អ៉ីស្រាអែលថាត្រៀមខ្លួនប្រឈមមុខនឹងរ៉ុក្កែត ២,០០០គ្រាប់ក្នុងមួយថ្ងៃ ពីសំណាក់ Hezbollah ប្រសិនបើមានសង្រ្គាម

(តែលអាវីវ)៖ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់របស់អ៉ីស្រាអែល បាននិយាយថាប្រទេសរបស់លោកមិនចង់មានសង្រ្គាមជាមួយក្រុម Hezbollah នៅក្នុងប្រទេស លីបង់នោះទេ ប៉ុន្តែបានត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹងគ្រាប់រ៉ុក្កែត ២,០០០គ្រាប់ក្នុងមួយថ្ងៃដែលបាញ់ចេញដោយក្រុមប្រដាប់អាវុធមួយនេះ នៅក្នុងករណីសង្រ្គាមផ្ទុះឡើង។ កាលពីខែឧសភា ឆ្នាំ២០២១នេះ, នៅក្នុងសង្រ្គាមរយៈពេល ១១ថ្ងៃជាមួយក្រុមហាម៉ាស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា មានគ្រាប់រ៉ុក្កែតសរុប ជាង ៤,៤០០គ្រាប់ត្រូវបានបាញ់ចេញដោយក្រុមហាម៉ាស់ តម្រង់មកកាន់ទឹកដីអ៉ីស្រាអែល។ ប៉ុន្តែ គ្រាប់រ៉ុក្កែតទាំងនោះស្ទើរតែ…

លោក គីម ជុងអ៊ុនថាសហរដ្ឋអាមេរិកជាមេបង្កអស្ថិរភាព

(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចោទសហរដ្ឋអាមេរិកថាជាមេបង្កអស្ថិរភាព នៅតំបន់ឧបទ្វីបកូរ៉េ។ ការលើកឡើងខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងតាមរយៈការស្រង់សម្ដីដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នាឱកាសដែលលោកចូលរួម ពិព័រណ៍វិស័យការពារជាតិកូរ៉េខាងជើង «Self-Defence 2021»។ «សហរដ្ឋអាមេរិកគឺជាដើមហេតុនៃអស្ថិរភាព…ហើយគ្មានមូលដ្ឋានណាមួយបង្ហាញថាសកម្មភាពរបស់ពួកគេ មិនបានបង្កអរិភាពទាល់តែសោះ»។ នេះជាការបញ្ជាក់របស់លោក គីម…

កូរ៉េខាងជើង និងកូរ៉េខាងត្បូង ភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់អន្តរកូរ៉េឡើងវិញ

(សេអ៊ូល)៖ កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានសម្រេចចិត្តស្តារឡើងវិញហើយនូវខ្សែទូរស័ព្ទឆ្លងដែនរវាងប្រទេសទាំង២ បន្ទាប់ពីទីក្រុងព្យុងយ៉ាងកាត់ផ្ដាច់ ការទំនាក់ទំនងកាលពីខែសីហាមក។ នេះបើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង។ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានដឹងថា ភាគីទាំងពីរបានធ្វើទំនាក់ទំនងគ្នា តាមរយៈការហៅទូរស័ព្ទទៅវិញទៅមក នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលានេះ ហើយកូរ៉េខាងត្បូងក៏បានបង្ហាញក្តីសង្ឃឹមថាទំនាក់ទំនងជាមួយកូរ៉េខាងជើង នឹងអាចស្តារឡើងវិញជាបណ្តើរៗផងដែរ។ ការស្តារខ្សែទូរស័ព្ទឡើងវិញនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តគ្រាប់មីស៊ីលថ្មី ដែលបង្កឲ្យអន្តរជាតិព្រួយបារម្ភ ចំពោះភាពតានតឹងខ្លាំងឡើងៗ…

