ទារក​អាយុ​បាន​ប្រហែល​១០​ថ្ងៃ​ប៉ុណ្ណោះ​ត្រូវ​ឪពុកម្តា​យរបស់​ខ្លូន​យក​បោះចោល​ក្នុង​ព្រៃ​អាកាស្យា​

​ខេត្ត​ព្រះសីហនុ​៖​ហេតុ​ការ​ដ៍​គូរឲ្យភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ខណៈ​ពេល​គេ​ប្រទះ​ឃើញ​ទារក​ម្នាក់​អាយុ​ទើបតែ​បាន​ប្រមាណ​១០​ថ្ងៃ​ប៉ុណ្ណុះ​ត្រូវ​ម្តាយ​ឪពុក​តិរិច្ឆាន​របស់​ខ្លូន​យក​ទៅ​បោះចោល​ក្នុង​ព្រៃ​អាកាស្យា​ស្ងាត់ជ្រងុំ​យ៉ាង​អណោចអធម្ម​បំផុ​តប៉​ន្តែ​រ​សំណាងល្អ​ត្រូវបាន​ក្រុម​អ្នកដើរ​ដក​ផ្សិត​ឃើញ​រើសយក​មក​ចិញ្ចឹម​។​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​មិថុនា​ឆ្នាំ​២០១៤​នៅត្រង់​ចំណុច​ព្រែ​អកា​ស្យា​តំបន់​ក្បាលឆាយ​ស្ថិតនៅក្នុង​ភូមិ​លេខ​១​សង្កាត់​លេខ​១​ក្រុង​.​ខេត្ត​ព្រះសីហនុ​។​ ​ទា​ក់ទឹង​ទៅ​និង​ហេតុ​ប្រទះ​ឃើញ​ទារក​ខាងលើ​ត្រូវបាន​ប្អូនស្រី​ឈ្មោះ​ហ៊ួន​ស្រីមុំ​អាយុ​២៩​ឆ្នាំ​រស់នៅ​តំបន់​ក្បែរ​នោះ​និយាយ​រៀបរាប់​ប្រាប់​ឲ្យដឹងថា​នៅ​ព្រឹក​កើតហេតុ​នោះ​រូបនាង​បាន​ចេញពីផ្ទះ​ក្នុង​គោលបំណង់​ទៅ​រក​ដក​ផ្សិត​នៅក្នុង​ព្រែ​អកា​ស្យា​ខាងលើ​ដើរ​ផុតពីរ​ផ្ទះ​បាន​ចំងាយ​ប្រមាណ​១០០​ម៉ែត្រ​ក៍​ស្រាប់តែ​បាន​ជូ​ប​ប្រទះឃើញ​ទារក​នេះ​តែម្តង​ដោយ​ខ្លូន​ប្រាណ​ទារក​មិនមាន​ខោអាវ​ស្លៀកពាក់​អ្វី​ទាំងអស់​គឺ​ខ្លូន​នណលគក​និង​មាន​សត្វ​ស្រ​ម៉ោច​អង្ក្រង​រោម​ពេញ​ខ្លូន​ជាមួយ​និង​សម្រែក​យំ​ខ្សាវៗ​មើល​ទៅ​គូរឲ្យ​សង្វេក​បំផុត​ហើយ​នៅ​ជិត​ក្បែរ​ខ្លូន​ទារក​គេ​មិនឃើញ​មាន​អ្វី​គូរឲ្យ​កត់សម្គាល់​ក្រៅពី​រ​ភូ​យ​.​មុង​កញ្ចាស់​និង​បំណែក​ប្រណាត់​ចាស់ៗ​ចំនូ​ន​២​ទៅ​៣​ផ្ទាំង​នោះ​ឡើយ​។​ភ្លាម​នោះ​ដោយ​ក្តី​អាណិត​និង​ចង់​បាន​កូនប្រុស​ផង​នោះ​ប្អូនស្រី​ក៏​បាន​រត់​ទៅប្រាប់​ប្តី​និង​អ្នកភូមិ​នឹង​បាន​នាំយក​ទារក​មកកាន់​ផ្ទះ​របស់​ប្អូនស្រី​តែម្តង​រូ​ច​បន្ទាប់មក​បាន​ផ្តល់​ពត៏មាន​មក​មេភូមិ​ចៅសង្កាត់​រហូត​ដល់​លោកជំទាវ​អភិបាលរង​ខេត្ត​។​ដោយ​គេ​មិនដឹងថា​ឪពុក​ម្តាយ​ទារក​នោះ​ពូកគេ​មាន​បញ្ហារ​បែបណា​នោះ​ទេ​ទើបបានជា​ដាច់ចិត្ត​យក​កូន​ដែល​កើ​ចេញពីរ​ផ្ទៃ​របស់​ខ្លូន​មក​ដោះ​ចោល​ក្នុង​ព្រែ​យ៉ាង​អណោចអធម្ម​ដូចនេះ​។ .​លោកជំទាវ​ប្រាក់​ច័ន្ទ​សុខា​អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​ដែរ​ថា​ចំពោះ​ទារិការ​នេះ​ជាបឋម​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ឋ​សុខចិត្ត​ប្រគល់​ទៅអោយ​ប្តី​ប្រពន្ឋ​ដែល​មាន​ប្តី​ឈ្មោះ​ព្រាប​បញ្ញាវុធ​មុខរបរ​បុគ្គលិក​ស្រា​បៀរ​អង្គរ​និង​ប្រពន្ឋ​ឈ្មោះ​ហ៊ួន​ស្រី​មុំជា​បណ្តោះអាសន្ន​សិន​ហើយ​នៅ​ថ្ងៃ​ខាង​មុខ​ប្រសិន​បើរ​ប្តី​ប្រពន្ឋ​នេះ​ខ្វះ​លទ្ឋភាព​ក្នុង​ការចឹញ្ចឹ​ម​អាច​ប្រគល់​ទារក​នេះ​មក​អោយ​លោកជំទាវ​ដើម្បី​យក​ទៅ​ថែរក្សា​នៅក្នុង​អង្គការ​សង្គ្រោះ​កុមារ​ម្លប់​តាប៉ាង​រឺ​មួយ​អាច​យក​ទៅ​ប្រគល់ជូន​មន្ទី​កិច្ចការនារី​ក៏​បាន​។​ជា​ចុងក្រោយ​លោកជំទាវ​ក៍​បាន​ធ្វើការ​អំពាវនាវ​ផង​ដែរ​ទៅ​ម្តាយ​ឪពុក​គ្រប់រូប​ត្រូវតែ​មាន​ការ​ទ​ទូល​ខុស​ត្រូវ​ឲ្យ​ខ្ពស់​ចំពោះ​កូន​របស់​ខ្លូន​ក្នុង​ចិញ្ចឹម​បីបាច​ថែរក្សា​មិន​ត្រូវ​យ​កូនតូចៗ​ដែល​មិនដឹង​អី​សោះ​មក​ដោះ​ចោល​ដូចនេះ​ទេ​ហើយ​ទង្វើ​បែប​នេះ​ក៍​ជា​អំពើ​ខុសច្បាប់​មួយ​ដែរ​៕ https://i1272.photobucket.com/albums/y389/domneng/3D%20Gun/B1_zpsdeaa070b.png https://i1272.photobucket.com/albums/y389/domneng/3D%20Gun/B2_zps45af2e45.png

សិរីមន្ត​នៅសល់​ចំហាយ​រងគ្រោះ នៅ​ខណ្ឌ​ព្រៃនប់ ខេត្ត​ព្រះសីហនុ​

​ដោយសារតែ​ធ្លាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ធ្ងន់ធ្ងរ​ស្ទើរតែ​បាត់បង់​ជីវិត​កាលពី​យប់​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០១៣ នៅលើ​ទឹកដី ខណ្ឌ​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ធ្វើឲ្យ សិរី​មន្ត ខ្លាចក្រែង រ​អាល និង​ធ្លាប់​ប្រកាស ម្តង​រួចមកហើយ​ថា​នឹង​មិន​ឈាន​ជើង​ចូល ទឹកដី សីហនុ​តំបន់​កើតហេតុ​ខាងលើ​ទៀត​នោះ​ទេ​។​ ​ក៏ប៉ុន្តែ​ថ្មីៗ​នេះដែរ គេ​ក៏​មិន​យល់​ពី​ហេតុ​អ្វី​ដែរ ថា​បាន​ជា​តារា​រូបនេះ មិន​គោរព​ពាក្យសម្បថ​របស់​ខ្លួន ដោយ​ទទួល​យក​កម្មវិធី​ប្រគុំ​តន្ត្រី…

