អ្នកគាំទ្រស្រឡាំងកាំង ប្រទះឃើញ Angelina Jolie កំពុងជិះតុកតុកនៅក្រុងភ្នំពេញ យ៉ាងសាមញ្ញបំផុត
(ភ្នំពេញ)៖ តាមរយៈវីដេអូខ្លីមួយ ប្រជាជនខ្មែរមួយរូបបានថតកំពូលតារាភាពយន្ត Angelina Jolie និងអ្នកស្រី អ៊ឹង លឿ ង ដែលជាអ្នកនិពន្ធរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» កំពុងធ្វើដំណើរតាមរ៉ឺម៉កកង់បីឥណ្ឌាយ៉ាងសាមញ្ញបំផុត។ គណនីហ្វេសបុកមួយឈ្មោះ Rick Kh បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរំភើបចិត្តជាទីបំផុត ដោយបានឃើញកំពូលតារាសញ្ជាតិអាមេរិករូបនេះដោយចៃដន្យ។ វីដេអូខ្លីមួយនេះក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកនៅកម្ពុជា ធ្វើការចែករំលែកជាបន្តបន្ទាប់…