ការពិនិត្យ​ជាក់ស្តែង​ដល់​ទីតាំង​សិប្បកម្ម​កែច្នៃ​កិន​សាច់​ត្រី​សមុទ្រ​ធ្វើ​ប្រហិត​មួយ​កន្លែង​របស់​អ្នកស្រី​ជា​ផល្លា​ស្ថិតនៅក្នុង​តំបន់​ភូមិ​ទំនប់រលក​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ដែល​គេ​សង្ស័យថា​ម្ចាស់​សិប្បកម្ម​មួយ​នេះ​គ្មាន​អនាមយ័​និង​លាយ​ម្ស៉ៅ​គីមី​អ្វី​ម្យ៉ាង​មិន​ឲ្យ​សាច់ត្រី​ស្អុយ​និង​ហើម​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​នោះ ។​ ​ ​.​ក្រុម​អ្នកជំនាញ​មន្ទី​ពិសោធន៍​ចល័ត​ឧស្សាហ៍កម្ម​កម្ពុជា​ក្នុង​ពេល​ចុះ​ពិនិត្យ​បាន​ធ្វើ​ការប្រមូល​គ្រប់​សា​ជាតិ​ពាក់​ពន្ធ័នែ​ការផលិត​ប្រហិត​ដូចជា​.​ទឹក​ត្រាំ​ត្រី​.​សាច់​ត្រី​មិនទាន់​កិន​.​សាច់​ត្រី​កិន​រូ​ច​.​រូ​ម​និង​ទឹកកក​សំរាប់​ផ្លាសេ​ផងដែរ​ដើម្បី​យក​មក​ធ្វើការ​ពិនិត្យ​និង​ពិសោធន៍​ជាក់ស្តែង​ផ្ទាល់​នៅ​ទីតាំង​ផលិត​សាច់​ត្រី​តែ​ម្តង​ជា​លទ្ធផល​ក្រុម​អ្នកជំនាញ​រក​មិន​ឃើញ​អ្វី​ដែល​ជា​សា​ជាតិគីមី​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​ដាក់​ក្នុង​សាច់​ប្រហិត​អ្វី​នោះទេ​។​ ​ ​.​លោក​ចាន់​បូរិន​.​នាយក​វិឡា​ស្ថាន​មន្ទីរពិសោធន៍​ស្តង់ដា​កម្ពុជា​ក្រោយ​ពេល​ធ្វើកា​រព​និត្យ​ទៅលើ​ត្រី​មិនទាន់​កិន​.​ទឹក​ត្រាំ​ត្រីក៍​ដូចជា​សាច់​ត្រី​ដែល​កិន​រូ​ច​រូ​ម​និង​ទឹកកក​សំរាប់​ផ្លាសេ​ផង​នោះ​លោក​បាន​ធ្វើ​ការបញ្ជាក់​យ៉ាងច្បាស់​ថា​ទាំង​សាច់​ត្រី​មិនទាន់​កិន​និង​សាច់​ត្រី​ដែល​កិន​រូ​ច​រូ​ម​និង​សារជាតិ​ផ្សេងៗ​ដែល​ពាក់​ពន្ធ័​និង​ការផលលិត​ប្រហិត​សាច់​ត្រី​នេះ​ក្រុម​អ្នកជំនាញ​របស់លោករ​ក​មិនឃើញ​សា​ជាតិ​អ្វិ​ដែល​ផ្តល់​ផល​ប៉ះពាល់​ដល់​សុខភាព​នៅ​ក្នុង​សាច់​ប្រហិត​នោះទេ​គឺ​ល្អ​ស្អាត​។​ប៉ុន្តែរ​អ្វី​ដែល​គូរឲ្យ​កត់សម្គាល់​នោះ​លោក​ចាន់...