តារា​ខ្មែរ ៥ ដួង យក​ដើមទ្រូង​ធ្វើ​ទុន​ទាញ​ប្រជាប្រិយភាព​ប្រចាំឆ្នាំ ២០១៤

ស៊ឹម សូ​លីកា ដើមឡើយ ត្រូវបាន​គេ​ចាត់​ចូល ជា​តារា​ស្រី​ម្នាក់​ស្លៀកពាក់ បែប​ស្រគត់ស្រគុំ និង​មិន​សូវ​ជា​បង្ហាញ​ភាព​សិច​ស៊ី​ជា​សាធារណៈ ក៏ប៉ុន្តែ​ថ្មីៗ​នេះដែរ នាង​បាន​ធ្វើឲ្យ​មហាជន​ដែល​តាមដាន​ឧស្សាហក​ម្ម​កម្សាន្ត ភ្ញាក់ផ្អើល ជាមួយនឹង​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​នាង​បង្ហាញ ចង្អូរ​ដើមទ្រូង លើ​បណ្តាញ​សង្គម ។ ការបង្ហាញ​ដើមទ្រូង លើ​បណ្តាញ​សង្គម​នេះ​ដែរ​ត្រូវ​បា​គេ​យល់ឃើញ​ថា​នាង ចង់បាន​ប្រជាប្រិយភាព និង​រំសាយ​អារម្មណ៍​អួល​អាប់​ជាមួយនឹង​ស្នេហា​ហេង​ស៊យ​របស់​នាង ជាមួយនឹង​អ្នកកាន់កាប់​កម្មវិធី​នៅ​ស្ថានីយ៍ ទូរទស្សន៍…

តុលាការ​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​ចោរលួច​ម៉ូតូ​ម្នាក់​ស្ទើរ​ស្លាប់​

តាកែវ៖​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​គ្នីគ្នា​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ ព្រួត​គ្នា​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ដោយ​ជនសង្ស័យ​បានធ្វើ​សកម្មភាព កាច់​សោរ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ នៅ​ជិត​ស្ពាន​បន្ទាយមាស ខេត្ត​កំពត ។ ​ហេតុការណ៍​ប្រជាពលរដ្ឋ វាយ​ជនសង្ស័យ​ខាងលើនេះ បាន​កើតឡើង​នៅ​ឃុំ​កំពែង ស្រុក​គីរីវង់ ខេត្តតាកែវ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៤ ។ ​លោក​អធិការ​ស្រុក​គីរីវង់…

តំបន់​ឆ្នេរ​និង​ផ្ទៃសមុទ្រ​កម្ពុជា​កំពុង​រង​បាតុភូតធម្មជាតិ​

បើ​យោង​តាម​សម្តី​មន្ត្រី​របស់​ក្រសួង​ធនធានទឹក និង ឧតុនិយម មានប្រសាសន៍​នៅ​ថ្ងៃទី ៦ ខែ មិថុនា នេះ បានឲ្យដឹងថា កម្ពុជា​ចាប់ផ្តើម​ទទួលរង​ឥទ្ធិពល​ខ្យល់​មូលុង និរតី ដែល​វា​មាន​ឥទ្ធិពល​លើ​តំបន់​ផ្ទៃសមុទ្រ និង តំបន់​ឆ្នេរសមុទ្រ និង​ឆ្នេរសមុទ្រ​កម្ពុ​ចា ដោយ​បាតុភូត​ធម្មជាតិ​នេះ នឹង​កើតឡើង ចាប់ពី​ថ្ងៃ​ទី ៦ ខែ…

បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ Pulsa បុក​ម៉ូតូ​ណៃ​ហ​ត​ពីក្រោយ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​

ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​ជិះ​ម៉ូតូ​ធុន​ធំ​ម៉ាក Pulsa ក្នុង​ល្បឿន​លឿន​ក៏បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ណៃ​ហ​ត​ជិះ​ដោយ​ប្ដី​ប្រពន្ធ​និង​កូន​ម្នាក់ បណ្តាលឱ្យ​ប្ដី​ប្រពន្ធ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ម៉ូតូ​បាន​រុលទៅមុខ​ជាមួយ​ក្មេង​តូច​អាយុ​៤​ឆ្នាំ​ជាង​៥០​ម៉ែត្រ​បោក​ផ្ទប់​ក្បែរ​ចិញ្ចើម​ផ្លូវ​រង​របួសស្រាល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​៥​ខែ​មិថុនា​ឆ្នាំ​២០១៤​នៅ​ចំណុច​មុខ​ហាង លក់​ផ្លែឈើ​ស្រីមុំ តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ស្ថិតនៅក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ធុន​ធំ​ម៉ាក Pulza មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ…

ហុងដា​ឌ្រី​ម បុក​គ្នា​ជាមួយនឹង វេ​វអាល់​ហ្វា​នៅ​ចំណុច​ផ្លូវបំបែក​ជា​៤​រង​របួសស្រាល​៣​នាក់​

​ភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន​ធ្វើអោយ​រង​ការខូចខាត​រងរបួស​ទាំងសងខាង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃទី​៥​ខែ​មិថុនា​ឆ្នាំ​២០១៤ នៅត្រង់​ចំនុច​ផ្លូវ​ព្រះសីហនុ​កែង​ផ្លូវ​លេខ​១៣៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1A-9232 ជិះ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើត​ទៅ​លិច ហើយ​បំរុង​បត់​ឆ្វេង​ទៅ​ផ្លូវ​លេខ​១១៣ ខណៈនោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា…

ព្រះរាជ​ពិធី​ដង្ហែ​និង​តម្កល់​ព្រះ​បរម​អ​ដ្ឋិ​«​ព្រះ​បរម​រតន​កោដ្ឋ​» នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១១​ខែកក្កដា​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​ឲ្យដឹងថា ព្រះរាជ​ពិធី​ដង្ហែ និង​តម្កល់ ព្រះ​បរម​អដ្ឋិ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ​«​ព្រះ​បរម​រតន​កោដ្ឋ​»​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ ២០១៤ ដែល​ព្រះរាជ​ពិធី​បុណ្យ​នេះ​មាន​រយៈពេល ០៣ ថ្ងៃ​គឺ​ចាប់ពី ១០ ដល់ ថ្ងៃទី…

ទំនិញ​នាំចេញ​តាម​ច្រក​កំពង់ផែ​ស្វយ័ត​អន្តរជាតិ​ក្រុងព្រះសីហនុ កើនឡើង ១៧.០៣% ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៤

​ក្នុង​រយៈពេល ៤ ខែ ដើមឆ្នាំ ២០១៤ នេះ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុង ព្រះសីហនុ​មាន​ចំនួន ១.១៨៤.៧០៧ តោន ក្នុងនោះ​មាន​ទំនិញ​ទូទៅ ទំនិញ​ដាក់​ក្នុង​កុង តឺន័​រ និង​ប្រេង បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ពេល ឆ្នាំ ២០១៣ មាន​ការកើនឡើង ១៧.០៣% ។ នេះ​បើ​តាម​ការ​ប្រសាសន៍​ឲ្យដឹងពី…

ប៉ូលិស​ម្នាក់ និង​មនុស្ស​ប្រុស​-​ស្រី​២​នាក់ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់ខ្លួន​

​ព្រះសីហនុ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់​ក្នុងនោះ​ម្នាក់​ជា​ប៉ូលិស​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ផ្នែក​ព្រហ្មទណ្ឌ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក រៀម ចន្ទ​ម្នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ធ្វើការ​ចាប់​ឃាត់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង​ពាក់ព័ន្ធ​ការជួញដូរ​ថ្នាំញៀន​។​ ​ហេតុការណ៍​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១៤​រសៀល​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៤​នៅត្រង់​ចំណុច​ក្នុង​ភូមិ​លេខ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ផ្ទះ​ជនជាប់សង្ស័យ​ជា​មន្ត្រី​ប៉ូលិស​តែម្តង​)​។​ ​លោក​វរសេនីយ៍ត្រី ឆាយ វិន នាយ​ការិយាល័យ​ជួញដូរ​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ឲ្យដឹង​ថា ជនជាប់សង្ស័យ​ទាំង​៣​នាក់​ខាងលើ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​មាន​ទី​១៖…