សាហាវមែន! ករណីហិង្សាប្ដីវាយប្រពន្ធរហូតដល់ស្លាប់ នៅមាត់អូរ ខេត្តបាត់ដំបង់

បាត់ដំបងៈ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទីព្រឹក មានករណីហិង្សាក្នុងគ្រួសារ បណ្ដាលឲ្យស្រ្តីជាប្រពន្ធស្លាប់ ចំណុចអន្លង់ក្រពើ ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំង។ ជនសង្ស័យជាប្ដីឈ្មោះ សោម គង់ ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ…

ភ្លើងឆេះចម្ការបំផ្លាញដើមកៅស៊ូ ៨០០ដើម និងសរុបជាទឹកប្រាក់ចំនួន ៧,០០០ដុល្លារ

បាត់ដំបងៈ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ១និង៣០នាទីរសៀល ស្ថិតនៅត្រង់ចំណុចបឹងខ្ជឹង ភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីភ្លើងឆេះរាលឆេះចូលចម្ការរបស់ម្ចាស់ឈ្មោះ ជាប ងួន ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំ/ស្នាក់នៅភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល…

សិស្សសាលាមួយក្រុម នាំគ្នាទៅលេងទឹកស្ទឹង បណ្ដាលឲ្យលង់ស្លាប់ម្នាក់ នៅរមណីដ្ឋានចម្ការមៀន

បាត់ដំបងៈ កាលពីវេលាម៉ោង ១២ និង១៥នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ត្រង់ចំណុចស្ទឹងរមណីយដ្ឋានចម្ការមៀន ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីសិស្សសាលាម្នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីនាំគ្នាលេងទឹកស្ទឹង ដែលមានជម្រៅជ្រៅ ហើយត្រូវទឹកកួចហូរ។ ជនរងគ្រោះឈ្មោះ ហុង ប្រាក់យុទ្ធ ភេទប្រុស អាយុ…

ភ្លើងឆេះចំការដំណាំពលរដ្ឋអស់១៣ហិចតានៅស្រុករតនមណ្ឌល

បាត់ដំបងៈថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១និង៤០ នាទីរសៀល ស្ថិតនៅក្នុងចំណុច ភូមិ បឹងអំពិល និងភូមិដូនមាឃ ឃុំ ស្តៅ ស្រុក រតនមណ្ឌល ខេត្ត បាត់ដំបង មានករណីភ្លើងឆេះចំការចំនួន ១៣ ហិចតា កើតឡើងចំនួន…

ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆេះផ្ទះពលរដ្ឋមួយខ្នងទាំងស្រុង នៅស្រុករតនមណ្ឌល

បាត់ដំបងៈ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីយប់ ស្ថិតនៅក្នុងចំណុចភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆេះផ្ទះ ១ខ្នង (ឆេះទាំងស្រុង) ទំហំ ៥មx៦ម ជញ្ជាំងស័ង្កសី ម្ចាស់ឈ្មោះ វ៉ែន វី ភេទប្រុស…

ព្រលឹងចុងសក់! ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូហោះផ្លោងទើរលើរថយន្ត របួសធ្ងន់ស្រាល ២នាក់

បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅសេកសក ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ហេតុការណ៍នេះ បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ និងស្រាល ខណៈដែលម៉ូតូ បានខ្ទាតទៅទើរលើរថយន្ត រងការខូចខាតទាំងសងខាង៕

ក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ បាត់ចេញពីផ្ទះជិត ២ខែ លុះប្រទះឃើញសល់តែគ្រោងឆ្អឹងក្នុងព្រៃ

បាត់ដំបងៈ លោកអធិការស្រុករតនមណ្ឌលបានប្រាប់ Post News ថា នៅព្រឹកថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ មានការភ្ញាក់ផ្អើលដោយប្រទះឃើញ គ្រោងឆ្អឹងក្មេងប្រុសម្នាក់ក្នុងព្រៃ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្មេងប្រុសរងគ្រោះឈ្មោះ សីហា អាយុ ៩ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល…

Update៖ សង្ស័យជារឿងគុំនំសងសឹក បុរសជនជាតិចិនម្នាក់ ត្រូវសម្លាប់ហើយដុតបំផ្លាញសាកសព

បាត់ដំបងៈ កាលពីកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយកើតឡើង ត្រង់ចំណុចគល់ស្ពានដងទង់ ស្ថិតភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ជនរងគ្រោះមានសាក់រូបព្រះម៉ែ គង់សារ៉ឹម ប្រហែលជា ជនជាតិចិន ភេទប្រុស អាយុ ៤០ឆ្នាំ។ យោងតាមសមត្ថកិច្ច បានឲ្យដឹងថា៖ រឿងហេតុខាងលើជាករណីមនុស្សឃាត…

ជនសង្ស័យម្នាក់យកកែវស្រាវាយក្បាលភាគីម្ខាងទៀតចុងក្រោយជាប់ខ្នោះដដែល

បាត់ដំបងៈ កាលពីថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង១១និង០០ នាទី នៅចំណុចភូមិ កំពង់ទូក ឃុំមានជ័យ ស្រុក សំឡូត ខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកសំឡូត បានចុះប្រតិបត្តិការ បង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (…

ទឹកឡើងហូរនាំមែកឬស្សីប៉ះខ្សែរបណ្ដាញ MV នៅ ស្រុកបាណន់ ពេលនេះ…

បាត់ដំបងៈ ព័ត៌មានបន្ថែម ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ករណី Trip AutoRecloser F10-01 ដែលបណ្ដាលអោយដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃក្រុងបាត់ដំបង ផ្នែកខ្លះនៃស្រុកបាណន់ ស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។ មូលហេតុដោយសារទឹកឡើងហូរនាំមែកឬស្សីប៉ះខ្សែរបណ្ដាញ MV នៅភូមិបាយដំរ៉ាំ ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង។…