សមត្ថកិច្ច​បំបែកសំបុក​ចោរប្លន់ កាច់ករ​ម៉ូតូ​ដ៏​កក្រើក​នៅ​ក្រុងព្រះសីហនុ​

​ព្រះសីហនុ​៖​ប្តី​ប្រពន្ឋ​ពីរ​នាក់ ដែល​មាន​ជំនាញ​ខាង​កាច់ករ​ម៉ូតូ​ត្រូវបាន​កំលាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ តាម​ប្រមាញ់​និង​ធ្វើការ​ឡោមព័ទ្ឋ​ឃាត់ខ្លួន​បាន​កាលពី​វេលា​១១​និង​៣៥​នាទី​ថ្ងៃ​ទី​០១​សីហារ​ឆ្នាំ​២០១៤ ត្រង់​ចំនុច​ផ្ទះជួល​ស្ថិតក្នុង​ក្រុម​ទី​១២​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​បន្ទាប់​ជនសង្ស័យ​បានធ្វើ​សកម្មភាព​កាច់ករ​កាលពី​យប់​ថ្ងៃទី​៣១​កក្កដា​នៅ​ម្តុំ​មន្ទី​កសិកម្ម​ខេត្ត​។​ ​តាម​ការ​អោយ​ដឹង​ពី​លោក លុយ ហាំង នាយ​ប៉ុសិ៍្ត​រដ្ឋបាលនគ​រ​បាល​សង្កាត់​លេខ​៤ បាន​បញ្ជាក់​អោយដឹងថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​ជនរងគ្រោះ​ដែល​បាន​បាត់​ម៉ូតូ​មក កំលាំង​របស់​លោក​បាន​ព្យាយាម​ធ្វើ​ការស្រាវជ្រាវ​មុខសញ្ញា​ជនសង្ស័យ ទាំងឡាយ​ដែល​បាន​ជាប់​ក្នុង​បញ្ចី​ខ្មៅ រហូតដល់​ម៉ោង​១១​និង​៣៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​០១​សីហារ​ឆ្នាំ​២០១៤ បណ្តាញ​របស់​សមត្ថកិច្ច​បាន​បង្ហាញ​ពី​មុខសញ្ញា ទើប​លោក​បាន​បញ្ចា​កំលាំង​ភ្លាមៗ​ធ្វើការ​ឡោមព័ទ្ឋ​ទី​តាំង​សង្ស័យ ក្រោយពី​បាន​ចូល​ក្នុង​ផ្ទះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​២​នាក់​រួមជាមួយ​វត្ថុតាង​ជាច្រើន ក្នុងនោះ​រួមមានៈ ម៉ូតូ​ម៉ាក…

ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​រងរបួស​បាក់ជើង

​ភ្នំពេញ​៖​ស្ត្រី​ជនជាតិ​បរទេស 2 នាក់​និង​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​ព្រះសីហនុ​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​បុក​ចំ​បណ្ដាល​អោយ​ស្ត្រីជន​ជនជាតិ​បរទេស​ម្នាក់​រងរបួស​បាក់​ជើង​ម្ខាង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង 8 និ 10 នាទី​យប់​ថ្ងៃទី 31 ខែកក្កដា​ឆ្នាំ 2014 ត្រង់​ចំណុច​មុខ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Cellcard តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង 1 ខណ្ឌចំការមន​។​ ចំពោះ​អត្តសញ្ញាណ​ជនបរទេស​ដែល​រងគ្រោះ​នោះ​យើង​នៅ​មិន​ទាន់​ស្គាល់​នៅឡើយ​ទេ​..​។​ ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ…