ក្រុមហ៊ុន​៥​ក្នុងចំណោម​ក្រុមហ៊ុន​ចំនូ​ន​៩​ដែល​ទ​ទូល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​សប្បទាន​តំបន់​ឧឡា​ជាតិ​រាម​ប្រឈម​ដក​អ​ជ្ញាប​ណ្ណ័​

​ខេត្ត​ព្រះសីហនុ​៖​យោង​តាម​ប្រភព័ត៌មាន​ពីរ​មន្ត្រី​សាលា​ខេត្តព្រះសីហនុ​បាន​ប្រាប់ឲ្យដឹង​ថា​ក្រុមហ៊ុន​៥​ក​ក្នុងចំណោម​ក្រុមហ៊ុន​ចំនូ​ន​៩​ដែល​ទ​ទូល​បាន​សិទ្ធិ​វិនិយោគ​ពីរ​រាជរដ្ឋាភិបាល​លើ​ដី​សប្បទាន​សេដ្ឋកិច្ច​តំបន់​ឧឡា​ជាតិ​រាម​កំពង់​ប្រឈម​ដក​អ​ជ្ញាប​ណ្ណ័​ដោយសារ​តែ​ក្រុមហ៊ុន​ទាំងនោះ​មិន​បាន​ធ្វើ​សកម្មភាព​វិនិយោគ​ឬ​អភិវឌ្ឍន៍​អ្វី​ទល់​តែ​សោះ​លើ​ទីតាំង​ដី​ដែល​ខ្លូន​ទ​ទូល​បាន​សិទ្ធិ​ពីរ​រាជ​រដ្ឋា​បាល​។​ ​ ​មន្ត្រី​សាលាខេត្ត​ដ​ឮ​ដដែល​បាន​ធ្វើ​ការបញ្ជាក់​ថា​ក្រុមហ៊ុន​ចំនូ​ន​៥​ដែល​ប្រឈម​ដល់​អជ្ញារ​បណ្ណ័​នោះ​រូមមាន​ទី​១​ក្រុមហ៊ុន​វិមាន​សីលា​អិល​ដី​ឌី​.​ដី​ទំហំ​៩៨៧​ហិកតា​(​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​)​ទី​២​ក្រុមហ៊ុន​ស៊ាន​ហេង​អ៊ិន​វេស​មេន​.​ដី​ទំហំ​៣៥០​ហិកតា​(​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍​)​ទី​២​ក្រុមហ៊ុន​ស៊ាន​ហេង​អ៊ិន​វេស​មេន​.​ដី​ទំហំ​៩៨៨​ហិកតា​(​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​និង​គំរោង​ព្រែ​កោង​កាង​)​ទី​៤​ក្រុមហ៊ុន​ហេង​ប៊ុន​ណាត​.​ដី​ទំហំ​៩៦៣​ហិកតា​(​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​)​ទី​៥​ក្រុមហ៊ុន​BLUEMETROco,LTD.​ដី​ទំហំ​៣៥៩​ហិកតា​(​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍​)​។​ ​ ​លោកឈិត​សុខុន​អភិបាលនែគណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ខណៈ​លោក​ចុះទៅពិនិត្យ​មើល​ដំណើរការ​អភិវ្ឍន៍​ក្រុម​(​យៀ​ជា​)​នៅ​តំបន់​រាម​ថា​គ្រប់​ក្រុមហ៊ុន​ទាំងអស់​ដែល​ទ​ទូល​បាន​សិទ្ធិ​វិយោគ​លើ​ដី​សប្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ​ហើយ​មិន​បាន​អនុវត្តន៍​តាម​នៅ​អ្វី​ដែល​ខ្លូន​ចុះ​កិច្ច​កុងត្រា​ជាមួយ​រាជរដ្ឋាភិបាល​ក្រុមហ៊ុន​ទាំងនោះ​ប្រឈម​និង​ការដក​សិទ្ធិ​ដក​អជ្ញាធ​របណ្ណ័​ដើម្បី​ប្រមូល​យក​ដី​មក​រក្សាទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ដោយ​គ្មាន​ការតវ៉ា​។​ដោយឡែក​ចំពោះ​ក្រុន​ហ៊ុន​ចំនូ​ន​៥