អាមេរិក និងជប៉ុននឹង អភិវឌ្ឍប្រព័ន្ធរ៉ាដា Aegis ថ្មី ដើម្បីប្រឆាំងនឹងមីស៊ីលចិន និងរុស្ស៊ី

ជប៉ុនៈ រ៉ាដាថ្មី ត្រូវបានគេរាយការណ៍ថា នឹងផ្តល់នូវការគ្របដណ្តប់ ៣៦០ ដឺក្រេ សម្រាប់ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក ដោយគ្មានចំណុចបិតបាំងបានទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩។ ប្រភពពីក្រុមមន្ត្រីការទូត បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានក្យូដូ កាលពីថ្ងៃអាទិត្យថា ក្រុងវ៉ាស៊ីនតោន និងតូក្យូ កំពុងធ្វើការឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធរ៉ាដាថ្មីមួយ សម្រាប់នាវាកងទ័ពជើងទឹកអាមេរិក…

អាមេរិក សាកល្បងប្រព័ន្ធមីស៊ីល ខណៈត្រូវបានហាមឃាត់ដោយសន្ធិសញ្ញា INF

អាមេរិកៈ ក្រសួងការពារជាតិអាមេរិក បានបង្ហាញនៅសប្តាហ៍នេះថា ពួកគេនឹងចាប់ផ្តើមផលិតគ្រឿងបន្លាស់ សម្រាប់ប្រព័ន្ធមីស៊ីល ដែលត្រូវបានហាមឃាត់ពីមុន ដោយសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកវរសេនីយ៍ឯក Michelle Baldanza បាននិយាយកាលពីថ្ងៃច័ន្ទថា ទីភ្នាក់ងារនេះ នឹងចាប់ផ្តើមសកម្មភាបង្កើតគ្រឿងបន្លាស់…

រុស្ស៊ី ទំនងជាដាក់ពង្រាយមីស៊ីល មានសមត្ថភាពវាយប្រហារដល់ទ្វីបអឺរ៉ុប

រុស្ស៊ីៈ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Anatoly Antonov បានថ្លែងក្នុងសិក្ខាសាលាមួយ នៅឯមជ្ឈមណ្ឌល Stimson ក្នុងទីក្រុងវ៉ាស៊ីនតោនថា រុស្ស៊ី អាចនឹងត្រូវបង្ខំចិត្តដាក់ពង្រាយមីស៊ីល ដែលមានសមត្ថភាពវាយប្រហារចូលដល់ទ្វីបអ៊ឺរ៉ុប ប្រសិនបើអាមេរិក ដាក់ពង្រាយអាវុធនៅក្នុងតំបន់នោះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។ ដោយលោក Antonov…

អ៊ីរ៉ង់ ច្រានចោលការប៉ុនប៉ងរបស់អាមេរិក ក្នុងការបំផ្លាញកម្មវិធីមីស៊ីលខ្លួន

អ៊ីរ៉ង់ៈ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធបដិវត្តអ៊ីស្លាម (IRGC) ឧត្តមសេនីយ៍ទោលោក Amir Ali Hajizadeh បាននិយាយថា អាមេរិកបានបរាជ័យក្នុងការបំផ្លាញកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ចំពេលដែលក្រុងតេអេរ៉ង់ បានរៀបចំការទប់ស្កាត់សកម្មភាពបែបនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។ ឧត្តមសេនីយ៍អ៊ីរ៉ង់ បានច្រានចោលការអះអាងរបស់អាមេរិក ស្តីពីការបំផ្លាញកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់។ ដោយបញ្ជាក់ថា…

តួកគី នឹងទទួលទិញទាំងប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 និងប្រព័ន្ធការពារអាកាសអាមេរិក Patriot