សេវា​រថយន្ត​ក្រុង​នឹង​ពង្រីក​ពីរ​ខ្សែ​បន្ថែម​នៅ​ខែ​កញ្ញា​

ភ្នំពេញ​៖ នៅ​ខែ​កញ្ញា​ខាងមុខនេះ សាលា​រាជធានី​ភ្នំពេញ​នឹង​បង្កើត​ផ្លូវ​រថយន្តក្រុង​ថ្មី​ចំនួន​ពីរ​ខ្សែ​ទៀត បន្ទាប់​ពី​រថយន្ត​ក្រុង​ប្រើ​រួច​មួយ​ទឹក​ចំនួន​៤០​គ្រឿង​ដែល​ត្រូវ​បញ្ជា​ទិញ​ពី​ប្រទេស​កូរ៉េខាងត្បូង បាន​មក​ដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​កាលពី​សប្ដាហ៍​មុន​។​ ​លោក អ៊ូ គឹម​សាន អនុប្រធាន​ការិយាល័យ​ដឹកជញ្ជូន នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា រថយន្តក្រុង​ប្រើ​រួច​មួយ​ទឹក​ចំនួន​៤០​គ្រឿង​នេះ​មាន​តម្លៃ​សរុប​៦០០.០០០​ដុល្លារ ហើយ​នឹង​បម្រើ​សេវា​ថ្មី​ពីរ​ខ្សែ​ទៀត​។​ ​លោក​មានប្រសាសន៍ថា “​យើង​នឹង​ចាប់ផ្ដើម​រៀបចំ​ចំណតរថយន្ត​ក្រុង​នៅ​ខែ​សីហា ដើម្បី​ឲ្យ​យើង​អាច​ចាប់ផ្ដើម​ដំណើរការបាន​នៅ​ថ្ងៃទី​១ ខែ​កញ្ញា​”​។ លោក​បាន​បន្តថា ខ្សែ​ទី​២​នឹង​រត់​ចាប់ពី​ចំណត​ស្តា​ត​ចាស់​ប៉ែក​ខាងជើង…

ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ ទទួល​ជើង​ហោះ​ហើរក្រុមហ៊ុន​ស្កា​យ​វី​ង អេ​ស៊ា អ៊ែ​ឡាញ ចាប់ផ្តើម​ជើងហោះហើរ​ត្រង់​ពី​ប្រទេសកូរ៉

​ខេត្ត​ព្រះសីហនុ ៖​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៤ ក្រុមហ៊ុន​អាកាសចរ ស្តាយ​វី​ង អេ​ស៊ា អ៊ែ​ឡាញ បាន​ធ្វើ​ការហោះហើរ​ត្រង់​ពី​ប្រទេសកូរ៉​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ។ លោក Khek Norinda Communications Dirimor Cambodia Airports​មាន​ប្រសា​សន៌ថា ក្រុមហ៊ុន​ស្កា​យ​វី​ង អេ​ស៊ា អ៊ែ​ឡាញ…

រថយន្ត​កូរ៉ូឡា​ម្ចាស់​ស្រវឹង​បើក​ពន្លះ​ម៉ូតូ​ពេញទំហឹងហើយ​ព្យាយាម​បើក​រត់​រួច​ជ្រុល​ទៅបុក ស្លាក​ប៉ាណូ​គាប់​ជាប់​ទៅ​មុខ​លែងរួច​

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ស្រវឹងស្រា​ជោគជាំ​បាន​បើករថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​លឿន​ដូច​ហោះ មក​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ពេញទំហឹង​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​រង​របួសធ្ងន់ ហើយ​អ្នក​រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ស្លាក​ប៉ាណូ​នៅ​កណ្តាល​សួន​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​បើក​បោក​ក្បាល​ទៅ​និង​កញ្ចក់​រថយន្ត​រងរ​បួស​ធ្ងន់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី ២៩ កក្កដា​២០១៤ នៅ​ចំណុច​ទល់មុខ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉ូឡា…

កោះ​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ជាងគេ​ទាំង ៧​នៅ​កម្ពុជា​

ភ្ញៀវ​ទេសចរណ៍​បរទេស​មួយចំនួន​ដែល​បាន​មក​ទស្សនា​នៅក្នុង​ប្រទស​កម្ពុជា ពួកគាត់​មិន​ភ្លេច​នោះទេ ទៅ​ទស្សនា និង​លេង​កម្សាន្ត​នៅតាម​កោះរុង កោះ​សង្សារ និង​កោះសន្សាយ​ជាដើម ព្រោះ​ថា​កោះ​អស់ទាំងនោះ មាន​សម្រស់ និង​ខ្យល់អាកាស​បែប​ធម្មជាតិ​។​ ​ថ្មីៗ​នេះ សារព័ត៌មាន​អន្តរជាតិ CNN បាន​ចុះផ្សាយ​នូវ​អត្ថបទ​មួយ ដោយ​បាន​រៀបរាប់​ពី​សម្រស់​នៃ​កោះ​ខ្មែរ​ចំនួន ៧​ដល់​ពិភពលោក​ឲ្យមក​កម្សាន្ត​។​ ​ខាងក្រោម​នេះ​គឺជា​កោះ​ចំនួន ៧​ដែល​មាន​សម្រស់​ដាច់​គេ​នៅ​កម្ពុជា​៖ ១. កោះ​រុង​៖ ត្រូវបាន​ពិភពលោក…