​ខាងលើ​លោកឈិត​សុខុន​បាន​ធ្វើ​ការបញ្ជាក់​ថា​ក្រុមហ៊ុន​ទាំងនោះ​លោក​និង​ចុះ​ទៅ​ព​និត្យ​មើល​ជាក់ស្តែង​ហើយ​បើ​មើល​ឃើញ​ថា​មិន​ការអភិវឌ្ឍន៍​ដោយ​ទុក​ដី​ឲ្យនៅ​ទំនេរ​ចោល​លោក​និង​ធ្វើ​របាយការណ៍​ដាក់​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​និង​សម្រេច​ហើយ​ត្រង់​ថា​ដកសិទ្ធិ​ដក​អ​ជ្ញាប​ណ្ណ័​ឬ​មិន​ដក​គឺ​ជា​ការសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​មិន​ថ្នាក់​ខេត្ត​នោះទេ​។​ ​លោក​នៅ កា​រុន​.​នាយក​ឧឡា​ជាតិ​រាម​ខេត្ត​ព្រះសីហនុ​បាន​ធ្វើ​ការបញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន​ដែល​ប្រឈម​ដក់សិទ្ធិ​ដក​អ​ជ្ញាប​ណ្ណ័​ចំនូន​៥​ខាងលើ​នេះ​រូបគាត់​មិន​ដែល​បាន​ស្គាល់​ម្ចាស់​ក្រុមហ៊ុន​និង​មិនដែល​ឃើញ​ក្រុមហ៊ុន​ទាំងនោះ​ធ្វើ​សកម្មភាព​អភិវ្ឍន៍​អ្វី​ម្តង​ណា​នោះ​ទេ​គឺ​ក្រុមហ៊ុន​ទាំង​នេះ​ឃើញ​មាន​តែ​ឈ្មោះ​នៅក្នុង​បញ្ជីរ​តែប៉ុណ្ណុះ​។​ គូរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុមហ៊ុន​ដែល​សុំ​បាន​សិទ្ធិ​ពីរ​រាជរដ្ឋាភិបាល​ក្នុងការ​ធ្វើ​វិយោគ​អភិវឌ្ឍន៍...

អជ្ញាធរ​ខេត្ត​កំណត់ពេល​៣០​ថ្ងៃ​ឲ្យ​ម្ចាស់​សំណង់​រឹងមាំ​ល្មើសច្បាប់​ចំនូ​ន​៣​នៅ​តំបន់​អូរត្រេះ​ធ្វើការ​រុះរើ​ដោយ​ខ្លូន​ឯង​ដោយ​គ្មាន​ការតវ៉ា​

ខេត្ត​ព្រះសីហនុ​៖​សេចក្តីជូនដំណឹង​របស់​អជ្ញាធរខេត្ត​ព្រះសីហនុ​ដែល​កំណត់ធ្វើការ​រុះរើ​រយៈ​ពេល​៣០​ថ្ងៃតំ​រ៉ូវ​ឲ្យ​ម្ចាស់​សំណង់​រឹងមាំ​ល្មើស​ច្បាប់​ចំនូ​ន​៣​កន្លែង​នៅក្នុង​តំបន់​អូរត្រេះ​ដែល​បាន​ធ្វើ​ការសាងសង់​រំលោភបំពាន​ដំចំណី​ព្រែក​និង​ដី​ចំណី​ផ្លូវ​សាធារណ៍​នោះ​រហូត​មកដល់ពេលនេះ​បាន​រយៈពេល​ចំនូ​ន​ជិត​មួយ​សប្តាហ៍​មក​ហើយ​ដោយ​គេ​សង្កេតឃើញថា​នៅ​ក្នុង​ចំណោម​សំណង់​ទាំង​៣​នោះ​សំណង់​ដែល​ម្ចាស់​ជា​មន្ត្រី​សុរិយោដី​ខេត្ត​ត្រូវ​បាន​ធ្វើ​ការរុះរើ​តាម​សេចក្តី​ណាំ​នាំ​របស់​អជ្ញាធរ​ខេត្ត​បន្តើរៗ​ហើយ​ដោយឡែក​សំណង់​ចំនូ​ន​២​កន្លែង​ទៀត​នៅ​មិនទាន់​បាន​ធ្វើ​ការរុះរើ​នៅឡើយ​ទេ​តែ​ផ្ទុយទៅវិញ​បែរ​ជា​ម្ចាស់​សំណង់​ទាំងពីរ​នោះ​នៅតែ​បន្ត​ធ្វើ​ការសាងសង់​ដ៍ដែល​ជា​ដ៍ដែល​ហាក់​មិន​ខ្វាយខ្វល់​ជាមួយ​និង​ការ​កំណត់​ពេល​ឲ្យធ្វើ​ការរុះរើ​របស់​អជ្ញាធ​រ​ខេត្ត​អ្វី​បន្តិច​នោះឡើយ​។​ ​ ​លោក ឈិត សុខុន...

