Wednesday, ទី14 January, ឆ្នាំ2015 14:01 pm
រថយន្តក្រឡុកស៊ីម៉ងរបសក្រុមហ៊ុនអិលអឹមខនគ្រេតបានបើកទាក់ជាមួយនឹងខ្សែភ្លើងនិងខ្សែកាបបងប្អូនប្រជាពលរដ្ឋបណ្តាលឱ្យដាច់រាយប៉ាយពាសពេញផ្លូវហើយបំរុងព្យាយាមបើករថយន្តក៏ត្រូវអ្នកដែលបានឃើញហេតុការណ៍នេះស្ទាក់ឱ្យឈប់ហើយភាគីខាងរថយន្តបង្កបានហៅមេរបស់ខ្លួនឱ្យមកជួយអន្តរាគមន៍ទើបបង្កឱ្យមានជំលោះឈ្លោះប្រកែកគ្នាយ៉ាងតឹកសរសៃកដោយភាគីខាងរថយន្តអាងខ្លួនជាអ្នកមានទ្រព្យសម្បត្តិ បាននិយាយថាមិនព្រមសងចង់យកទៅដល់ណាក៏ទៅចុះ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៤៥នាទីយប់ថ្ងៃទី១៣ខែមករាឆ្នាំ២០១៥នៅតាមបណ្តោយផ្លូវបេតងមួយកន្លែងស្ថិតក្នុងភូមិថ្មគោលខណ្ឌពោធិ៍សែនជ័យ។
...