លិចទូកនេសាទមួយគ្រឿង បណ្តាលឲ្យបាត់ខ្លួនមនុស្សពីរនាក់ រកមិនទាន់ឃើញ

ព្រះសីហនុៈ (ព័ត៌មានបឋម) យោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី មានករណីលិចទូកនេសាទមួយគ្រឿង នៅចំណុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ…

ជនជាតិចិន៣នាក់ នាំគ្នាជិះទូកកម្សាន្តលេង នៅទំនប់តាសាល ទូកលិចបណ្តាលឲ្យលង់ស្លាប់ម្នាក់

កំពង់ស្ពឺៈ នៅថ្ងៃអាទិត្យ ០៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៣និង១៨នាទី រសៀល មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ជាជនបរទេស នៅចំណុចទំនប់ឥណ្ឌា (ហៅទំនប់តាសាល) ឃុំតាសាល ស្រុកឱរាល ខេត្តកំពង់ស្ពឺ ។…

សូមចូលរួមរំលែកទុក្ខផង!! រកឃើញសាកសព បុរសនេសាទហើយ ករណីលិចទូកចូលក្នុងទឹកសមុទ្រ នៅខេត្តកោះកុង

កោះកុងៈ បុរសនេសាទជាឪពុក ដែលបានបាត់ខ្លួនចូលទៅក្នុងទឹកសមុទ្រ ក្នុងករណីលិចទូកនេសាទ នៅស្រុក បូទុមសាគរ កាលពីម្សិលមិញថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បច្ចុប្បន្ន បានរកឃើញហើយ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផង៕

ករណីលិចទូកនេសាទ ក្នុងលម្ហសមុទ្រ នៅខេត្តកោះកុង ជួយសង្គ្រោះកូនបាន តែឪពុកបាត់ខ្លួន រកមិនទាន់ឃើញ

កោះកុងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង​ ១២ និង៣០​នាទី​ ព្រឹក​ ថ្ងៃ​ទី​​​ ១៩​ ខែកញ្ញា​ ឆ្នាំ២០២០​ មានករណីទូកនេសាទមួយគ្រឿង បានលិច​ក្នុងលម្ហសមុទ្រ ខាងមុខភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ ​នៅលើទូកមានមនុស្សចំនួន​២នាក់​ (ឪពុក​ និងកូន)​…

ខ្យល់កន្ត្រាក់បានបោកពន្លិចទូកចំនួន ៣គ្រឿង ដែលឈប់ចតបោះយុថ្កា​ទុក

ព្រះសីហនុៈ ​យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ខ្យល់កន្ត្រាក់បានបោកពន្លិចទូកចំនួន ៣គ្រឿង ជាប្រភេទទូកដឹកភ្ញៀវទេសចរណ៍ និងទូកនេសាទ ដែលឈប់ចតបោះយុថ្កា​ទុក នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នេះ នៅភូមិកោះតូច​ សង្កាត់កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​ ប៉ុន្តែពុំមានមនុស្សរងគ្រោះឡេីយ។ ទូកចំនួន៣គ្រឿងមាន ទូកទី១​ មានម្ចាស់ឈ្មោះ​…