ប្រជាពលរដ្ឋ​ចំនូ​ន​២​ភូមិ​នាំគ្នា​ធ្វើការ​តវ៉ា​ចំពោះ​បុគ្គល់​ម្នាក់​ដែល​រំលោភ​បំពាន​យក​ផ្លូវ​សាធារណៈ​

​ខេត្ត​ព្រះសីហនុ​៖​ប្រជាពលរដ្ឋ​មកពីរ​ភូមិ​ចំនូ​ន​២​គឺ​ភូមិ​លេខ​១​និង​ភូមិ​លេខ​៣​នែ​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ប្រមាណ​ជាង​១០០​នាក់​តំណាងឲ្យ​៤៤១​គ្រូ​សារ​នៅ​រសៀល​ថ្ងៃ​ទី​២៩​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​ការតវ៉ា​និង​បុគ្គល់​ជា​មន្ត្រី​ថ្នាក់​ធំ​ម្នាក់​ឈ្មោះ​ប៉េង​ជា​.​ដែល​បាន​ធ្វើ​របង់​ថ្ម​រំលោភបំពាន​វាទី​យក​ផ្លូវ​សាធារណ៍​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លូន​រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មក​ហើយ​ជា​ហេតុ​បង្ករ​ការលំបាក​គ្រប់បែបយ៉ាង​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការធ្វើដំណើ​រឆ្ល​ង​កាត់​ទៅ​មក​ព្រមទាំង​បាន​សំណូមពរ​ទៅដល់​អជ្ញាធរ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ថ្មី​ឲ្យជូយ​អន្តរាគមន៍​ធ្វើការ​ដោះស្រាយ​ផង​ដែរ​។​ .​នៅក្នុង​បទ​សម្ភា​ធ​ជាមួយ​ក្រុម​អ្នកការ​សែ​ត្រ​និង​ទូរទស្សន៍​ក្នុង​ស្រុក​ជាច្រើន​.​បងប្រុស​ឈ្មោះ​សុង​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​អត់​ផ្លូវ​ដើរ​ខាងលើ​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យដឹងថា​ផ្លូវ​ដែល​ពូកគាត់​នាំគ្នា​ធ្វើការ​តវ៉ា​ខាងលើនេះ​គឺជា​ផ្លូវ​ចាស់​ផ្លូវ​សាធារណ៍​មាន​នៅក្នុង​ប្លង់​ប្រពន្ធ័​សុរីយោដី​ដោយ​ដើមឡើយ​ផ្លូវ​ចំណុច​នេះ​កាលរ​លោក​តា​អៀង​សៅ​អតីតៈមន្ត្រី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​(​ពេទ្យ​ចំការចេក​)​គ្រប់គ្រង​ផ្លូវ​នេះ​មិន​ត្រូវបាន​គេ​បិត​ទេ​តែ​ក្រោយមក​នៅក្នុង​អំឡុង​ឆ្នាំ​២០០៧.​ឆ្នាំ​២០០៨​លោកតា​អៀង​សៅ​ក៍​បាន​លក់​ដី​ចំណុច​ក្បែរ​ផ្លូវ​នេះ​ឲ្យមក​លោក​ប៉េង​ជា​។​ ​ ​.​បុគ្គល់​ឈ្មោះ​ប៉េង​ជា​ក្រោយ​ពី​រទ​ទូល​បាន​សិទ្ធិ​គ្រប់គ្រង​ដី​ចំណុច​នេះ​ភ្លាម​ក៍​បាន​ធ្វើ​របង​ថ្ម​បិតផ្លូវ​នេះ​តាំងពីរ​ពេលនោះ​មក​រហូត​មកដល់​បច្ចុប្បន្ន​មិន​អនុញាត្តិ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញ​ចូលដូច​មុន​នោះ​ឡើយ​ជាហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