កម្លាំងសមត្ថកិច្ចសហការឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីប្រព្រឹត្តនូវអំពើប្លន់

បាត់ដំបងៈ នៅថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នំា២០២០ វេលាម៉ោង៨និង០៦នាទីព្រឹក កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកវាលវែងបានសហកាជាមួយកម្លាំង ផ្នែកសណ្ដាប់ធ្នាប់ ធ្វើការអនុវត្តដីបង្គាប់ឲ្យចាប់ខ្លួន លេខ៣៦៥,ប ទ ខ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៩ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងឈ្មោះ អ៊ុ ចាន់ថុល បង្គាប់ឲ្យចាប់ខ្លួន ជនត្រូវចោទឈ្មោះ រឿង…

បុរសម្នាក់ស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការ ជាន់មីនតោនផ្ទុះដាច់ជើង នៅស្រុករតនមណ្ឌល

បាត់ដំបងៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២និង៥នាទី មានករណីផ្ទុះមីនតោន ត្រង់ចំណុចក្រុមទី៤ ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ ប៉ាត់ រិត ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល…

នារីរូបស្រស់ម្នាក់ មិនដឹងមានវិបត្តិអ្វី មកលោតសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ

ភ្នំពេញៈ ស្រីស្អាតម្នាក់ មិនដឹងមានវិបត្តិអ្វីនោះទេ បានមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ចេញទូកទៅជួយទាន់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីបុរសប្រជាអ្នកនេសាទ នៅគោលដៅខាងក្រោមស្ពានជ្រោយចង្វារ បានប្រាប់ឲ្យដឹងថា…

ករណីភ្លើងឆេះផ្ទះមួយខ្នងទាំងស្រុង នៅខេត្តបាត់ដំបង

បាត់ដំបងៈ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទី រំលងអធ្រាត្រ ស្ថិតនៅក្នុងភូមិអូត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួនលើក បណ្តាលឲ្យឆេះផ្ទះ ១ខ្នង ទំហំ ៤មx៦ម (ឆេះទាំងស្រុង) ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី របស់ម្ចាស់ឈ្មោះ…

រថយន្តក្រឡុកស៊ីម៉ងត៍ បុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

បាត់ដំបងៈ នៅថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំក្រឡុកស៊ីម៉ងត៍ បុកម៉ូតូមួយគ្រឿង ទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៥៧ ត្រង់ចំណុចក្រុមទី៨ ភូមិបឹងអំពិល ឃុំស្តៅ…

អគ្គិភ័យឆេះផ្ទះពលរដ្ឋជាច្រើនខ្នង និងបណ្ដាលឲ្យមានមនុស្សរងរបួស នៅខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីវេលាម៉ោង ៤ និង១០ នាទីរសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចក្រុមទី១០ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ០១ខ្នង រាលដាលឆេះដល់ផ្ទះជិតខាងចំនួន ០៤ ខ្នងទៀត។ ១. ម្ចាស់ឈ្មោះ…

អាសូរណាស់! ឪពុកម្ដាយទុកកូនចោលរវល់ចុះរាវលៀស បណ្ដាលឲ្យលង់ទឹកស្លាប់ក្មេងប្រុសស្រី ២នាក់

បាត់ដំបងៈ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៣និង៤៥នាទីរសៀល មានករណីក្មេងប្រុសស្រី ២នាក់ លង់ទឹកស្លាប់នៅត្រង់ចំណុចទំនប់ ពហុបំណងសេកសក ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ កុមារារងគ្រោះឈ្មោះ គឹម សុផាន់ណា ភេទប្រុស អាយុ ១០ឆ្នាំ…

ភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឲ្យផ្ទះពលរដ្ឋ ១៦២ខ្នងរងការប៉ះពាល់

បាត់ដំបងៈ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មានភ្លៀងធ្លាក់កម្រិតខ្សោយលាយឡំ ដោយខ្យល់កន្រ្តាក់ខ្លាំង ដែលធ្វើឲ្យប៉ះពាល់ខ្លាំង-តិចនៅផ្ទះប្រជាជនចំនួន ១៦២ខ្នង នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

បុរសជាប្តីប្រើហិង្សាលើស្រ្តីជាប្រពន្ធ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

បាត់ដំបងៈ នៅព្រឹកថ្ងៃថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ក្រោមបទបញ្ជារបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការ សម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នគរបាលស្រុករតនមណ្ឌល ដែលមានលោកវរសេនីយ៍ឯក សន និល ជាអធិការនគរបាលស្រុក ដឹកនាំតាមស្វែងរកចាប់ខ្លួនជនសង័្សយឈ្មោះ…

បុរសម្នាក់ខ្ទេចសាកសពគ្មានសល់ បន្ទាប់ពីរថយន្តស្លាកលេខខេមរភូមិន្ទ 01 4 1490បុកកិន

បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរសម្នាក់ស្លាប់ខ្ទេចសាកសព បង្កដោយរថយន្ត ដឹកខ្សាច់បុកកិនម៉ូតូ កាលពីវេលាម៉ោង៣និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅមុខវរសេនាតូច៥២៣ ក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុមានរថយន្តដឹកខ្សាច់ពណ៌ ត្រីអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 01 4.1490 ធ្វើដំណើរទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុបានបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកឈើ…