នគរបាលខណ្ឌពោធិសែនជ័យ បង្ក្រាបទីតាំងល្បែងប្រជល់មាន់ ឃាត់ខ្លួនមនុស្សជាច្រើន

ភ្នំពេញៈ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ក្រោមការបញ្ជាដោយលោកវរសេនីយ៍ឯកយឹម សារ៉ាន់ អធិការនគរបាលខណ្ធពោធិ៍សែនជ័យ បានចុះទៅបង្រ្កាបសង្វៀនជល់មាន់២កន្លែងផ្សេងគ្នា ទីតាំងទី១នៅ ចំណុច ក្រោយភូមិត្រពាំងទា សង្កាត់សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង ៩និង០០ព្រឹក និងទីតាំងទី២ វេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃសាលា…

គណៈបញ្ជាការឯកភាពខណ្ឌចំការមន បង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី អ្នកកាសែតខ្លះចូលថតរូបខាងក្នុងបាន ឯមួយចំនួនទៀត ឈរពីខាងក្រៅរអ៊ូររទាំ

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ អាជ្ញាធរ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីចំនួន ០១កន្លែង ឈ្មោះ ដាយអឺមិន ខាធូន វើលដ៏ ស្ថិតនៅទីក្រុងកោះពេជ្រ ក្នុងភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ប្រតិបត្តិការនេះ អាជ្ញាធរ…

ភ្ញាក់ឲ្យព្រើត! កំពុងផ្តុំគ្នាលេងល្បែងស៊ីសងសុខៗ ត្រូវសមត្ថមកទាន់ហៅទៅប៉ុស្តិ៍

បាត់ដំបងៈ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច បានចុះបង្ក្រាប និងប្រមូលអ្នកលេងល្បែងស៊ីសងខុសច្បាប់ (បៀតង) មួយកន្លែង ដោយឃាត់ខ្លួនអ្នកលែងងបានចំនួន០៨នាក់ (ស្រីចំនួន៧នាក់)។ វត្ថុតាងដកហូតបាន៖ -បៀរតងមួយចំនួន -កម្រាលកៅស៊ូចំនួន០១ -ឈើកាវបៀរចំនួន០២ ករណីនេះ អ្នកប្រព្រឹត្តត្រូវបាននគបាលស្រុក ធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ រួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

ឃាត់ខ្លួនបានម្នាក់ក្រោយធ្វើសកម្មភាពប្លន់យកម៉ូតូសិស្សសាលាសុវណ្ណភូមិម្នាក់មិនសម្រេច

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពេលធ្វើសកម្មភាពវាយប្លន់ម៉ូតូមួយគ្រឿង ពីយុវតីជាសិស្សសាលាសុវណ្ណភូមិម្នាក់ត្រូវសមត្ថកិច្ចអន្តរាគមន៍ទាន់ពេលនៅចំនុចផ្លូវបេតុងភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ។ ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង៦យប់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៩កម្លាំងនគរបាលព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពេលធ្វើសកម្មភាពវាយប្លន់ម៉ូតូមួយគ្រឿងពីយុវតីម្នាក់នៅចំនុចផ្លូវបេតុងភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះលី ហុងភេទប្រុសអាយុ២៧ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ យុវតីរងគ្រោះខាងលើមានឈ្មោះឈួរគីមហៀកភេទស្រីអាយុ១៩ឆ្នាំមុខរបរសិស្សសាលាសុវណ្ណភូមិស្នាក់នៅភូមិដំ ណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ។ តាមសម្តីយុវតីរងគ្រោះខាងលើបានឲ្យដឹងថាមុនពេលកើតហេតុរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាក Honda beatពណ៌ផ្កាឈូកលាយសពាក់ស្លាកលេខភ្នំពេញ1HQ 8977ចេញមកពីផ្ទះមកទិញម្ហូបនៅផ្សារស្ទឹងមានជ័យចាស់លុះត្រឡប់ទៅវិញក៏លេចមុខជនសង្ស័យឈរកណ្តាលផ្លូវច្រានរូបនាងឲ្យដួលបំណងនិងវាយប្លន់យកម៉ូតូ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ដែលកំពុងល្បាតនៅមូលដ្ឋានបានឃាត់ខ្លួនជនសង្ស័យយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិស្ទឹងមានជ័យទី១ដើម្បីធ្វើការសាកសួនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពវាយច្រានប្លន់យកម៉ូតូពីយុវតីខាងលើនេះពិតប្រាកដមែនមូលហេតុដោយខ្លួនបានយកម៉ូតូរបស់បងមួយគ្រឿងទៅបញ្ចាំយកលុយទៅលេងល្បែងនិងជក់ថ្នាំញៀនអស់ហើយមិនហ៊ានចូលផ្ទះវិញទើបសម្រេចចិត្តដើររកប្លន់ម៉ូតូដើម្បីបានលុយលស់ម៉ូតូយកទៅសងបងវិញ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធី៕

