បាល់ទាត់កីឡាជាតិ៖ សៀមរាប ឡើងប៉ះ រាជធានីភ្នំពេញ វគ្គផ្តាច់ព្រ័ត្រ

ក្រុមដែនដីអង្គរសៀមរាប បានកក់កៅអីមួយឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសតទល់ក្រុមម្ចាស់ផ្ទះ រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែវិច្ឆិកា នាពហុកីឡដ្ឋានជាតិ។ រាជធានីភ្នំពេញ បានយកឈ្នះ បាត់ដំបង ៤ – ១ កាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ សៀមរាប លត់ កំពង់ចាម ៤ – ០…

គិតត្រឹមថ្ងៃនេះ កម្ពុជា ដណ្តើមបានមេដាយ១២គ្រឿងហើយ ពី Asian Beach Game

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញានេះ ក្រុមអត្តពលិកកម្ពុជា ក្រសោបបានមេដាយ១២គ្រឿងហើយ ក្នុងនោះមាន មាស៤ ប្រាក់១ និង សំរឹទ្ធិ៧ ពីព្រិត្តិការណ៍កីឡាលើឆ្នេរខ្សាច់ប្រចាំទ្វីបអាស៊ី ( Asian Beach Game ) នៅខេត្តដាណាង ប្រទេសវៀតណាម។ មេដាយមាស៣គ្រឿង កម្ពុជា រកបានពីវិញ្ញាសារប៉េតង់…

ព្រះបាទ FC លើកពានលីគបាល់ទាត់ Futsal លើកទី១ប្រចាំខេត្តស្ទឹងត្រែង

ក្រុមបាល់ទាត់មិនអាជីព ព្រះបាទ FC បានលើកពាន Stung Treng Youth Futsal Tournament ដែលជាពានរង្វាន់បាល់ទាត់លើទីលានសម្បនិម្មិត្តលើកទី១ប្រចាំខេត្តស្ទឹងត្រែង ដោយយកឈ្នះក្រុម Echo FC ដោយលទ្ធផល ៣ ទល់និង ១ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា។ លីគស្ម័គ្រចិត្តដែលរៀបចំដោយអង្គការយុវជនបំពេញបេសកម្ម…

Usain Bolt មានគម្រោងចូលនិវត្តន៍ ក្រោយឈ្នះមេដាយមាសទាំង៣វិញ្ញាសា

Usain Bolt កីឡាកររត់ប្រណាំងមានល្បឿនលឿនជាងគេលើលោកបានជួយប្រទេសចាម៉ៃកាទទួលមេដាយមាស៣ទៀតហើយ ក្នុងវិញ្ញាសា៣ទាំង៣នៅអូឡាំពិកប្រទេសប្រេស៊ីលនេះ។ វិញ្ញាសាទាំង៣ដែល Bolt រកបានមេដាយមាសនេះ គឺរត់ចម្ងាយ១០០ម៉ែត្រ ២០០ម៉ែត្រ និង៤*១០០ម៉ែត្រ។ បន្ទាប់ពីរកបាន៣មេដាយនេះ បានធ្វើឱ្យកីឡាកររត់ប្រណាំងនេះបង្កើតជាប្រវត្តិសាស្ត្រមួយហើយ ដោយរូបគេតែងតែរកបានមេដាយមាស៣ ឬគ្រប់វិញ្ញាសាដែលខ្លួនប្រកួតទាំងអស់ តាំងពីអូឡាំពិកនៅប្រទេសចិន ២០០៨ អង់គ្លេស២០១២ និងប្រេស៊ីល២០១៦នេះ។ សមិទ្ធផលដែលគ្មាននរណាអាចធ្វើដូចនេះ បានធ្វើឱ្យកីឡាករវ័យ២៩ឆ្នាំរូបនេះគិតថាខ្លួនបានធ្វើអ្វីគ្រប់យ៉ាងដើម្បីជាតិអស់ហើយ…

