កម្ពុជា​មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ និង​ពី​ភ្នំពេញ​ទៅ​ក្រុង​ហូជីមិញ​

​ភ្នំពេញ​៖ ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៤ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​នៅក្នុង​ពិធី ប្រគល់​-​ទទួល​ឯកសារ​ផែនការមេ​អភិវឌ្ឍន៍​ផ្លូវ​ល្បឿន​លឿន​កម្ពុជា ដែល​ជា​ជំនួយ​របស់​វិទ្យា ស្ថាន​ផែនការ​សិក្សា​ស្រាវជ្រាវ រចនា​ប្លង់​គមនាគមន៍​ខេត្ត​ហឺ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន នា​ព្រឹក​ថ្ងៃទី ២៧ ខែ​ឧសភា ឆ្នាំ ២០១៤…

សម្ពោធ​អាគារ​ចក្ខុ​សាស្ត្រ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​

​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ ២០១៤ នេះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ បាន​រៀបចំ​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អាគារ​ចក្ខុ​សាស្ត្រ ជា​ជំនួយ​របស់​មូលនិធិ​ហ្រេ្វ​ត ហូ​ឡូ​អូស្ត្រាលី ក្រោម​អធបិតីភាព លោកជំទាវ អ៊ុំ សាម៉ុល អនុរដ្ឋលេខាធិការ ក្រសួង​សុខា ភិ​បាល ។​…

បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ដួល​ម្នាក់ឯង​បណ្ដាលអោយ​រងរបួស​ធ្ងន់​

ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BB-2124 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​រេ​ពេញ ខណៈ​មក​ចំណុច​មុខ​វត្ត​មហាមន្ត្រី​ក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌចំការមន ដោយសារ​ស្រវឹងស្រា​ខ្លាំង​ពេក​ពេល​ដែល​កំពុង​ជិះ​លឿន​នោះ​ក៏​បាន​ចាប់​ហ្វ្រាំង​ខាង​មុខ​ទាំង​បង្ខំ​បណ្ដាលអោយ​ដួល​បោក​ផ្ទប់​និង​ថ្នល់​រងរបួស​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង ហើយ​ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១៤ ស្ថិតក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌចំការមន​។​ ​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​នគរបាល​អូរ​ឡាំ​ពិ​ក រង់ចាំ​បងប្អូន​ជនរងគ្រោះ​មក​ទទួល​យក​វិញ​៕

រថយន្ត​ឡិច​ស៊ី​ស RX470 បើក​គៀ​រថយន្ត​ឆ្លាម​មួយគ្រឿង​ហើយ​ព្យាយាម​បើក​រត់គេច​ក៏​បុក​ម៉ូតូ​ស្កុប​ពី​របួសធ្ងន់​ស្រាល​រួច​ក្រឡាប់​ផ្ងារ​ជើង​

​ភ្នំពេញ ៖ បុរស​ជនជាតិ​ម្នាក់​បាន​បើក​រថយន្ត​មួយ​គ្រឿង​ដោយ​រួម​ដំណើរ​ដោយ​បុរស​០២ នាក់​ទៀត បាន​បើក​ទៅ​គៀ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ចត​នៅ​ចិញ្ចើមផ្លូវ​ខ្ទេច​មួយ​ចំហៀង​ខាងឆ្វេង​ហើយ​ព្យាយាម​បើក​រត់គេច​ខ្លួន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្តាល​រថយន្ត​បង្ក​ក្រឡាប់ ហើយ​អ្នក​ជិះ​ម៉ូតូ​របួស​ធ្ងន់​ស្រាល ។ ហេតុ​ការណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី ២២​ខែ​ឧសភា​ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ធនាគារ ABA Bank តាមផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​ឡិច​ស៊ី​ស…

រថយន្ត​ដឹក​ខ្សាច់ បែក​កង់ កៀរ​រថយន្ត​លុច្ស​ស៊ីស និង​ក្រឡាប់ចាក់​ខ្សាច់​លើ​រថយន្ត​ឆ្លាម របួស​ជនបរទេស ៤​នាក់​

​ព្រះសីហនុ ៖ គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ ដែល​បង្កឡើង​ដោយ​រថយន្ត ដឹក​ខ្សាច់​មួយគ្រឿង បែក​កង់ កៀរ​រថយន្ត លុច្ស​ស៊ីស​មួយគ្រឿង រួច​ក៏​ក្រឡាប់​លើ​រថយន្ត​ឆ្លាម ដែល​បណ្ដាល​ឲ្យ​ជនជាតិ​បរ​ទេស ៤​នាក់​រងរបួស​ស្រាល​។​ ​គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៤ នៅតាម ជាតិ​លេខ​៤​ម្តុំ​ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់…