អាជីវកម្ម​បើក​អ៊ី​ន​ធើ​ណេ​ត​ បង្កប់​ល្បែងស៊ីសងឈ្មោះ ​ហ៊ុន​ គឹ​ម​ជាតិ ត្រូវគណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​៧​មក​រាបិទ

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​៧​មក​រា​ ដែល​ដឹកនាំ​ដោយ​លោក​ ហៀ​ក​ ចាន់​លាង​ អភិបាលរង​ខណ្ឌ​៧​មក​រា​ តំណាង​ លោក​ លី​ម​ សុភា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា​ បាន​ ដឹកនាំ​កម្លាំង​គណៈកម្មការ​ចម្រុះ​ ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​បើក​អ៊ី​ន​ធើ​ណេ​ត​ បង្កប់​ល្បែងស៊ីសង​ នៅ​ R​ S​…

លោកចៅសង្កាត់ចោមចៅទី៣ ដឹកនាំកម្លាំងចុះពិនិត្យការកសាងសង់ អគារ ផ្សេងៗ ដែលគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ

ភ្នំពេញៈ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំកម្លាំងចុះពិនិត្យការកសាងសង់ អគារ ផ្សេងៗដែលគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ និងសាងសង់ខុសបច្ចេកទេស ដែលអាចកើតមាននៅបញ្ហាដោយប្រការណាមួយ។ និងលោកបន្តចុះពនិត្យមើលតាមបណ្តាបន្ទប់ជួលផ្សេងៗ ក្រែងមានក្មេងទំនើងប្រព្រឹត្តនៅអំពើដែលសង្គមស្អប់ខ្ពើម ដូចជាពពាក់ពពួនគ្នាប្រើប្រាស់សារធាតុញៀន និងលេងល្បែងខុសច្បាប់ផ្សេងៗ។ ក្នុងឱកាសនេះផងដែរ លោកក៏សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយសហការគ្នា…

បុរស ២នាក់ចាញ់ល្បែងក្នុងកាស៊ីណូផារ៉ាម៉ិច បែកគំនិតលួចម៉ូតូគេទៅបញ្ចាំចុងក្រោយ…

បន្ទាយមានជ័យៈ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១និង៤០នាទី នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួចម៉ូតូ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩…

អាជ្ញាធរ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់

ប៉ៃលិនៈ កាលពីវេលាម៉ោង ៣នាទីរសៀលថ្ងៃ ០៧ ខែកក្កដា ឆ្នាំ ២០១៩ កម្លាំង ជំនាញអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានធ្វើការបង្រ្កាបករណីល្បែងស៊ីសង (ជល់មាន់) មួយកន្លែង នៅចំណុចអូរកប់អង្ករ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។ ឃាត់ខ្លួនបានមនុស្សចំនួន០២នាក់៖ ១-ឈ្មោះ ហេង…

នគរបាលបង្ក្រាប​ទីតាំង​បើក​ Internet​ យីហោ​R7​ បង្កប់​ល្បែងភ្នាល់​បាល់​ នៅ​ក្នុង​ខណ្ឌទួលគោក​

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​ នគរបាល​ខណ្ឌទួលគោក​ បាន​សហការ​ជាមួយ​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ ដឹកនាំ​ដោយ​លោក​ បុត្រ​ សុភា​ នាយករង​រដ្ឋបាល​ខណ្ឌទួលគោក​ បាន​ចុះ​ត្រួត​ពិ​ត្យ​ទីតាំង​បើក​ Internet​ យីហោ​ R7​ ដែល​មាន​ទី​ផ្ទះ​លេខ​៣០៥​ ផ្លូវ​លេខ​១៨២​ ក្រុម​ទី​៣៩​ ភូមិ​១៣​ សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌទួលគោក​…

សមត្ថកិច្ចឃាត់ខ្លួនអ្នកលេងល្បែង ក្នុងនោះរួមមានទាំងអ្នកកាសែតផងដែរ

ភ្នំពេញៈ នៅថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង១៥នាទីព្រឹក នៅចំណុចដីឡូតិ៍ព្រៃស្មៅ (ទុកចោល) ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ…