ការបានរៀបការ នឹងធ្វើឱ្យយើងមានសេចក្ដីសុខ និងអាយុវែង
អ្នកដែលមានសុខភាពល្អ និងអាយុវែង មិនមែនជាមនុស្ស ដែលមានសេចក្ដីសុខតែម្យ៉ាងនោះទេ ដោយសារបច្ចុប្បន្ននេះ គេគួរតែរាប់ ការបានរៀបការ ចូលក្នុងនោះមួយទៀតដែរ ព្រោះគូអាពាហ៍ពិពាហ៍ ឬគូជីវិត គឺជាមនុស្សដែលនឹងសាងសេចក្ដីសុខដល់ដៃគូរបស់ខ្លួន និងធ្វើឱ្យអាយុរបស់ពួកគេ កាន់តែវែងឡើងទៀតផង។ ក្រុមអ្នកស្រាវជ្រាវផ្នែកកម្មវិធី កាំរស្មីមហារីកវិទ្យា ពីមហាវិទ្យាល័យ ហាវ៉ាដ បានរកឃើញថា អ្នកដែលបានរៀបការ ដែលមានជំងឺមហារីក…