ទិដ្ឋភាពខកចិត្ត ក្រោយ ស៊ន សៀវម៉ី ចាញ់នៅអូឡាំពិកយប់មិញ ឃើញហើយចង់ស្រក់ទឹកភ្នែក

កីឡាការិនីតេក្វាន់ដូឆ្នើមរបស់កម្ពុជា ស៊ន សៀវម៉ី បានបរាជ័យត្រឹមវគ្គជម្រុះជុំដំបូង នៅអូឡាំពិក ក្រោមថ្វីដៃកីឡាការិនីហូល្លង់ Reshimie Oogink ដោយពិន្ទុ ៧ – ១។ ក្រោយចប់ការប្រកួត អតីតម្ចាស់មេដាយមាសទ្វីបអាស៊ីរូបនេះ និងគណៈប្រតិភូកម្ពុជា បានសម្រក់ទឹកភ្នែក នឹងបង្ហាញទឹកមុខសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ឱកាសប្រជែងមេដាយ។ ខាងក្រោមនេះជារូបភាព ដែល…

វិរៈនារីតេក្វាន់ដូកម្ពុជា ជួបជើងខ្លាំងហុល្លង់ម៉ោង៨យប់នេះ នៅអូឡាំពិក

ម្ចាស់មេដាយមាសតេក្វាន់ដូទ្វីបអាស៊ី ស៊ន សៀវម៉ី នឹងត្រូវប្រឈមតទល់ជើងខ្លាំងហុល្លង់ Reshie Oogink ក្នុងព្រឹត្តិការណ៍អូឡាំពិក នៅប្រទេសប្រេស៊ីលនាវេលាម៉ោង៨យប់នេះ។ នេះជាវគ្គជម្រុះដំបូង ក្នុងប្រភេទគីឡូ៧៣គីឡូក្រាម ដោយអ្នកឈ្នះនិងឡើងទៅវគ្គបន្ត ខណៈអ្នកចាញ់នឹងត្រឡប់មកផ្ទះវិញ។ សៀវ ម៉ី ជាអត្តពលិកកម្ពុជាទី៤ ដែលបង្ហាញខ្លួននៅអូឡាំពិកក្នុងវិញ្ញាសារតេក្វាន់ដូ ខណៈវិញ្ញាសារ ហែលទឹក អត្តពលកម្ម ចំបាប់…

កីឡាករឆ្លាមសមុទ្រអាមេរិក ប្រកាសចូលនិវត្តន៍ក្រោយចប់ អូឡាំពិក

ក្រោយពីទទួលបានមេដាយមាសកាលពីម្សិលមិញនេះ កីឡាករ Michael Phelps ដែលគ្រប់គ្នាស្គាល់ថាជាឆ្លាមសមុទ្ររបស់អាមេរិកនោះ បានប្រកាសថានឹងចូលនិវត្តន៍ហើយ ក្រោយចប់អូឡាំពិកនៅប្រេស៊ីលឆ្នាំនេះ។ Michael Phelps បាននិយាយថា៖ “ខ្ញុំសម្រេចចិត្តចូលនិវត្តន៍ហើយ ហើយក៏គ្មាននរណាអាចមកកែប្រែគំនិតរបស់ខ្ញុំបានទេ។ ២៤ឆ្នាំមកហើយ ដែលខ្ញុំជាអ្នកហែលទឹក ហើយដល់ពេលខ្ញុំសម្រាកហើយ។ ខ្ញុំចង់ឈប់តាំងពីឆ្នាំ២០១២ម្ល៉េះ ប៉ុន្តែដោយសារតែចង់ជួយជាតិម្ដងទៀត ទើបខ្ញុំបន្ដវា។ ឥឡូវ ខ្ញុំសម្រេចបានហើយ”។…