ធ្លាប់តែ​អាស្រ័យ​ធ្វើដំណើរ​លើ​ផ្លូវ​នេះ​រង​ទុក​លំបាក​គ្រប់​បែបយ៉ាង​ព្រមទាំង​បាន​នាំគ្នា​ផ្តិតមេដៃ​ធ្វើលិខិត​ដាក់​ចូល​ទៅ​អាជ្ញាធរ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ជំនន់​លោក​ស្បាង​សារ៉ាត់​សូម​ជូយ​អន្តរាគមន៍​ជា​ច្រើនលើក​ច្រើនសារ​ផងដែរ​ប៉ុន្តែរ​លទ្ធផល​គឺ​សូន្យ​គ្មាន​ដំណោះស្រាយ​អ្វី​នោះឡើយ​គឺ​ទុកឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​គ្មាន​ផ្លូវ​ដើរ​រហូតមក​ដល់​សព្វ​ថ្ងៃនេះ​។​ប៉ុន្តែរ​សំរាប់​ពេល​នេះ​ពូក​គាត់​សូម​ធ្វើការ​ម្តងទៀត​ដោយ​ស្ឃឹម​ថា​លោកឈិត​សុខុន​ដែល​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ថ្មី​និង​រក​យុទ្ធតីធម៏​ដល់​ពូកគាត់​ទាំង​គ្នា​បាន​ផ្លូវ​ដើរ​ដូច​មុន​ពី​ព្រោះ​ថា​ផ្លូវ​មួយ​ខ្សែរ​នេះ​មាន​សារៈសំខាន់​សំរាប់​ប្រជាពលរដ្ឋ​ទូទៅ​ក៍ដូជា​ភ្ញៀវទេសចរណ៍​ធ្វើដំណើរ​ឆ្លងកាត់​ផង​ដែ​រ​។​ ​ ​.​លោក​លី​វណ្ណដា​អភិបាលរង​ក្រុងព្រះសីហនុ​ជុំវិញ​បញ្ហារ​ផ្លូល​ទំនាស់​ខាងលើនេះ​លោក​បាន​ធ្វើការ​បញ្ជាក់​ប្រាប់​ឲ្យដឹងថា​ចំ​បញ្ហារ​នេះ​អជ្ញាធរ​ខេត្ត​បាន​ចេញ​លិខិត​បង្គាប់ការ​រូ​ច​ហើយ​មក​អជ្ញាធរ​ក្រុង ដើម្បី​ចុះ​ពិនិត្យ​និង​បើក​ផ្លូវ​នេះ​ឡើងវិញ​សំរាប់​ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់​ប៉ុន្តែរ​ចំពោះ​លទ្ធផល​បែប​ណា​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ពីព្រោះ​ផ្លូវ​នេះ​លោក​មិន​ដឹង​ច្បាប់​ថា​ជា​ផ្លូវ​នៅក្នុង​ប្លង់​ប្រពន្ធ័​ឬក៍​ជា​ផ្លូវ​ស្ថិតនៅក្នុង​ដី​មាន​កម្មសិទ្ធិ​ឯកជន​នោះឡើយ​។​តែ​ទោះបីជា​យ៉ាង​ក៍​ដោយ​លោក​លី​វណ្ណដា​បាន​បញ្ជាក់​យ៉ាង​ច្បាប់​ថា​បើ​ផ្លូវ​មួយ​ខ្សែរ​នេះ​ស្ថិតនៅ​ក្នុង​ប្លង់​ប្រពន្ធ័​ដាច់ខាត​ត្រូវ​តែ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​សាធារណ៍​មិន​អនុញាត្តិ​ឲ្យ​បុគ្គល់​ណា​ម្នាក់​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​នោះឡើយ​៕ ​

មន្ត្រី​បរិស្ថាន​ខេត្ត​បើក​ភ្លើង​ខៀវ​ឲ្យ​ឈូសឆាយ​ដី​ព្រៃ​និង​ព្រៃឈើ​យ៉ាង​អណាធិបតេយ្យ​

​កំពង់ស្ពឺ ៖ នាពេល​បច្ចុប្បន្ន​បទល្មើស​ឈូសឆាយ​ដី​ព្រៃ​កំពង់​ដំណើរការបាន យ៉ាង​រលូន​ដែល​ក្នុងនោះ​ក៏​មាន​បទ​ព្រៃឈើ​យ៉ាងធ្ងន់ធ្ងរ...

សម្តេច​តេជោ​ហ៊ុន​សែន​ព្រមាន​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ដែល​ពាក់​ពន្ធ័​រំលោភបំពាន​យក​ដី​បឹង​ព្រែក​ទប់​​​

ខេត្ត​ព្រះសីហនុ​៖​យោងតាម​ប្រភព​ពត៏មាន​ពី​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បាន​និយាយថា​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នែ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​អំពើ​បញ្ហារ​ដី​ជុំវិញ​បឹង​ព្រែក​ទប់​ដោយ​សម្តេច​បាន​ធ្វើ​ការបញ្ជា​ក់ថា​សម្តេច​បាន​ប្រគល់​សិទ្ធ​ទៅ​រដ្ឋមន្ត្រី​ក្រ​សូង​បរិស្ថាន​ជា​អ្នកចាត់ការ​ព្រមទាំង​បាន​ធ្វើ​ការព្រមាន​ធ្ងន់ៗ​ចំពោះ​ខ្សែស្រឡាយ​ក្រុមមន្ត្រី​មាន​បណ្តាល​បុណ្យ​ស​ក្ក័ធំៗ​មាន​លុយ​មាន​អំណាច​ជា​ពពូក​ត្រីងៀត​ឆ្លៀត​ពង​ដែល​មាន​ការពា​ក់ព​ន្ធ័​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​(​បឹង​ប្រវត្តិសាស្ត្រ​ស្តុប​ទឹកស្អាត​)​ស្ថិតនៅក្នុង​ភូមិ​លេខ​១​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​។​ ​អស់លោក​ដែល​មាន​ការពា​ក់ព​ន្ធ័​ទាំងនោះ​ត្រៀម​ឲ្យ​ហើយ​ដើម្បី​ចូល​ខ្លូន​ទៅ​ឆ្លើយបំភ្លើ​នៅ​សភា​និង​អង្គភាព​ប្រឆាំង​អំពើរ​ពុករ​លូ​យ​។​នេះ​ជា​ប្រសាសន៍​ដ៍​ខ្ពង់ខ្ពស់​ក្នុងពេលដែល​សម្តេច​ធ្វើ​ការប្រជុំ​ជា​មន្ត្រី​សំខាន់ៗ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ព្រះសីហនុ​តាមរយៈ​វីដេអូ​រខម​ហ្វែ​ន​នា​រសៀល​ថ្ងៃ​ទី​១៥​ខែ​សីហា​ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​។ ​គូរ​រំលិក​ឡើង​វិញ​ផង​ដែរ​ថា​ដី​តំបន់​ព្រែក​ទប់​នេះ​នៅ​ថ្ងៃទី​២៨​ឧសភា​ឆ្នាំ​២០០៥​ជំនាន់​លោក​សា​ហាក់​ នៅ​ជា​អភិបាលក្រុង​ព្រះសីហនុ​រាល់​សំណង់​អនាធិបតេយ្យ​តូច​ធំ​ដែល​សាងសង់​រំលោភ​បំពាន​លើ​ដី​បឹង​និង​ដី​ចំណី​បឹង​ព្រែក​ទប់​(​ក្រៅ​ពី​ប្រជាពលរដ្ឋ​៥១​គ្រូ​សារ​)​ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី​តេជោ​ហ៊ុន​សែន​ដាក់​បទបញ្ជារ​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​លោកសាយ​ហាក់ជា​ចៅហ្វាយក្រុង​វាយ​កំទេចចោល​អស់​គ្មាន​សល់​ដោយ​គេ​សង្កេតឃើញថា​រាល់​សំណង់​អនាធិបតេយ្យ​ទាំងនោះ​ភាគច្រើន​ជា​សំណង់​រឹងមាំ​របស់​អ្នកមាន​លុយ​មាន​អំណាច​បុណ្យ​សក្ក័​ធំ​ទាំងអស់​។​រាល់​ចំ​ណាត​ការ​ដ៍​មាន​ប្រសិទ្ធិភាព​របស់​សម្តេច​តេជោ​នាពេលនោះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុ​ង​.