យន្ដហោះចម្បាំងចិន ៣៩គ្រឿង ហោះចូលក្នុងដែនអាកាសតៃវ៉ាន់ កាលពីថ្ងៃសៅរ៍

(តៃប៉ិ)៖ យន្ដហោះចម្បាំងរបស់ចិនសរុប ៣៩គ្រឿង បានហោះចូលមកក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់កាលពីថ្ងៃសៅរ៍ម្សិលមិញ ខណៈ ស្ថានការណ៍ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់កាន់តែឡើងកម្ដៅ។ នេះបើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះចម្បាំងចិន ៣៩គ្រឿង ក្នុងនោះមាន ២០គ្រឿងហោះចូលក្នុងដែនការពារអាកាសតៃវ៉ាន់នៅពេលថ្ងៃ កាលពីថ្ងៃសៅរ៍ម្សិលមិញ និង ១៩គ្រឿងផ្សេងទៀតបានហោះចូលនៅពេលយប់ថ្ងៃដដែល ហើយភាគច្រើននៃយន្ដហោះចម្បាំងទាំងនេះគឺជាប្រភេទយន្ដហោះចម្បាំងធុន J-16 និង Su-30។ តៃវ៉ាន់ក៏បានបញ្ជូនយន្ដហោះចម្បាំងទៅព្រមានយន្ដហោះចម្បាំងចិនឱ្យចេញពីតំបន់ដែនការពារដែនអាកាសរបស់ខ្លួន ក៏ដូចជា…

កូរ៉េខាងជើង ស្វាគមន៍ខែថ្មី ដោយការធ្វើតេស្ដមីស៊ីលប្រឆាំងយន្ដហោះចម្បាំង

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសុក្រ ទី០១ ខែតុលានេះថា បានធ្វើតេស្តបាញ់សាកល្បងសាជាថ្មីនូវប្រភេទគ្រាប់មីស៊ីលប្រឆាំងយន្តហោះចម្បាំង ដែលខ្លួនទើបបានអភិវឌ្ឍថ្មី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះជាការធ្វើតេស្តគ្រាប់មីស៊ីលលើកទី ២ របស់កូរ៉េខាងជើង ក្នុងសប្ដាហ៍នេះ បន្ទាប់ពីការធ្វើតេស្ដមីស៊ីលលឿនជាងសំឡេង (hypersonic missile) ត្រូវបាញ់ចេញពីតំបន់ឆ្នេរសមុទ្រភាគខាងកើត និងធ្លាក់ចូលទៅក្នុងដែនសមុទ្រជប៉ុនកាលពីប៉ុន្មានថ្ងៃមុននេះ។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KNCA បានហៅថាការធ្វើតេស្ដមីស៊ីលប្រឆាំងយន្ដហោះចម្បាំង…

កូរ៉េខាងជើងអះអាងថា ខ្លួនបានធ្វើតេស្ដបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង

(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃពុធ ទី២៩ ខែកញ្ញានេះបានអះអាងថាមីស៊ីលដែលខ្លួនបានធ្វើតេស្ដកាលពីថ្ងៃអង្គារម្សិលមិញ គឺជាមីស៊ីលលឿនជាងសំឡេង (hypersonic missile) ប្រភេទថ្មី ដែលកំពុងស្ថិតនៅក្រោមការអភិវឌ្ឍ។ នេះបើតាមទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA។ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាមីស៊ីលលឿនជាងសំឡេងប្រភេទថ្មីខាងលើ ត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើតកូរ៉េខាងជើង និងធ្លាក់ចូលទៅក្នុងដែលសមុទ្រភាគខាងកើត ឬសមុទ្រជប៉ុន។ KCNA បានបន្ថែមថាការធ្វើតេស្ដមីស៊ីលនេះជាការបង្កើនសមត្ថភាពការពារខ្លួនរបស់កូរ៉េខាងជើង ខណៈគ្រាប់មីស៊ីល…

លោក Tayyip Erdogan បាននិយាយថា ប្រទេសតួកគី នៅតែមានបំណងទិញ ប្រព័ន្ធការពារមីស៊ីលប្រភេទ S -400 ពីប្រទេសរុស្ស៊ី

