ឈើប្រណីត ៣២ដុំ ត្រូវកម្លាំងនគរបាលសេដ្នកិច្ចខេត្តមណ្ឌលគិរីបង្ក្រាប

មណ្ឌលគិរីៈ រថយន្តសាំយ៉ុងមួយគ្រឿង រួមនឹងឈើប្រណីតជាច្រើនដុំ​ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង១២និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខស្នាក់ការអាវុធហត្ត៧៦២ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ លោក យូ ប៊ុនស្រាង នគរបាលសេដ្ឋក្រសួង បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបនេះ កម្លាំងបានឃាត់រថយន្តមួយគ្រឿងម៉ាក…

ពលរដ្ឋគ្រោងនឹងធ្វើបាតុកម្មដុតកង់ឡានបិទផ្លូវជាតិលេខ៤ ប្រសិនបើកអាជ្ញាធរមិនបញ្ឈប់ការឈូសឆាយតំបន់ព្រៃទឹកសាបក្បាលឆាយ

ព្រះសីហនុៈ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ព្រៃទឹកសាបក្បាល ឆាយ ត្រង់ចំណុចខាងក្រោយបន្ទាយយោធាសិករងខេត្តព្រះសីហនុចំនួនប្រមាណជាង២០០គ្រូសារកាលពីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើការប្រកាសនៅគោលជំហររបស់ពួកគេថា បើអាជ្ញាធរខេត្តមិនព្រមបញ្ឈប់សកម្មភាពការគំរាមកំហែង ដោយកម្លាំងប្រដាប់អាវុធ និងការប្រើប្រាស់គ្រឿងចក្រធ្វើការឈូសឆាយកាយប្រឡាយទឹកកាត់ផ្តាច់វាទីយកដីរបស់ពូកគាត់ ក្រោមលេសថា ការពារតំបន់ទឹកស្អាតរបស់(ក្រុមហ៊ុន អានកូរ )ទេនោះ ពួកគាត់នឹងបង្ខំចិត្តធ្វើបាតុកម្មដុតកង់ឡានបិទផ្លូវជាតិលេខ៤ ដើម្បីធ្វើការតវ៉ាឲ្យសម្តេច តេជោ ហ៊ុន សែន…

សមត្ថកិច្ចពាក់ព័ន្ធខេត្តកំពង់ស្ពឺ ចាប់ឈើល្មើសច្បាប់ប្រភេទ ម្រេញ ចំនួន ៨៩កំណាត់ ក្នុងដីសម្បទានសេដ្ឋកិច្ច គ្រប់គ្រងដោយក្រុមហ៊ុន PSKV

កំពង់ស្ពឺៈ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមការដឹកនាំពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នាយរងខណ្ឌ នាយ-នាយរងផ្នែក នាយ-នាយរងសង្កាត់ និងមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ មន្ត្រីមន្ទីរបរិស្ថានខេត្ត និងអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ បានចុះប្រតិបត្តិការបង្រ្កាប និងឃាត់ចាប់ឈើល្មើសច្បាប់ប្រភេទក្រៅលំដាប់ថ្នាក់(ម្រេញ) ចំនួន ៨៩កំណាត់…

បង្រៀនមន្រ្តីបរិស្ថានឲ្យចេះសរសេរព័ត៌មានខ្លី និងបញ្ជូនលឿនដើម្បីឲ្យសាធារណជនឆាប់ដឹង

ភ្នំពេញៈ ប្រសិទ្ធភាពនៃការបញ្ជូនសារទៅកាន់សាធារណជន គឺជាប្រធានបទដែលបានលើកឡើងក្នុងសិក្ខាសាលាស្តីពីការរៀបចំ​បង្កើតបណ្តាញ​ជនបង្គោល​ព័ត៌មាន បរិស្ថាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានធ្វើនាថ្ងៃទី១៤ ខែកញ្ញានេះនាទីស្តីការក្រសួងបរិស្ថាន។ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន លើកឡើងថា «កម្មវិធីថ្ងៃនេះ និងមានការចែករំលែកនូវបទពិសោធន៍ ជូនដល់មន្រ្តីបង្គោលផ្នែកព័ត៌មាន លើវិជ្ជាជីវៈសារព័ត៌មាន អាចសរសេរព័ត៌មានខ្លី និងមានល្បឿនលឿន ដើម្បីឲ្យព័ត៌មានទាំងនោះអាចជ្រួតជ្រាបទៅដល់សាធារណជន…

ឈើចំនួន៤៧ម៉ែត្រគូប និងម៉ាស៊ីនត្រង់ស៊ីន័រ២០គ្រឿង ត្រូវមន្ទីរបរិស្ថានខេត្តកំពង់ធំបង្ក្រាបបាន

កំពង់ធំៈ ឈើចំនួន៤៧ម៉ែត្រគូប និងម៉ាស៊ីនត្រង់ស៊ីន័រ២០គ្រឿង ត្រូវបានដឹកបញ្ជូនមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៦ ក្រោយពីបានបង្រ្កាបនៅក្នុងតំបន់ព្រៃឡង់ ក្នុងទឹកដីស្រុកសណ្តាន់ ខេត្តកំពង់ធំ។ លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានឲ្យដឹងថា ក្រោយពីក្រសួងបរិស្ថានបានប្រគល់ការងារអភិរក្ស និងទប់ស្កាត់ការកាប់រុករានបំផ្លាញព្រៃឈើ នៅក្នុងតំបន់ព្រៃឡង់ និងដាក់បទបញ្ជាដោលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជការឯកភាពខេត្តកំពង់ធំ…

មន្រ្តីបរិស្ថានស្នើឲ្យ​មានការគ្រប់គ្រងសំណល់រាវ ដោយទប់ស្តាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់នៅជុំវិញតំបន់សេដ្ឋកិច្ចពិសេស

ភ្នំពេញៈ ដើម្បីធានាបានបរិស្ថាននៅជុំវិញ តំបន់សេដ្ឋកិច្ចពិសេសមានភាពល្អប្រសើរនោះ អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិភាក្សាករណីការគ្រប់គ្រងសំណល់រាវ ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្នុងក្រុងបាវិត ខេត្តស្វាយរៀង និងទប់ស្តាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់ដែលបានលើកឡើងដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ។ លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី៨ខែកញ្ញានេះបានលើកឡើងថា “ការគ្រប់គ្រងសំណល់ជារឿងសំខាន់ ដែលទាមទាឱ្យគ្រប់គ្នាត្រូវតែយកចិត្តទុកដាក់ រៀនចំទុកដាក់ឱ្យបានល្អនិងហ្មត់ចត់ ការលើកកម្ពស់បរិស្ថានមិនមែនជារឿងរបស់បុគ្គលណាមួយ…

គំនរឈើជាច្រើនកន្លែង ត្រូវឈ្មួញវៀតណាម យកមកគរទុក នៅក្បែរស្នាក់ការដែន ជម្រកសត្វព្រៃលំផាត់

រតនគិរីៈ គំនរឈើប្រណិតជាច្រើនកន្លែង ដែលឈ្មួញបានទំលាក់លុយ ឲ្យទៅប្រជាពលរដ្ឋនិង បងប្អូនជនជាតិ ដើមភាគតិច ចូលកាប់ឈើយ៉ាងអាណាធិបតេយ្យ នៅតំបន់ហាមឃាត់អភិរក្សសត្វព្រៃ លំផាត់ជាច្រើនកន្លែង ក្នុងស្រុកលំផាត់ ចំណុចអូរល្វាក់ ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ។ គំនរឈើទាំងនោះ ដែលឈ្មួញគរ ទុកក្បែរស្នាក់ការ ដែនជម្រកសត្វព្រៃ លំផាត់មានទីតាំងឃុំជ័យឧត្ដម…

មេព្រៃស្រុកអូរាំង​​ចាប់រថយន្តឡិចស៊ីសដឹកឈើប្រណីតពេញព្រៀប

មណ្ឌលគិរីៈ រថយន្តលួចលាក់ដឹកឈើជាច្រើនគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយមន្ត្រីបរិស្ថានស្រុកអូររាំង បានស្ទាក់ចាប់ជាបន្តបន្ទាប់ ប៉ុន្តែហាក់ដូចក្រុមឈ្មួញទាំងនោះមិនចេះខ្លាចច្បាប់សោះនៅតែបន្តដឹកផ្កើននឹងសមត្ថកិច្ច។ ជាក់ស្ដែងនៅល្ងាចថ្ងៃទី៤ កញ្ញា នេះកម្លាំងជំនាញបរិស្ថានស្រុក ចុះបង្ក្រាបរថយន្តឡិចស៊ីសស៊េរីទំនើបមួយគ្រឿង ផ្ទុកឈើប្រណីត នៅ ចំណុចក្រោយផ្ទះប្រជាពលរដ្ឋ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំដោយលោក ហាន សា…

សម្តេច ហ៊ុន សែន ៖ ក្នុងពិភពលោកមិនអាចដណ្តើមឯកត្តកម្មពីខ្ញុំបានទេ ពីការធ្វើនាយករដ្ឋមន្ត្រី

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ចាប់តាំងពីទសវត្សរ៍៨០រហូតមកដល់បច្ចុប្បន្ននេះមានរយៈពេលជិត៣២ឆ្នាំហើយ នៃការធ្វើជានាយករដ្ឋមន្រ្តី គិតតាំងពីនាយករដ្ឋមន្រ្តីស្តីទីមក ហើយក្នុងពិភពលោកមិនអាចដណ្តើមឯកត្តកម្មពីខ្ញុំបានទេ ពីការធ្វើជានាយករដ្ឋមន្រ្តី។ សម្តេចតេជោបានមានប្រសាសន៍បែបនេះនៅក្នុងពិធីវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិ នាព្រឹកថ្ងៃទី២២ សីហា នេះនៅវិមានសន្តិភាព។ ថ្លែងក្នុងពិធីនោះដែរ សម្តេចតេជោបានបញ្ជាក់ថា ខ្ញុំនឹងបើកវេទិកាបរិស្ថាន ជាមួយសង្គមស៊ីវិល ក្នុងមួយឆ្នាំម្តង។ ពិសេសអង្គការទាំង១៩…

សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ បើកភ្លើងខៀវឲ្យមានការដាក់ឆ្នុកក្នុងរដូវបិទនេសាទ

សៀមរាបៈ នៅស្រុកជីក្រែង បទល្មើសនេសាទបានកើនឡើង ភ្លើងឆ្នុករាប់រយឆ្នុក ក្នុងរដូវបិទនេសាទ តែពុំត្រូវបានសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ មានវិធានការទប់ស្កាត់ និងហាមឃាត់នោះឡើយ ខណៈពេលដែលរាជរដ្ឋាភិបាល បានកំណត់បិទនេសាទ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ ព្រោះរដូវនេះគឺជារដូវត្រីពងកូន ។ ភ្លើងអំពូលឆ្នុកដែលជាបទល្មើសនេសាទ និងត្រូវបានហាមឃាត់ដាច់ខាត ក្នុងការនេសាទដោយខុសច្បាប់ ដើម្បីប្រមូលត្រីចម្រុះទាំងតូចធំ…