មន្ត្រីឧទ្យានុរក្សប្រចាំការស្នាក់ការរងទឹកវេរ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ជួបឧបទ្ទវហេតុទាក់បន្លារឫស្សី របួសធ្ងន់

ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក ឃឿន ឃន មន្ត្រីឧទ្យានុរក្សប្រចាំការស្នាក់ការរងទឹកវេរ នៃដែនជម្រកសត្វព្រៃភ្នំសំកុស បានជួបឧបទ្ទវហេតុទាក់បន្លារឫស្សី របួសមុតកជ្រៅ ខណៈកំពុងធ្វើដំណើរល្បាតនៅចំណុចខ្នងម្រេះព្រៅ ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តខេត្តពោធិ៍សាត់។ ភ្លាមៗនោះ ក្រុមការងាររួមដំណើរបានសង្គ្រោះបឋម ដើម្បីឃាត់ឈាមហូរ នឹងប្រញាប់បញ្ជូនមកព្យាបាល មុខរបួសនៅមន្ទីរពេទ្យប្រម៉ោយ។ លើសពីនេះ…

ចុម! សាច់ជ្រូកព្រៃទម្ងន់ជាង១០០គីឡូក្រាមដាក់ក្នុងរថយន្តឈ្មួញ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

មណ្ឌលគិរីៈ យោងតាមផេក មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា រថយន្តចំនួន១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2B-6865 បានផ្ទុកសាច់ព្រៃស្រស់ទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានមន្រ្តីអនុវត្តច្បាប់បង្រ្កាបបទល្មើសសត្វព្រៃចល័ត របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ស្ទាក់ចាប់ឃាត់បាន រួមជាមួយនឹងមនុស្ស៣នាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសសត្វព្រៃនេះ។ ករណីបង្រ្កាបបទល្មើសសត្វព្រៃខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិលេខ៧៦…

សមត្ថកិច្ចធ្វើការដុតកម្ទេចទំនិញខូចគុណភាព ទឹកក្រូចកូកា ទឹកក្រូចហ្វាន់តា ភេសជ្ជៈសាម៉ូរ៉ៃ ភេសជ្ជៈអាក្វរៀ និងភេសជ្ជៈ​វីតា៥០០!

កំពង់ឆ្នាំងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង ដោយទទួលបានកិច្ចសហការពីមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរដែនដី បានធ្វើការដុតកម្ទេចទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ស្ថិតនៅវាលខ្សាច់ស…

បុរសម្នាក់ដែលបោះសំរាមចោលក្នុងព្រែកកោះយ៉ខេត្តកោះកុងបានសារភាពកំហុស និងសុំទោសជាសាធារណៈពីកំហុសឆ្គងរបស់ខ្លួន

កោះកុងៈ យោងតាមផេក ក្រសួងបរិស្ថាន បានឲ្យដឹងថា បុរសម្នាក់ដែលបានបោះសំរាមពីលើស្ពានចូលក្នុងព្រែកកោះយ៉ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨ ត្រូវបានស្គាល់អត្តសញ្ញាណហើយគឺមានឈ្មោះ សាយ សារុត ជាអ្នកប្រមូលសំរាមនៅផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ បុរសរូបនេះបានសារភាព និងទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្ត។ ក្រោយពីបានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីម៉ានៅព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅចំពោះមុខមន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុង…

អនុប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង បើករថយន្តធ្លាក់ចូលប្រទ្បាយ បណ្ដាលឲ្យក្រទ្បាប់ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបងៈ តាមសមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង បានបើកធ្លាក់ចូលប្រឡាយ បណ្តាលឲ្យក្រទ្បាប់ស្លាប់បុរសម្នាក់ នៅចំណុចភូមិត្រពាំងដងទឹក ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។…

មានវីដេអូ៖ តុលាការសម្រេចឃុំខ្លួន មនុស្ស៦នាក់ ​ពាក់ព័ន្ធ ការបាញ់សម្លាប់មន្ត្រី៣នាក់នៅខេត្តមណ្ឌលគិរី​!

មណ្ឌលគិរីៈ ក្រោយពីចាប់ខ្លួនបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក យ៉ា ណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ចំនួន ៦នាក់ ដែលពាក់ព័ន្ធ សំណុំរឿង បាញ់សម្លាប់មន្ត្រីការពារព្រៃឈើនៅខេត្តមណ្ឌលគិរី ជាបណ្តោះអាសន្ននៅពន្ធនាគារ រង់ចាំបន្តនីតិវិធីនាពេលក្រោយ។ យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន…

ស្តាប់សម្តីមុនស្លាប់របស់មន្រ្តីអភិរក្សបរិស្ថានដែលគេបាញ់សម្លាប់ហើយ ចង់ស្រក់ទឹកភ្នែក! «មួយជីវិតរបស់ខ្ញុំ ឲ្យតែធ្វើដើម្បីជាតិ ខ្ញុំចូលចិត្ត»!..

