អធិការក្រុងព្រះសីហនុត្រូវបានប្ដូរចេញពីដំណែងហើយ ដាក់អ្នកថ្មីជំនួសវិញ

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងមុតមាំថា ”ល្បែងស៊ីសងដែលជ្រោកក្រោមស្លាកហ្គេមកម្សាន្តត្រូវ បង្ក្រាបឲ្យអស់ និងអ្នកនៅពីក្រោយបទល្មើស ឧក្រិដ្ឋណាមួយ ទោះជាអ្នកណាក៏ដោយគឺត្រូវតែចាប់ខ្លួនភ្លាមៗ”។ លោកស្នងការបានបន្ថែមថា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងខេត្តព្រះសីហនុទាំងមូល ជាគន្លឹះ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ…

ក្រុមញៀនអាប៉ោង៧នាក់ រួមទាំងមេអាប៉ោងជាច្រើនត្រូវអាជ្ញាធរសមត្ថកិច្ចចុះបង្រ្កាបនៅឃុំតាលោ

ពោធិ៍សាត់ៈ លោក ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះ បង្ក្រាប ល្បែងស៊ីសង (អាប៉ោង)មួយ កន្លែង ឃាត់ខ្លួនមេ និងក្រុមញៀនអាប៉ោង០៧នាក់ ក្នុងនោះស្រី០៣នាក់។ ប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩…

ឃាត់ខ្លួនជនជាតិចិនម្នាក់ ករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ និងបង្ករបួសស្នាម នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប្រទេសចិន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកប្រធានស្នាក់ការ ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទបង្ករបួសស្នាម ដោយចេតនា និងបង្ខាំងមនុស្សជំរិតទារប្រាក់ នៅខាងមុខហាងអាហារចិន ពីង កឺឈ័ន ស្ថិតនៅក្នុងភូមិក្បាលស្ពាន១…

ចុម! ដាច់លុយលេងល្បែង ខ្ចីម៉ូតូគេយកទៅបញ្ចាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ២នាក់

បន្ទាយមានជ័យៈ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣និង០០នាទី នៅចំណុចកាស៊ីណូពូលី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណី រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូដាក់បញ្ចាំយកប្រាក់លេងល្បែង) និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន…

យីលោកចោរ! បែបសប្បាយចិត្តណាស់មើលទៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ នៅតែញញឹមស្រស់ទៀត

បន្ទាយមានជ័យៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វា កាលពីវេលម៉ោង ១ និង ៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចទល់មុខបុរីឆាយហាក់ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ម្ចាស់ផ្ទះឈ្មោះ ថាំ ភាព អាយុ…

ឃើញចម្ការស្វាយស្ងាត់ល្អគិតថាមិនអី ពេលសមត្ថកិច្ចទៅដល់រត់ចែកជើងគ្នា

កណ្ដាលៈ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៣០នាទី សមត្ថកិច្ចបានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង ស្ថិតនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជនសង្ស័យចំនួន ២នាក់រួមមាន៖ ១/ឈ្មោះ វណ្ណ វណ្ណៈ ភេទប្រុស អាយុ…

វក់នឹងល្បែង លួចរថយន្តរួមទាំងម៉ូតូទៅលក់២ដង ត្រូវចៅហ្វាយចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ កាលពីថ្ងៃទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បុរសម្នាក់លួចយករថយន្តនិងម៉ូតូចៅហ្វាយទៅលក់យកលុយលេងល្បែងអស់ ត្រូវថៅកែចាប់ប្រគល់ឲ្យសមត្ថកិច្ច ត្រង់ចំណុចហាង លក់រថយន្ត ៣៦៨អូតូ ផ្ទះលេខ៧៥៦ ផ្លូវជាតិលេខ២ ស្ថិតភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ជួប ប៊ុនរិទ្ធ ហៅ ម៉ាប់…

សំណាងហើយអស់ប៉ុណ្ណឹង ព្រឹកមិញចោរគាស់ផ្ទះលក់គ្រឿងសង្ហារឹម អស់ទូរស័ព្ទ iPnoe 6 Plus មួយគ្រឿង ក្នុងសង្កាត់ទួលស្វាយព្រៃទី១

ភ្នំពេញៈ កាលពីវេលាម៉ោង ៧នឹង៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បុគ្គលិកម្នាក់គ្រាន់តែ ពេលឃើញទ្វារកញ្ចក់ហាងលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីបុគ្គលិកម្នាក់ ដែលស្នាក់នៅក្នុងហាងនោះបានរៀបរាប់ឲ្យដឹងថា នៅវេលាម៉ោង ៤ទៀបភ្លឺ ខ្លួនបានចុះមកបើកទ្វារឲ្យបុគ្គលិកផ្សេងទៀតចេញទៅក្រៅ រួចហើយក៏ចាក់សោឡើងទៅលើបន្ទប់សម្រាកបន្តដូចសព្វដង លុះដល់វេលាម៉ោង ៧ព្រឹក ស្រាប់តែឃើញសោទ្វារកញ្ចក់នោះ…

មេស៊ីសងភ្នាល់បាល់តាមអនឡាញ ចំនួន៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៦ និង ៣០នាទីល្ងាច កម្លាំងជំនាញបានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់តាមអនឡាញ) ត្រង់ចំណុច ផ្លូវម៉ៅសេទុង ស្ថិតនៅភូមិ១២ សង្កាត់ងសាឡាង រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជាភ្នាក់ងារស៊ីសង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

ស្រីប្រុសជាច្រើននាក់ ចែកចាយ និងប្រើប្រាស់សារធាតុញៀន ហើយលេងល្បែងស៊ីសង ត្រូវកម្លាំងជំនាញឃាត់ខ្លួន

កោះកុងៈ កាលពីវេលាម៉ោង ១ និង ៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ព្រមទាំងលេងល្បែងស៊ីសង នៅចំណុចផែប្រមូលផលនេសាទ ស្ថិតភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១/ឈ្មោះ សុខ ប៊ុនសេង…