​ខេត្ត​ព្រះសីហនុ​បាន​សម្តែង​នៅ​ភាព​រីករាយ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​ម្នាក់ៗ​នៅ​ចងចាំ​ជានិច្ច​នៅ​ទិ​ដ្ធ​ភាពកា​វាយ​កំទេចចោល​សំណង់​អនាធិបតេយ្យ​ដែល​មាន​នៅ​ជុំវិញ​បឹង​គ្មាន​ថ្ងៃ​ដែល​អាច​បំផ្លេច​បាន​នោះឡើយ​។​ ​ប៉ុន្តែរ​ក្រោយមក​សំរាប់​អណ្ណត្តិ​លោក​ ស្បោង​ សារ៉ាត់​ជា​ថ្នាក់ដឹកនាំ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០០៨​ដល់​២០១៤​វិញ​បឹង​ព្រែក​ទប់​ចំណុច​ដែល​សម្តេច​តេជោ​ហ៊ុន​សែន​បញ្ជារ​ឲ្យ​បោសសំអាត​ភាពអនាធិបតេយ្យ​មាន​ទំហំ​ប្រមាណ​ជាង​៦០​ហិកតា​(​ដី​ផ្ទៃ​រង​ទឹកភ្លៀង​)​នោះ​បែរជា​ត្រូវ​គេ​ឃុបឃិត​គ្នា​ជា​លក្ខណ​ប្រពន្ធ័​រំលោភបំពាន​យក​ដី​ទាំងនោះ​វិញ​និង​បាន​អង្កន់​ចែកគ្នា​កាន់កាប់​អស់​គ្នាន​សល់​សូម្បីតែ​មួយ​ចំ​អាមក៍​គ្មាន​សល់​នោះ​ដែរ​រូ​ច​ហើយ​ធ្វើរ​បាយ​ការ​ភូ​កុហក​សម្តេច​សុំ​ចេញ​ប្លង់​កម្មសិទ្ធិ​ដោយ​ប្រើប្រាស់​ប្រជាពលរដ្ឋ​រស់នៅ​ពិត​ប្រាក​តំបន់​ជិត​វត្ត​ឥ​ទ្ធ​ញាណ​និង​ជិត​អង្គភាព​រដ្ឋាករទឹក​ចំនូ​ន​៥១​គ្រូ​សារ​ធ្វើជា​ខែល​បង្ករ​ឲ្យមាន​ភាពស្មុកស្មាញ​រហូតម​កដល់​បច្ចុប្បន្ន​នេះ​។​ ​គូរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុម​អ្នក​រំលោក​ដី​បឹង​ព្រែក​ទប់​បានសម្រេច​ឈានមុខ​គេ​រូ​មមា​នទី​១​លោក​ខាត់​ប៊ុន​ណ្ណា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ទី​២​លោក​លុន​សុធី​មន្ត្រី​យោធា​ជាន់ខ្ពស់​ពាក់​ផ្កាយ​៣.​ទី​៣​លោក​តេង​សូន​នាយ​យក​ដ្ឋា​ន​ប៉ូលីស​ព្រំដែន​ទឹក​ពាក់​ផ្កាយ​៣​ទី​៤​លោក​អ៊ូច​ឡាយ​អតីត​មេ​ប៉ុស្តិប៉ូលីស​រដ្ឋា​បាល​សង្កាត់​លេខ​៣.​ទី​៥​លោក​ស៊ា​ង​ឡេង​មេប៉ូលីស​ច្រកទ្វា​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​.​ទី​៦​លោក​កាន់​ឡឹង​ចៅសង្កាត់​លេខ​៣.​ទី​៧​លោក​ខៀន​សង្ហារ​អតីត​ប្រធាន​មន្ទីរ​ពន្ធដា​ខេត្ត​ព្រះសីហនុ​.