កម្លាំងនគរបាលចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ឃាត់ខ្លួនអ្នកប្រព្រឹត្ត ៥នាក់ និងម៉ូតូ ១០គ្រឿង

បាត់ដំបងៈ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយអនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក ដឹកនាំបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹ កសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់ បានធ្វើការចុះបង្រ្កាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែងនៅចំណុចបង្កាំផ្អែម ស្ថិតក្នុងភូមិទួលខ្វាវ…

ពលរដ្ឋសំណូមពរលោកអធិការស្រុកទ្រាំង ជួយមើលភូមិស្វាយអំពារ ល្បែងស៊ីសងចាក់កន្ទុយលេខក៏សម្បូរដែរ ចំណែកចុះបង្ក្រាបសៃង្វៀនជល់មាន់ចាប់បានតែទ្រុង មនុស្សរត់បាត់អស់…

តាកែវៈ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីលោកស្នងការ កម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំងដឹកនាំដោយលោក ផាន ផល បានចុះបង្ក្រាបល្បែងជល់មាន់នៅទីតាំងក្នុងព្រៃលើទួលចម្ងាយពីផ្ទះប្រជាពលរដ្ឋប្រហែល ៣០០ម៉ែត្រ ភូមិស្រែវង់ ឃុំអង្គខ្នុរ ដោយភូមិសាស្រ្តលំបាក នៅពេលកម្លាំងចុះទៅដល់អ្នកលេងបានរត់គេចខ្លួនអស់បន្សល់ទុកមាន់ចំនួន ៤ក្បាល ស៊ុម ៤ចំណែក ទីតាំងសៃង្វៀនបានដុតបំផ្លាញនៅហ្នឹងកន្លែង។ សូមបញ្ជាក់៖ ករណីខាងលើពលរដ្ឋមានចម្ងល់ថា…

ជនសង្ស័យចំនួន៥នាក់ លេងល្បែងជល់មាន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពតៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលខេត្តកំពតឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៤ និង០០នាទីរសៀល ស្ថិតភូមិឈើទាលជ្រុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ ជនសង្សយទាំង៥នាក់រួមមាន៖ ១\ឈ្មោះ ឆឹក ចាន់ធឿន…

សមត្ថកិច្ចឃាត់ខ្លួនសង្ស័យម្នាក់ ករណីចោរកម្មលួចទ្រព្យសម្បត្តិ និងគ្រឿងអលង្ការជាង ៤ម៉ឺនដុល្លារ នៅផ្ទះការ៉ាស់សាំង ក្រុងស្វាយរៀង

ស្វាយរៀងៈ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទីព្រឹក សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានទទួលព័ត៌មានតាមរយៈទូរស័ព្ទថា នៅក្នុងផ្ទះ(ការ៉ាស់សាំង)របស់ឈ្មោះ ទុំ សារឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ការ៉ាស់សាំង មានទីលំនៅភូមិកៀនសាំង សង្កាត់/ក្រុង/ខេត្តស្វាយរៀង មានករណីចោរ…

ទីតាំងល្បែងស៊ីសងមួយកន្លែង ត្រូវសមត្ថកិច្ច ចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សជាច្រើននាក់

បាត់ដំបងៈ កាលពីវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិបឹងត្របែក ឃុំ ស្តុកប្រវឹក ស្រុករុក្ខគិរី។កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបល្បែងស៊ីសង (ប្រជល់មាន់) ០១វង់ ឃាត់ខ្លួនអប់រំមុខសញ្ញា១៣នាក់។ ១.ឈ្មោះ ហំតូច ភេទប្រុស៦៤ឆ្នាំ រស់នៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី។…

កម្លាំងនគរបាលចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនអ្នកកត់ឆ្នោតម្នាក់ នៅក្នុងហាងកាហ្វេព្រែកសំរោង

កណ្ដាលៈ ករណីបង្រ្កាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ)កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣និង២០នាទីរសៀល នៅចំណុចហាងកាហ្វេភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ មិត្ត ចំរើន ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ…

ខឹងលេងល្បែង ចាញ់ក្នុងកាស៊ីណូ បុរសជនជាតិចិនម្នាក់ ទាញកាំភ្លើងខ្លី បាញ់ផ្អើលមេឃ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន…

ព្រះសីហនុៈ សមត្ថកិច្ចចម្រុះ ក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មាននគរបាល កងរាជអាវុធហត្ថ បានអន្តរាគមន៍ភ្លាមៗ ចុះបង្ក្រាប ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើល នាវេលាថ្ងៃត្រង់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខកាស៊ីណូ១កន្លែង ក្នុងក្រុងព្រះសីហនុ ។ យ៉ាងណាមិញជនសង្ស័យ មិនទាន់ស្គាល់ឈ្មោះ និងសាវតារនៅឡើយទេ។ មូលហេតុ៖…

ចោរលួចរថយន្តទំនើប ១គ្រឿង តើលោកអធិការខណ្ឌជ្រោយចង្វារ អាចមានសមត្ថភាព ចាប់ជនសង្ស័យបានដែរឬទេ?

ភ្នំពេញៈ នៅវេលាម៉ោង ១១និង ២២នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ពលរដ្ឋបានប្រាប់ Post News ថា មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចរថយន្តលុចស៊ីសម៉ាក RX330 ស៊េរី ឆ្នាំ ២០០៥ ពណ៌ស ពាក់ផ្លាកលេខ 2BC-8965 កាលពីវេលាម៉ោង…

មេឆ្នោត២នាក់ ប្រចាំស្រុកទ្រាំង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវៈ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ កំលាំងអាវុធហត្ថខេត្តតាកែវ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ) ស្ថិតភូមិព្រៃឈើទាល ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ ជនសង្ស័យចំនួន២នាក់រួមមាន៖ ១/ឈ្មោះ សួន លក្ខិណា ភេទស្រី អាយុ ៤៧ ឆ្នាំ មុខរបរកសិករ។ ២/ឈ្មោះ…

ចោរលួចម៉ូតូទាំងថ្ងៃត្រង់ មានទាំងផ្លាកលេខម៉ូតូជនសង្ស័យ កាំមេរ៉ាសុវត្ថិភាព តើលោកមេប៉ុស្តិ៍ដង្កោ មានសមត្ថភាពអាចចាប់ជនសង្ស័យ យកមកផ្ដន្តាទោសបានដែរឫទេ?

ភ្នំពេញៈ ពលរដ្ឋបានប្រាប់ Post News នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មានករណីជនសង្ស័យធ្វើសកម្មភាព លួចកាច់កម៉ូតូ ម៉ាក Beat ស៊េរីឆ្នាំ2019 របស់ជនរងគ្រោះ ពាក់ផ្លាកលេខ ភ្នំពេញ 1IA-8304 ទុកនៅមុខផ្ទះក្នុង បុរីឡាយ…