តួកគីៈ រដ្ឋាភិបាលក្រុងអង់ការ៉ា ស្របពេលដែលកំពុងមានការបែកបាក់ រវាងអាមេរិក និងតួកគី ជុំវិញការសម្រេចចិត្តរបស់ខ្លួន ក្នុងការទិញប្រព័ន្ធការពារដែនអាកាសទំនើបរុស្ស៊ី បាននិយាយថា ខ្លួនបានបញ្ចប់ការទិញប្រព័ន្ធ S-400s រុស្ស៊ី ក្នុងទំហំទឹកប្រាក់ចំនួន ៣,៥ ពាន់លានដុល្លារនៅខែតុលា។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។ ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហានេះ…

រុស្ស៊ី នឹងដឹកជញ្ជូនប្រព័ន្ធការពារអាកាស S-400 ទៅកាន់ឥណ្ឌា តាមការសន្យារបស់ខ្លួន

រុស្ស៊ីៈ ឯកអគ្គរាជទូតរុស្ស៊ីប្រចាំនៅឥណ្ឌា លោក Nikolay Kudashev បាននិយាយថា រាល់កិច្ចចរចារទាំងអស់ ស្តីពីការផ្តល់ប្រព័ន្ធមីស៊ីលការពារ ដែនអាកាស S-400 ដែលនឹងដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌា ក្រោមកិច្ចសន្យាក្នុងទំហំទឹកប្រាក់ ៥ ពាន់លានដុល្លារ នឹងត្រូវបានអនុវត្តយ៉ាងពេញលេញ ស្របតាមកាលវិភាគ។ នេះបើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ…

រុស្ស៊ី បញ្ចប់ការធ្វើតេស្តប្រព័ន្ធមីស៊ីលការពារដែនអាកាស

រុស្ស៊ីៈ មេបញ្ជាការកងទ័ពជើងទឹករុស្ស៊ីលោក Vladimir Korolev បានប្រកាសថា «ការសាកល្បងប្រព័ន្ធកាំជ្រួចមីស៊ីល ការពារដែនអាកាសរុស្ស៊ី Poliment-Redut សម្រាប់នាវាចម្បាំងនៃ Project 22350 ត្រូវបានបញ្ចប់ទាំងស្រុង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។ ប្រព័ន្ធកាំជ្រួចមីស៊ីលការពារដែនអាកាស អាចបាញ់គោលដៅលើដែនអាកាស ក្នុងចម្ងាយរហូតដល់…

អាមេរិក អភិវឌ្ឍមីស៊ីលប្រភេទ Hypersonic នៅក្នុងការប្រកួតប្រជែង ជាមួយចិន និងរុស្ស៊ី

អាមេរិកៈ លោកស្រី Heather Wilson អគ្គលេខាធិការកងកម្លាំងទ័ពអាកាសអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា អាមេរិកកំពុងខិតចូល ទៅកាន់តែជិតនូវការអភិវឌ្ឍមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង ៥ ដង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។ ដោយលោកស្រី Wilson បាននិយាយនៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា…

កូរ៉េខាងជើង រក្សាទុកអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង នៅព្រលានយន្តហោះ

UN: កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងនៅតែមានដដែល ហើយក្រុងព្យុងយ៉ាង កំពុងប្រើព្រលានយន្តហោះ និងកន្លែងផ្សេងៗទៀតទុកអាវុធខ្លួន ដើម្បីការពារពីការវាយប្រហារតាមអាកាស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្រុមប្រឹក្សា UN បាននិយាយនៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃអង្គារថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង គឺគ្មានប្រសិទ្ធភាព…

អាមេរិក នឹងផ្អាកការអនុលោមតាម​សន្ធិសញ្ញា​នុយក្លេអ៊ែរ INF នៅក្នុងរយៈពេល ៦ ខែ ប្រសិនរុស្ស៊ី..

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងធ្វើការផ្អាកការអនុលោមរបស់ខ្លួន លើសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ជាមួយរុស្ស៊ី ដោយនឹងដកខ្លួនចេញ ពីកិច្ចព្រមព្រៀងអាវុធឆ្នាំ ១៩៨៧ ក្នុងរយៈពេលប្រាំមួយខែ ប្រសិនបើក្រុងម៉ូស្គូ មិនបានបញ្ចប់ការរំលោភលើកិច្ចព្រមព្រៀងនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២…