កម្លាំងស្នងការដ្ឋាននគរបាលខេត្តកែប ចុះបង្ក្រាបទីតាំងលួចលេងជល់មាន់ ទំនងជាដឹងមុន មនុស្សរត់បាត់អស់

កែបៈ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្ក្រាបករណីលួចលេងល្បែងជល់មាន់មួយកន្លែង នៅក្នុងព្រៃដីឡូត៍ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប។ ករណីខាងលើ ក្រោយកម្លាំងនគរបាលទៅដល់ទីតាំង អ្នកលេងបានដឹងខ្លួនមុន ក៏រត់គេចខ្លួនបាត់អស់ បន្សល់ទុកស៊ុមមាន់ និងកៅអីជ័រមួយចំនួន៕

ជនសង្ស័យចំនួន៩នាក់ លែងល្បែងស៊ីសង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ២០នាទី ស្ថិតភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ពាក់ព័ន្ធករណីល្បែងស៊ីសង ។ ជនសង្ស័យចំនួន០៩នាក់រួមមាន៖ ១/ឈ្មោះ សែម យី ភេទប្រុស អាយុ…

ចាំយក៥០០០៛ ទៅ២០០០០៛ ឡូវជាប់ខ្នោះអ្នកតុង អ្នកលេងលុយក្រាស់រត់រួចខ្ទិច

កណ្តាលៈ កិច្ចប្រតិបត្តការបង្ក្រាបទីតាំង លេងល្បែងស៊ីសងខុសច្បាប់ជល់មាន់កាលពីថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង១២និង៥នាទីនៅចំណុចខាងក្រោយផ្ទះឈ្មោះចិកសំអឿន ភូមិពោធិបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យ១នាក់ឈ្មោះចិក សំអឿនភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរកសិករនៅភូមិពោធិបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ម្ចាស់ទីតាំង)។ វត្ថុតាងចាប់យក ១-មាន់ជល់ចំនួន១ក្បាល។ ២-ធុងភីត្រូចំនួន១។ ៣-សៃវៀនបញ្ជល់មាន់ចំនួន១។…

ឃាត់ខ្លួនមនុស្សជាច្រើននាក់ ករណីចុះបង្រ្កាបទីតាំងជល់មាន់ នៅក្រុងបាត់ដំបង

បាត់ដំបងៈ កាលពីវេលាម៉ោង ១៥និង ៤៥នាទីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង ( ភ្នាល់ជល់មាន់ដាក់ប្រាក់) មួយកន្លែង និងនាំខ្លួនអ្នកប្រព្រឹត្ត…

ជនសង្ស័យជាច្រើននាក់ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណេត ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ១១១D ផ្លូវ៣៥១ ស្ថិតភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ សមត្ថកិច្ចចុះបង្ក្រាបករណីល្បែងស៊ីសង (ចាក់ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណេត) ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់។ ជនសង្ស័យចំនួន៧នាក់រួមមាន ៖ ១/ឈ្មោះ ម៉េង លី ភេទ ប្រុស អាយុ…

ជនជាតិវៀតណាម២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជំរិតទារប្រាក់

ស្វាយរៀងៈ ជនសង្ស័យជាជនជាតិវៀតណាម២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនពាក់ពន្ធ័នឹងករណីជំរិតទារប្រាក់ កាលពី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ជនសង្ស័យមានឈ្មោះ បួយ គុកវៀត អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបររ៉ូលិញ មានទីលំនៅ ភូមិតូ៤ ឃុំហ្វាង៉ា ស្រុកយឿងគិញ…

អ្នកលែងល្បែងជល់មាន់ជាច្រើននាក់ នៅស្រុកថ្មគោល ត្រូវកម្លាំងជំនាញឃាត់ខ្លួន

បាត់ដំបងៈ នៅថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល កម្លាំជំនាញចុះបង្រ្កាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែង ឃាត់ខ្លួនអ្នកប្រព្រឹត្តិបានចំនួន០៨នាក់។ វត្ថុតាងដកហូតរួមមាន៖ -មាន់ជល់ចំនួន០៣ក្បាល -សង្វៀនជល់មាន់ចំនួន០១ -ជញ្ជីងតូចចំនួន០១ -ស៊ុមចំនួន០១ -ធុងជ័រចំនួន០១។ ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានធ្វើកំណត់ហេតុ សាកសួរ និងអប់រំណែនាំ ធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តល្បែងភ្នាល់នេះជាបន្តទៀត៕

នាយរងកងពលធំលេខ៣បើកសង្វៀនមាន់ស្មានតែគ្មាននរណាហ៊ានចុះចាប់ មានអីក្របួចទាំងអស់ រថយន្ត១២ ម៉ូតូ១៣ និងមាន់៣៤ក្បាល

ព្រះវិហារៈ ករណីបង្ក្រាបល្បែងជល់មាន់ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ នៅវេលាម៉ោង ១និង៣០នាទីនៅចំណុចផ្ទះឈ្មោះ ដួង ពេជ្រ នាយរងកងពលធំលេខ៣ ភូមិតេជះ ឃុំ មរកត ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។ ដែលដឹកនាំដោយព្រះរាជអាជ្ញា។ ក្នុងប្រត្តិបត្តិការខាងលើដកហូតបាន រថយន្តចំនួន១២គ្រឿង ម៉ូតូចំនួន១៣គ្រឿង មាន់ចំនួន៣៤ស្លាប់៤ ជញ្ជីងថ្លឹងមាន់ចំនួន២…

Update៖ គេចសម្ងំលាក់ខ្លួន មិនបានមួយថ្ងៃផង ត្រូវសមត្ថកិច្ចក្របួចជាប់ ករណី ប្រើល្បិចទៅទិញម៉ូតូសុំសាកបែរជាជិះទៅបាត់

ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ជួលម៉ូតូកង់បី PassApp ជិះទៅរកទិញម៉ូតូ នៅហាងលក់ម៉ូតូគ្រប់ប្រភេទយីហោ «រស្មីហេងឆាយច្រិច» ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបានប្រើល្បិចសុំសាកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ រួចក៏ជិះយកទៅបាត់ ម្ចាស់ចាំយូរពេក ក៏ឃាត់បក្ខពួក២នាក់ នាំយកមកនៅប្តឹងនគរបាល កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៦…

ប្រាប់ថាខ្ចីទៅយកប្រពន្ធ បែរជាបញ្ចាំបានលុយទៅលេងល្បែងចាញ់អស់ម្ចាស់រកឃើញចាប់ប្រគល់ឲ្យប៉ូលិស

កណ្តាលៈ ជនសង្ស័យម្នាក់ប្រាប់ថាខ្ចីម៉ូតូទៅប្រពន្ធបែរជាចាត់រហូតកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នៅវេលាម៉ោង៦និង៣០នាទី ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់ឈ្មោះនួន ចាន់សុខ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរជាងឈើស្នាក់ នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្តាល។ ចំណែកជនសង្ស័យ០១នាក់ឈ្មោះឆេង សំអាត…