ករណីរន្ទះបាញ់ផ្ទះពលរដ្ឋ១កន្លែង បណ្តាលឲ្យរងការខូចខាត នៅខេត្តក្រចេះ

ក្រចេះ: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ យប់ម្សិលមិញ មានករណីរន្ទះបាញ់ផ្ទះប្រជាពលរដ្ឋ០១កន្លែង ស្ថិតនៅភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ តែមិនបណ្តាលឲ្យបាត់បង់ជីវិតប្រជាពលរដ្ឋឡើយ ៕

រន្ទះបាញ់ឆេះផ្ទះពលរដ្ឋ១ខ្នង បណ្តាលឲ្យខូចខាតទាំងស្រុង និងបាត់បង់ទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារ

ក្រចេះ: នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣០នាទី នៅចំណុចភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលមកពីរន្ទះបាញ់កើតឡើងចំនួន១លើក ឆេះផ្ទះចំនួន១ខ្នង មានទំហំ ៨x១៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្លឹក ឆេះទាំងស្រុង ។ ម្ចាស់ផ្ទះឈ្មោះ…

គ្រោះធម្មជាតិ២ករណីនៅកន្លែងផ្សេងគ្នា បណ្តាលឲ្យផ្ទះពលរដ្ឋខូចខាត និងសត្វក្របីងាប់២ក្បាល

កំពង់ធំៈ ថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានករណីខ្យល់កន្រ្តាក់០១លើក និងករណីរន្ទះបាញ់០១លើក បណ្តាលឲ្យផ្ទះពលរដ្ឋរបើកដំបូល និងសត្វក្របីងាប់២ក្បាល ។ ករណីទី១.វេលាម៉ោង១៥និង១០នាទី ស្ថិតនៅចំណុចឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីខ្យល់កន្រ្តាក់០១លើក…

ភ្លើងឆាបឆេះហាងលក់សាច់អាំងមួយកន្លែង ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់

ភ្នំពេញៈ សង្ស័យឆ្លងចរន្តអគ្គិសនីឆាបឆេះទូរទឹកកក នៅក្នុងហាងលក់សាច់អាំងយីហោ ទាមស្រា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកជួយធ្វើការអន្តរាគមន៍ កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ១៦០ ផ្លូវ១៤៣កែងនិងផ្លូវ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថ ​ផ្ទះកើតហេតុគឺជាហាងលក់សាច់អាំងយីហោ ទាមស្រា ដែលហាងនេះបានបិទទ្វារមិនបើកដំណើរការនោះទេ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ប៉ុន្តែក្នុងអំឡុងពេលដែលហាងនេះមិនបានបើកដំណើរការក៏មានបុគ្គលិកស្នាក់នៅមើលការសុខត្រូវផងដែរ។…

ភ្លៀងលាយឡំខ្យល់កន្រ្តាក់ ផ្គរ និងរន្ទះ ក្នុងស្រុកមួយចំនួននៅខេត្តរតនគិរី

រតនគិរីៈ យោងតាមផេករបស់ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ យប់ មានភ្លៀងធ្លាក់កម្រិតមធ្យម លាយឡំខ្យល់កន្រ្តាក់ ផ្គរ និងរន្ទះ ក្នុងក្រុងបានលុង និងផ្នែកខ្លះស្រុកអូរជុំ ស្រុកបរកែវ ស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ ខេត្តរតនគិរី៕  

នៅខេត្តបន្ទាយមានជ័យ រយៈពេល២ថ្ងៃ ត្រូវរន្ទះបាញ់មនុស្ស៦នាក់ បណ្តាលឲ្យស្លាប់២ របួស៤នាក់ និងគោងាប់១ក្បាល

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសឃ្វាលក្របីម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ នៅកណ្តាលវាលស្រែគួរឲ្យអាណោចអាធ័ម ។ ហេតុការណ៍ នេះបានកើតឡើង នៅវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្នុងអាងបារាយមេបុណ្យ ស្ថិតនៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។…

ទៅមើលស្រែពេលមេឃកំពុងភ្លៀងស្រាប់តែរន្ទះបាញ់ស្លាប់ភ្លាមៗ

កំពង់ធំៈ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១និង២០នាទី ស្ថិតនៅចំណុចភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីរន្ទះបាញ់០១លើក បណ្តាលអោយស្លាប់មនុស្ស០១នាក់។ ជនរងគ្រោះឈ្មោះ សោម ឡាត់ ភេទស្រី អាយុ៧៥ឆ្នាំ ។ មូលហេតុ ទៅមើលស្រែពេលមេឃកំពុងភ្លៀង៕  

យុវជនម្នាក់ ស្ទូចត្រីនៅមាត់ស្ទឹង ត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

បាត់ដំបងៈ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោ១៦និង០០នាទី មានករណីរន្ទះបាញ់ មនុស្សម្នាក់បណ្តាលឲ្យស្លាប់ បាត់បង់ជីវិត នៅត្រង់ចំណុចមាត់ស្ទឹងបាសាក់ ស្ថិតក្រុម០៤ បាសាក់ បាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ សពជនរងគ្រោះឈ្មោះ ចយ ចន្ទរិទ្ធ ភេទប្រុស ២០ឆ្នាំ…

គ្រោះធម្មជាតិរន្ទះបាញ់ក្នុងពេលតែមួយ ២ករណីដោយឡែកពីគ្នា បណ្តាលអោយ មនុស្សម្នាក់ស្លាប់ និងមនុស្សចំនួន០៤នាក់ផ្សេងទៀតរងរបួស

ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានស្ត្រី០១នាក់ សត្វគោ០១ក្បាល បានបាត់បង់ជីវិត និងមនុស្សចំនួន០៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ដោយគ្រោះធម្មជាតិរន្ទះបាញ់ក្នុងពេលតែមួយ ២ករណីដោយឡែកពីគ្នា នៅឃុំណាំតៅ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ករណីទី០១ នៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៤ខែឧសភា…

ករណីរន្ទះបាញ់ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ សត្វគោ១ក្បាលងាប់ និងមនុស្ស៤នាក់ផ្សេងទៀត រងរបួសធ្ងន់

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានស្ត្រីម្នាក់ សត្វគោ០១ក្បាល បានបាត់បង់ជីវិត និងមនុស្សចំនួន០៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាល ដោយគ្រោះធម្មជាតិ រន្ទះបាញ់ក្នុងពេលតែមួយ ២ករណីដោយឡែកពីគ្នា នៅឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក យ៉ត សុផល…