អាចជា​រឿង​គំនុំ​ម៉ូតូ TBR ព្រលះ​រថយន្ត​ស៊ីលិកា​រង​របួសធ្ងន់​ម្នាក់​

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រង​បួស​ធ្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ខណៈដែល​រួប​គេ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​គួទ​រថយន្ត​ស៊ីលីកា​ពីក្រោយ​សង្ស័យ​ជា​រឿង​គំនំ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ឈានចូល​ថ្ងៃទី​១៦​ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ហាង​ប៊ី​ប៊ី​វើល តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថតិក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​ ​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ស៊ី​លីកា ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 2A-3766 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ចំណូ​ច​កើតហេតុ​រថយន្ត​បាន​ចាប់​ហ្វាំង​ហើយ​ត្រូវបាន​ម៉ូតូ​ម៉ាក TBR ពណ៌​ក្រហម លាយ​ខ្មៅ​គ្នា​ស្លាក​លេខ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បាន​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រង​របួសធ្ងន់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​។​ ​…

រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​សិន​ទ្រី​តៃកុង​ងងុយដេក​បើក​បុក​បង្គោល​ភ្លើង​១​ដើម​បាក់​សង្កាត់​រថយន្ត​២​គ្រឿង​ចត​ស្ងៀម​រង​ការខូចខាត​

​ភ្នំពេញ ៖ បង្គោល​ភ្លើង​មួ​យ​ដើម​បាន​បាក់​សង្កាត់​ប៉ះ​ចំ​រថយន្ត​២​គ្រឿង​ចត​ស្ងៀម​រង​ការខូចខាត ខណៈ​ដែល​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​សិន​ទ្រី បើក​បុក​ចំ​ពេញទំហឹង ដោយសារ​តែ​តៃកុង​រថយន្ត​ងងុយដេក ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៩​ខែ​ឧសភា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា គេ​ឃើញ​រថយន្ត​ដឹក​សំរាម​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​សិន​ទ្រី បើក​ប្រមូល​សំរាម​ដូច​សព្វដង តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ត្រង់​ចំណុច​មុខ​ហាង​លក់​ម៉ូតូ​យីហោ ហ៊ុយ សា​ខន ស្រាប់តែ​រថយន្ត​ក៏​រេ​ចង្កូត​ទៅ​ខាងស្ដាំ ហើយ​ក៏​បុក​ចំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ…

ខេត្ត​កំពង់ឆ្នាំង​ ៖ ប្រកាស​ផ្លាស់ប្តូរ តែងតាំង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​

នៅ​រសៀល​ថ្ងៃ​ទី ២៤ ខែ មេសា ឆ្នាំ​២០១៤ នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង មាន​ពិធី​ប្រកាស និង​ចូល​កាន់​មុខតំណែង ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​ គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង…

រថយន្ត​ម៉ាក NAVARA បុក​បាក់រ​បាំង​ថ្ម​បាក់​ពី​កង់​ព្យាយាម​បើក​គេច​ខ្លូន​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន

​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​បើកបរ​រថយន្ត មួយគ្រឿង ម៉ាក NAVARA ក្នុង​ល្បឿន​លឿន​បួង​ចង្កូត​មិន​ទាន់ ជ្រុល​បុក​រះរ​បាំង​ថ្ម​ចែក​ទ្រូងផ្លូវ បាក់​អស់​ចំនួន ២​កង់ ហើយ​ព្យាយាម​បើក​អូស​របាំង​ថ្ម​ពី​ចំណុចកើតហេតុ​ជាង ៥០ ម៉ែត្រ ក៏​រថយន្ត​មិន​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន កាលពី​វេលា​ម៉ោង ១១ នឹង ២០ នាទី​យប់​ថ្ងៃទី…

រថយន្ត ​BMW​ បើក​បុក​ម៉ូតូ​១​គ្រឿង របួស​ធ្ងន់​០២​នាក់​ និងបន្តទៅ​បុក​បង្គោល​ភ្លើង ចំណែក​ម្ចាស់​រថយន្ត​ចុះ​គេចខ្លួន​បាត់​

ភ្នំពេញ ៖ រថយន្ត ​BMW 328I​ មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​បណ្តាល​ឱ្យ​ម៉ូតូ​បើ​ង​ខ្ទាត​ទៅ​មុខ​សាលា​២៣​តុលា​បង្រៀន​បើកបរ របួសធ្ងន់​០២​នាក់ ។​ហេតុ​ការណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​រំលង​អធ្រាត ថ្ងៃ ទី ១១​មេសា​២០១៤​នៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​រ៉េត​កែង​និង​ផ្លូវ ព្រះសីហនុ​ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួលគោក ។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត BMW328I…