យោងតាមផេក ក្រសួងបរិស្ថាន បានបង្ហោះទាំងស្រង់ឲ្យដឹងថា ៖ «មួយជីវិតរបស់ខ្ញុំ ឲ្យតែធ្វើដើម្បីជាតិ ខ្ញុំចូលចិត្ត» គឺជាសម្ដីដែល តើន សុខណៃ មុនពេលស្លាប់ឧស្សាហ៍និយាយជាមួយមិត្តភក្ដិ និងក្រុមគ្រួសារ។ ជាមន្រ្តីឧទ្យានុរក្សដែលមានឆន្ទៈ និងមនសិការខ្ពស់ក្នុងការស្រឡាញ់ និងការពារព្រៃ សុខណៃ តែងតែស្លៀកពាក់ជាប់ជានិច្ចនូវឯកសណ្ឋានជាឧទ្យានុរក្ស។ លោក កើតក្នុងត្រកូលគ្រួសារមានជីវភាពលំបាក និងជាជនជាតិដើមភាគតិចព្នង…

អាជ្ញាធរក្រុងសៀមរាប នឹងផាកពិន័យទៅលើ អ្នកចោលសំរាមតាមទីសាធារណៈ

អាជ្ញាធរក្រុងសៀមរាបបានប្រកាសថា អាជ្ញាធរនឹងធ្វើការផាកពិន័យទៅលើ ប្រជាពលរដ្ឋណា ដែលយកសំរាមទៅបោះចោលតាមទីសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សោភណភាពក្រុង ហើយចំពោះក្រុមហ៊ុនដឹកជញ្ជូនសំរាមណា ដែលមិនបានដឹកជញ្ជូនសំរាមចេញ ឱ្យបានទាន់ពេលក៏ត្រូវធ្វើការផាកពិន័យដែរ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។ លោក សូ ប្លាតុង អភិបាលក្រុងសៀមរាបបានឱ្យដឹងថា ចាប់ពីពេលនេះតទៅ អាជ្ញាធរក្រុងសៀមរាបសហការ ជាមួយមន្ទីរបរិស្ថាន បានដាក់ពង្រាយធុងសំរាមខ្នាតតូច និងធំជាច្រើន នៅតាមដងផ្លូវនិងទីប្រជុំជនសម្រាប់…

កូនដំរី១ក្បាលទៀតហើយ ​ត្រូវងាប់នៅមណ្ឌលគិរី!

មណ្ឌលគិរីៈ យោងតាមហ្វេសប៊ុក មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានឲ្យដឹងថា កូនដំរី១ក្បាលបានងាប់នៅជាប់ក្នុងដំបូកត្រឹមពាក់កណ្ដាលខ្លួន ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃ០៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ការចេកក្បែរប៉ុស្ដិ៍នគរបាលការពារព្រំដែនអូរជុំ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។ លោកឌិន ប៊ុនធឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម…

ដងព្រែកកំពតកំពុងរងនូវការបំពុលបរិស្ថាន មន្ត្រីជំនាញថាកំពុងមានគំរោងដោះស្រាយ

កំពតៈ ដងព្រែកកំពតដែលជាកន្លែងទីប្រជុំជនលំហែកាយ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កំពុងរងនូវការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ក៏ប៉ុន្តែពុំទាន់មានដំណោះស្រាយពីអាជ្ញាធរឬ ជំនាញឡើយ។ បើយាងតាមការអង្កេតបានបង្ហាញថា ការបំពុលទឹក និងបរិស្ថាននៅដងព្រែកកំពត គឺបានកើតចេញ ពីការរីករាលដាលនៃសំណង់អាណាធិបតេយ្យដែលសង់តាមដងព្រែក ភោជនីយដ្ឋាន ពិសេសគឺការបង្ហូរកាកសំណល់កខ្វក់ចូលទឹកតែម្តង។ តាមការអង្កេតបង្ហាញថា តាមផ្ទះរបស់ពលរដ្ឋដែលសង់តាមដងព្រែក ពុំទាន់មានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រាន់នៅឡើយ គឺផ្ទះដែលគ្មានបង្គន់ពួកគាត់បានយកទីតាំងព្រែកនេះជាកន្លែងបញ្ចេញកាកសំណល់ផ្សែងៗ បូករួមទាំងលាមកផងក៏ត្រូវបានពួកគាត់បន្ទោបង់ទំលាក់ក្នុងទឹកដែរ សូម្បីតែទូកដឹកមនុស្សកំសាន្តក៏ពុំបានទុកដាក់កាកសំណល់អោយបានត្រឹមត្រូវផងដែរ។…