(Reuters)​ -​ ប្រធានាធិបតី​លោក​ Tayyip​ Erdogan​ បាន​និយាយ​ថា​ ប្រទេស​តួ​ក​គី​នៅ​តែ​មាន​បំណង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប្រភេទ​ S​ -400​ ជា​លើក​ទី​ពីរ​ពី​ប្រទេស​រុ​ស្ស៊ី​ ដែល​នេះ​ជា​ជំហាន​មួយ​ដែល​អាច​ធ្វើ​ឲ្យ​មានការ​បែកបាក់​ជាមួយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ដែល​ជា​សម្ព័ន្ធមិត្ត​ណា​តូ​ និង​បង្ក​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋអាមេរិក​។​ ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​និយាយ​ថា​ ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប្រភេទ​ S​ -400​ បង្ក​ការ​គំរាមកំហែង​ដល់​យន្តហោះ​ចម្បាំង​ប្រភេទ​ F-35​ របស់​ខ្លួន​ និង​ប្រព័ន្ធ​ការពារ​របស់​ណា​តូ​។​…

ក្រសួងការពារជាតិតៃវ៉ាន់ ស្នើសុំកញ្ចប់ថវិកាបន្ថែម ៩ពាន់លានដុល្លារទុកទិញអាវុធទំនើបៗ ប្រឈមមុខនឹងចិន

(តៃប៉ិ)៖ រដ្ឋាភិបាលតៃវ៉ាន់បានស្នើសុំកញ្ចប់ថវិកាបន្ថែមប្រមាណ ៩ ពាន់លានដុល្លារបន្ថែមលើវិស័យការពារជាតិសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍអាវុធទំនើបៗ ប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងពីចិន។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ កញ្ចប់ថវិការខាងលើនឹងត្រូវប្រើប្រាស់ដោយផ្តោតសំខាន់ទៅលើការទិញមីស៊ីល ប្រភេទគ្រូសមីស៊ីល និងនាវាចម្បាំងថ្មីៗ។ ប៉ុន្តែទន្ទឹម គ្នាកញ្ចប់ថវិការទាំងនេះក៏ត្រូវបានគេរំពឹងថានឹងហូរចូលទៅក្នុងហោប៉ាវរបស់សហរដ្ឋអាមេរិក ដែលជាអ្នកលក់អាវុធ ដ៏ធំរបស់តៃវ៉ាន់ផងដែរ។ សំណើរនៃកញ្ចប់ថវិការបន្ថែមខាងលើរបស់ក្រសួងការពារជាតិតៃវ៉ាន់ ត្រូវបានគេរំពឹងខ្ពស់ថានឹងត្រូវសភាតៃវ៉ាន់អនុម័ត ដ្បិតគណបក្សកាន់អំណាចរបស់ លោកស្រីប្រធានាធិបតី Tsai…

កូរ៉េខាងត្បូងធ្វើតេស្ដមីស៊ីល SLBM ដោយជោគជ័យ ក្នុងថ្ងៃតែមួយដែលកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលបាលិស្ទីគ ២គ្រាប់

(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី១៥ ខែកញ្ញានេះ បានប្រកាសពីការធ្វើតេស្តប្រភេទមីស៊ីលបាលីស្ទីកបាញ់ចេញពីនាវាមុជទឹក ឬ SLBM ដោយជោគជ័យ ក្នុងថ្ងៃតែមួយដែលកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលបាលិស្ទីគ២ គ្រាប់ ធ្លាក់ចូលក្នុងសមុទ្រជប៉ុន។ ការធ្វើតេស្តខាងលើត្រូវបានធ្វើឡើងនៅរសៀលថ្ងៃពុធនេះ នៅឯមូលដ្ឋានរបស់ទីភ្នាក់ងារអភិវឌ្ឍវិស័យការពារជាតិ (ADD) ស្ថិតនៅក្នុងខេត្ត Chungcheong កូរ៉េខាងត្បូង ហើយប្រធានាធិបតីលោក មូន…

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ទៀត ធ្លាក់ចូលសមុទ្រជប៉ុន

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បាននិយាយថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ២គ្រាប់ធ្លាក់ចូលក្នុងតំបន់សមុទ្រជប៉ុន តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាង ធ្វើតេស្ដមីស៊ីលចង្អុលប្រាប់ទិសគ្រូសមីស៊ីល (cruise missile) រយៈចម្ងាយឆ្ងាយ។ យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមនោះទេ ខណៈយោធាជប៉ុនអះអាងថាមីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដនេះទំនងជាប្រភេទមីស៊ីលបាលិស្ទីគ។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃចន្ទ ទី១៣ ខែកញ្ញាកន្លងទៅនេះក៏បានរាយការណ៍ផងដែរថា…