មហាវិថី​មួយចំនួន​នឹង​ត្រូវ​បិទ​នៅ​ថ្ងៃស្អែក ដើម្បី​ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អ​ដិ្ឋ​

​ភ្នំពេញ​៖ លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​នៅរ​សៀលថ្ងៃនេះ​ថា បាន​ប្រាប់ សារព័ត៌មាន​ក្នុងស្រុម​មួយ​ឲ្យដឹងថា សាលា​រាជធានី​ភ្នំពេញ នឹង​បិទ​មហាវិថី​មួយចំនួន​នៅ​ព្រឹក​ថ្ងៃ​ស្អែក ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អ​ដិ្ឋ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​។ ​ផ្លូវ​ដែល​ត្រូវ​បិទ​នោះ​រួមមាន វិថី​ព្រះ​ធម្មលិខិត​អ៊ុក (​ផ្លូវ​លេខ​១៨៤) ខាងជើង​ព្រះបរមរាជវាំង មហាវិថី​នរោត្តម មហាវិថី​ព្រះសីហនុ និង​មហាវិថី​សម្តេច​សុធារស ដោយ​ព្រះរាជ​ពិធី​ដង្ហែ…

ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​នារី​ម្នាក់ បានសម្រេច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ដោយសារ​ម៉ូតូ​បែក​កង់​

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញ​តាម​និង​ឃាត់ខ្លួន​បាន​បន្ទាប់ពី​ធ្វើ​សកម្មភាព ឆក់​យក​កាបូប​ពី​នារី​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​៩ ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្បែរ​វត្ត​មហាមន្ត្រី ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​ ​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​បានអោយដឹងថា ខណៈ​ដែល​ពួកគាត់ កំពុង​ធ្វើការ​ជិះ​ម៉ូតូ​ល្បាត​ស្រាប់តែ​ប្រទះឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1C-5910 ក្នុង​ល្បឿន​លឿន ដោយ​ក្នុង​ដៃ មាន​កាន់​កាបូប​យួរដៃ​របស់​មនុស្ស​ស្រី​១​ពណ៌​ស…

បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​បុក​រថយន្ត​របស់​គេ​ពីក្រោយ​ដួលសន្លប់​ស្ដូកស្ដឹង​

ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ​ហើយ​ជ្រុល​ចង្កូត​បុក​រថយន្ត​មួយ​គ្រឿង​កំពុង ឈប់​ស្តុប បណ្ដាលអោយ​រងរបួស​ធ្ងន់​ដេក​សន្លប់​ស្ដូក​សឹង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៩​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ស្ដុប​ពេទ្យ​ចិន តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម អត់​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ហើយ​រេ​ពេញ​ផ្លូវ ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​បាន…

យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្តពេញ​ទំហឹង​របួស​ធ្ងន់​

​ភ្នំពេញ ៖ យុវជន​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​មក​ដល់​ចំណុច​ផ្លូវបែក​ជា​បួន​ក៏​មាន​រថយន្ត​មួយ​គ្រឿង​បើក​កាត់​ពីមុខ ហើយ​ជនរងគ្រោះ​គេច​មិន​ទាន់​ក៏​ជ្រុល​បុក​ចំ​រថយន្ត​ពេញទំហឹង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​៣​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្លូវ​ព្រះសីហនុ​កែង​ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់ ខណ្ឌចំការមន​។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ធូ​ដេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-3760 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​លិច​ទៅ​កើត ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយ៉ូតា​កាមរី ពណ៌​ស្ករ អត់​ស្លាក​លេខ…