​ទី​៨​លោកតា​ក់​វណ្ណថា​អតីត​មេ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​ទី​៩​លោក​ស្បោង​សា​រ៉ត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​។​ ​ហើយ​នៅក្នុង​ចំណោម​ក្រុម​អ្នក​រំលោភ​ដី​ដូច​បាន​រៀបរាប់​ខាងលើ​នោះ​គេ​សង្កេតឃើញថា​អ្នក​ដែល​ក្លាហាន​ឈានមុខ​គេ​ក្នុង​ការចាក់ដី​លុប​បឹង​និង​ធ្វើ​ការសាងសង់​សំណង់​រឹងមាំ​រំលោភបំពាន់​យក​ដី​តំបន់​នោះ​គឺ​លោក​តាក់​វណ្ណ​ថា​អតីត​មេ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​ដោយ​សំណង់​ដ៍​មហិមា​របស់​គាត់​ដែល​បាន​ចំណាយ​ទុន​ក្នុង​ការសាងសង់​មិនតិច​ជាង​៥០​ម៉ឺន​ដុល្លា​នោះ​កាត់​ធ្វើការ​បាន​យ៉ាង​រលូន​ពុំ​មាន​មន្ត្រី​ថ្នាក់​ណាមួយ​ហាន​ទៅ​ធ្វើ​ហាមឃាត់​ឬ​ទៅ​ក្បែរ​នោះ​ទេ​។​រីឯ​អ្នកចាក់ដី​រំលោភ​យក​បឹង​ស្រូចស្រាវ​ជាង​គេ​វិញ​គឺ​លោក​ផ្កាយ​៣​លុន​សុធី​.​លោក​អ៊ូច​ឡាយ​.​លោក​កាន់​ឡឹង​.​លោក​ស៊ា​ង​ឡេង​។​ ​ចំណែក​លោក​ស្បោង​សារ៉ាត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​វិញ​ជាប់​លំដាប់​ថ្នាក់​លេខ​មួយ​ក្នុង​ការរំលោភ​យក​ដី​បឹង​ព្រែក​ទប់​បាន​សម្រេច​និង​បាន​ធំ​ជាង​គឺ​រំលោភ​យក​បាន​(​ទំហំ​ជា​៦​ហិកតា​ឯ​ណ្ណុះ​)​។​អ្វី​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​វា​គ្រាន់​ជា​ការបង្ហាញឲ្យឃើញ​ខ្លះៗ​នៅ​ឈ្មោះ​មន្ត្រី​ដែល​ពាក់​ពន្ធ័​សំខាន់ៗ​ងាយ​ស្រូល​សំរាប់​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ​អនុវត្តន៍​តាម​និតិ​វិធី​នែ​ច្បាប់​។​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​មាន​សង្ឃឹម​ថា​បឹង​ព្រែក​ទប់​និង​វិល​ទៅរ​កស​ភាពល្អ​ដូចដើម​វិញ​សំរាប់​ទុកជា​ប្រយោជន៍​ផ្តល់​ការប្រើប្រាស់​ទឹក​ស្អាត​ប្រជាពលរដ្ឋ​ទូទៅ​៕​

មុខរបរ​បណ្តុះ​ផ្កា​លក់​អាច​រក​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​បាន​ធូរធា​

​ខេត្ត​កំពត​៖ មុខរបរ​បណ្តុះ​ផ្កា​លក់​អ្វី​ត្បិត​ជា​អាជីវកម្ម​ដ៏​សាមញ្ញ ប៉ុន្តែ​អាច​រក​កម្រៃ​មក​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​បាន​យ៉ាង​ស្រួល​ដែរ​។​នេះ​បើ​តាម​ការលើកឡើង​ពី​សំណាក់​អ្នក​បណ្តុះ​ផ្កា​ដឹក​តាម​រថយន្ត​លក់​តាម​ខេត្ត​នានា ពិសេស​ខេត្ត​កំពត​និង​កែប​។...

ជនជាតិ​ចិន​២​នាក់​បើក​រថយន្ត​រ៉េ​ង​រ៉ូ​វើមី​នី​បោះពួយ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​កង់​

ភ្នំពេញ ៖ បុរស​និង​ស្ត្រី​ជនជាតិ​ចិន​២​នាក់​បាន​បើករថយន្ត​មួយ​គ្រឿង​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៣​កង់ ហើយ​រថយន្ត​រង​ការខូចខាត​ខ្ទេច​កង់​មុខ​ខាងឆ្វេង​ទៅមុខ​លែងរួច​។...