Michael Phelps បំបែកកំណត់ត្រា២ ០០០ឆ្នាំ នៅអូឡាំពិក វិញ្ញាសាឯកត្តជន

Michael Phelps កីឡាករហែលទឹកអាមេរិក បានបំបែកកំណត់តា្រ ២ ០០០ឆ្នាំនៅអូឡាំពិក ក្នុងវិញ្ញាសាឯកត្តជន បន្ទាប់ពីរូបគេទទួលបានមេដាយមាស១គ្រឿងទៀតកាលពីយប់មិញនេះ។ កំពូលអ្នកហែលទឹកអាមេរិកខាងលើនេះ ទទួលបានមេដាយសរុប៤ហើយ ក្នុងកម្មវិធីអូឡាំពិកនៅប្រទេសប្រេស៊ីល ពោលគឺ៤វិញ្ញាសាដែលរូបគេចូលប្រកួតកន្លងមក ឈ្នះទាំង៤មេដាយមាសតែម្ដង។ ខណៈដែលនេះគឺជាកំណត់ត្រាដំបូងហើយ ដែលកីឡាករហែលទឹកអាចធ្វើបាន ស្របពេលដែលរូបគេបានក្លាយជាអ្នករកមេដាយមាសបានច្រើនជាងគេបំផុត។ យ៉ាងណាមិញ ការស្វែងរកមេដាយនេះ នៅមិនទាន់បញ្ចប់នៅឡើយទេ ព្រោះកីឡាកររហស្សនាម…

Simone Manuel ក្លាយជាកីឡាការិនីអាមេរិកស្បែកខ្មៅដំបូងគេ ឈ្នះមេដាយមាសនៅអូឡាំពិក

Simone Manuel បានបំបែកកំណត់ត្រាមួយហើយ ដោយបានក្លាយជាកីឡាការិនីស្បែកខ្មៅរបស់អាមេរិកដំបូងគេ ដែលបានយកមេដាយមាសបានក្នុងព្រឹត្តិការណ៍អូឡាំពិក ក្នុងវិញ្ញាសាហែលទឹក។ Simone Manuel បានឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលទឹកនារី ចម្ងាយ១០០ម៉ែត្រសេរី អម្បាញ់មិញនេះ ហើយក៏បានបង្កើតកំណត់ត្រាមួយដែរ។ ដោយកំណត់ត្រានោះ គឺនាងបានក្លាយជាកីឡាការិនីស្បែកខ្មៅអាមេរិកដំបូងគេហើយ ដែលទទួលបានមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិក។ ក្រោយទទួលបានមេដាយនោះដែរ កីឡាការិនីវ័យ២០ឆ្នាំរូបនេះបាននិយាយទាំងសប្បាយចិត្តរហូតហូរទឹកភ្នែកថា៖ “វាជារឿងអស្ចារ្យណាស់សម្រាប់ខ្ញុំ ដែលអាចធ្វើវាបាន។ ខ្ញុំសូមនិយាយទៅកាន់អ្នករាល់គ្នាថាយើងនឹងសម្រេចអ្វីក៏បានដែរ…

Michael Phelps ឈ្នះមេដាយមាសមួយទៀតហើយ វិញ្ញាសាហែលទឹក២០០ម៉ែត្រ

កំពូលកីឡាករហែលទឹក Michael Phelps បានជួយអាមេរិកយកមេដាយមាសមួយទៀតហើយ ក្នុងវិញ្ញាសាហែលទឹកចម្ងាយ២០០ម៉ែត្រ(butterfly ) អម្បាញ់មិញនេះ បន្ទាប់ពីយកឈ្នះដៃគូចាស់ Chad le Clos។ Chad le Clos ជាកីឡាករហែលទឹករបស់អាហ្វ្រិកខាងត្បូងដែលធ្លាប់យកឈ្នះ Michael Phelps ម្ដងមកហើយកាលពីឆ្នាំ២០០៤កន្លងទៅ។ ខណៈដែលការប្រកួតអូឡាំពិកឆ្នាំនេះ ពួកគេបានជួបគ្នាម្ដងទៀត…