កម្លាំងប៉ុស្តិ៍នគរបាល ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសង់ ភ្នាល់ជល់មាន់តាមអ៊ីនធឺណេត និងឃាត់ខ្លួនស្ត្រីម្ចាស់កន្លែង ២នាក់
ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រៈចក សហកាជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសង់ ភ្នាល់ជល់មាន់តាមអ៊ីនធឺណេត មួយកន្លែងដោយខុសច្បាប់ ស្ថិតនៅផ្ទះលេខ១០៥+១០៥អា ផ្លូវលេខ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់បានជនសង្ស័យចំនួន០៩នាក់ ក្នុងនោះមកអង្កុយផឹកកាហ្វេចំនួន០៧នាក់…