នគរបាលចុះពិនិត្យសាកសពលោកតាដែលលិចទូកបាត់ខ្លួនទើបរកឃើញ

ស្ទឹងត្រែងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសេសានបានចុះពិនិត្យសាកសពលោកតាដែលលិចទូកបាត់ខ្លួននៅចំណុចកោះស្លែងភូមិឃុំកំភុនស្រុកសេសានទើបរកឃើញបន្ទាប់ពីបានការអនុញ្ញាតពីលោកគឹមហុងសានព្រះរាជអជ្ញារងអមសាលាដំបូងខេត្តកាលពីនៅវេលាម៉ោង៤និង១៣នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី១២ខែមីថុនាឆ្នាំ២០២០ប្រហែលជាម៉ោង១៧មានឈ្មោះប៊ុនដនភេទប្រុសអាយុ៨១ឆ្នាំបានបើកទូកកាណូតទៅដាក់មងនៅចំណុចកោះស្លែងភូមិឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែងក៏បានលិចទូកហើយបាត់ខ្លួនជនរងគ្រោះរហូតមកដល់ថ្ងៃទី១៣ខែមីថុនាឆ្នាំ២០២០វេលាម៉ោង១៥និង៥៨នាទីបងប្អូនសាច់ញ្ញាតិបានរកឃើញហើយបានដឹកសាកសពតាមមធ្យោបាយទូកកាណូតមកផ្ទះទើបសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសេសានពិនិត្យសាកសពរួចក៏បានសុំការអនុញ្ញាតពីលោកគឹមហុងសានព្រះរាជអជ្ញារងអមសាលាដំបូងខេត្តនៅវេលាម៉ោង១៦និង១៣នាទីតាមរយ:ទូរស័ព្ទលេខនៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០បញ្ចប់ការត្រួតពិនិត្យនៅវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃខែឆ្នាំដដែល៕  

ក្មេងស្រីស្រស់ស្អាតម្នាក់ លង់ទឹកទន្លេស្លាប់ នៅស្រុកស្អាង

កណ្ដាលៈ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ៦និង៤០នាទីល្ងាច មានករណីក្មេងលង់ទឹកបណ្ដាលឲ្យស្លាប់ នៅណុចទន្លេបាសាក់ (ខាងក្រោយផ្ទះជនរងគ្រោះ) ស្ថិតនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ហ៊ង សុខឈី ភេទស្រី អាយុ ១៣ឆ្នាំ…

យុវតីម្នាក់លិចទូកស្លាប់ពីម្សិលមិញនៅទំនប់អន្លង់ជ្រៃពេលនេះរកសពឃើញហើយ

កំពង់ស្ពឺៈ ករណីយុវតីម្នាក់ដែលលិចទូកស្លាប់ពីម្សិលមិញនៅទំនប់អន្លង់ជ្រៃ ពេលនេះរកឃើញសាកសពហើយនៅវេលាម៉ោង១និង៣៥នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ សពជនរងគ្រោះមានទីលំនៅនៅភូមិត្រពាំងធំ ឃុំយុទ្ធសាមគ្គី ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នសពត្រូវបងប្អូនសាច់ញាតិយកទៅធ្វើបុណតាមប្រពៃណីហើយ៕  

Update៖ ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ! គួរឲ្យសង្វេគណាស់ ស្ត្រីម្នាក់ ត្រូវបាត់បង់ជីវិត ខណៈប្រុសស្រីជាច្រើននាក់ បានរងរបួស ក្នុងករណីអគ្គិភ័យ

ភ្នំពេញៈ កាលពីវេលាម៉ោង ៥ និង១០នាទីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ២២១ ផ្ទះលេខ៣៥A ក្រុមទី២៦B ភូមិ០៧ សង្កាត់ផ្សាដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានអគ្គិភ័យឆេះផ្ទះពលរដ្ឋ។ ម្ចាស់ឈ្មោះ យន ស្រ៊ិប ភេទស្រី អាយុ៧១ឆ្នាំ មុខរបរនៅផ្ទះ…

បុរសម្នាក់ក្នុងចំណោម២នាក់ ដែលបាត់ខ្លួនដោយលិចទូក ពេលនេះប្រទះឃើញសពអណ្ដែតទឹក នៅក្រុងកោះរ៉ុង

ព្រះសីហនុៈ កាលពីវេលាម៉ោង ១ និង ២០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ប្រទះឃើញសពជនរងគ្រោះដែលលិចទូកអណ្តែតទឹក ត្រង់ចំណុចខាងក្រៅពយភ្លើងស៊ីញ៉ូ ស្ថិតភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ជនរងគ្រោះឈ្មោះ អ៊ុន ម៉ៅ ភេទប្រុស អាយុ ៣៨…