ស្ងាត់ៗទៅលួចសំងំជល់មាន់ កម្លាំងព្រហ្មទណ្ឌក្រុងចុះទៅបង្ក្រាប ឃាត់ខ្លួនបានច្រើននាក់

ភ្នំពេញៈ អ្នកងប់ញៀនវក់ល្បែងប្រជល់មាន់ ហេតុតែចង់លេង ឆ្លៀតឱកាសបបួលនាំគ្នាទៅលេង នឹកថាស្ងាត់ស្មានតែសមត្ថកិច្ចអត់ដឹង ស្រាប់តែនៅវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ រកឃើញទីតាំងប្រជល់មាន់ ត្រង់ចំណុចភូមិវិមានទ្រង់ នៅសង្កាត់គ្រាំងធ្នង់ ខណ្ឌសែនសុខ ចុះទៅបង្ក្រាបឃាត់ខ្លួន អ្នកញៀនល្បែងជល់មាន់ បានជាច្រើននាក់…

ដឹងតាផ្ទុះហើយ! សង្ក្រានព្រះវិហារឆ្នាំនេះ

នៅថ្ងៃទី១៤-១៥និង១៦ មេសានេះ ខេត្តព្រះវិហារ នឹងបើកព្រឹត្តិការណ៍សង្ក្រានជាទ្រង់ធំ របស់ខ្លួនពេញរយៈពេល៣ថ្ងៃ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដោយត្រូវបានមហាជនរំពឹងថា នឹងផ្ទុះហើយអាចទាក់ទាញអ្នកទេសចរណ៍ខ្លាំងមិនធម្មតានោះទេ ដោយសារតែនេះ ជាព្រឹត្តិការណ៍សង្ក្រានធំ ហើយត្រូវបានធ្វើឡើងស្របគ្នានឹងសង្ក្រានខេត្តសៀមរាប មិនធ្វើធំដូចរាល់ឆ្នាំ។ តារាល្បីៗ និងសិល្បករប្រមាណជាង៧០រូប នឹងត្រៀមខ្លួន ធ្វើអោយសង្ក្រានមួយនេះ ផ្ទុះកក្រើក ក្នុងថ្ងៃចូលឆ្នាំ។…

ស្លុតណាស់ លេងល្បែងធ្វើអត្តឃាត! ក្មេងបុ្រសអាយុ ១២ឆ្នាំ ចង.កស្លាប់មែនទែន នៅខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីវេលាម៉ោង ០៦និង០០នាទី មានករណីគ្រោះថ្នាក់ដោយចៃដន្យ ចង.កលេង បណ្ដាលឲ្យស្លាប់មែនទែន ស្ថិតក្នុងភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ជនរងគ្រោះមានឈ្មោះ អាន សុផា ភេទប្រុស អាយុ ១២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ញៀនល្បែងភ្នាល់ចាក់បាល់ ហ៊ានយកម៉ូតូបងប្រុសបង្កើតយកទៅបញ្ចាំរហូត២ដងទ្រាំលែងបានចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ដោយសារតែញៀនល្បែងភ្នាល់ចាក់បាល់ ហ៊ានយកម៉ូតូបងប្រុសបង្កើតខ្លួនឯងទៅបញ្ចាំចំនួន២ដង យកលុយទៅចាក់បាល់ រហូតបងប្រុសបង្កើតខ្លួនជាម្ចាស់ឡម៉ូតូទ្រាំលែងបាន ក៏ចាប់ចងដៃចងជើង រួចប្រគល់ទៅឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចការាស់សាំងកាល់តិច ស្តុបពេទ្យចិន ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ តាមប្រភពព័ត៌មានពីជនរងគ្រោះត្រូវជាបង សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា…

Update៖ តាមពិតសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន១៦៤នាក់ នៅសំរិទី្ធអង្គរ អាផាតមិន

សៀមរាប: នៅព្រឹកថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្វាយដង្គំ កម្លាំងនគរបាលផ្នែកអន្តោប្រវេសន៍ ដឹកនាំដោយលោក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយ កម្លាំងផែនអន្តោប្រវេសន៍ រួមទាំងកម្លាំងនគរបាលការិយាល័យអន្តរាគមន៍ ដឹកនាំផ្ទាល់ដោយលោក លោក ជា គឹមសាន ស្នងការរងនគរបាលទទួលផែនអន្តោប្រវេសន៍…

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ១៦៣នាក់ករណីភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធើណេតផ្អើលក្រុងសៀមរាប

សៀមរាបៈ នៅវេលាម៉ោង ០៩និង៣០នាទីព្រឹកថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដោយមានការសម្របសម្រួលដឹកនាំនីតិវិធី ពីលោក សំរិទ្ធ សុខុន និងលោក ស្រេង វធ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះប្រត្តិការបង្រ្កាបទីតាំងប្រព្រឹត្តិបទល្មើស ភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធើណេត…

តារាល្បីៗត្រៀមធ្វើអោយកក្រើកសង្ក្រានស្កាយលេន

នៅចំថ្ងៃចូលឆ្នាំខាងមុខនេះ កំពូលតារាល្បីៗកុំករ នឹងត្រៀមធ្វើអោយសង្ក្រានស្កាយលេនកក្រើក យ៉ាងពិតប្រាកដ ស្របគ្នាដែលព្រឹត្តិការណ៍មួយនេះ ក៏ត្រូវធ្វើឡើងនៅក្នុងបរិយាកាស ដែលសួនសួនកម្សាន្តស្កាយលេន ក៏ទើបតែត្រូវបានរៀបចំឡើងយ៉ាងប្រណិត មិនចាញ់សួនកម្សាន្ត នៅក្រៅប្រទេស ហើយជាទីតាំងមិនឆ្ងាយពីរាជធានីភ្នំពេញ និងវត្តវិហារសួគ៍ទៅទៀត។ កំពូលតារាល្បីៗច្រើនរូប សុទ្ធតែបានប្រកាសពីការត្រៀមខ្លួនបង្អួតប្រជាប្រិយភាពក្នុងព្រឹត្តិការណ៍នេះ។ លោកឧកញ៉ា ស្រី ចាន់ថន អ្នកផ្ដើមរៀបចំកម្មវិធី បានថ្លែងបញ្ជាក់ថា សង្ក្រានស្កាយលេនក្នុងឆ្នាំទី២នេះ…

ជំនួយការនាយកទីផ្សារក្រុមហ៊ុនលក់ឆ្នោតកោសម៉ូដែនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ ក្រោយឆបោកគេ..

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឆបោកយកម៉ូតូ របស់បុគ្គលិក ដែលបម្រើការ ក្នុងក្រុមហ៊ុនជាមួយគ្នាចំនួន ៣គ្រឿង និងឡេបថប របស់ក្រុមហ៊ុនយកទៅបញ្ចាំ យកលុយលេងល្បែង នៅក្នុងណេត កាលពីវេលាម៉ោង១រំលង អធ្រាត្រឈានចូលថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខណេតលែងហ្គែមយីហោ ហេបភីណេត…

បុរសម្នាក់សង្ស័យចាញ់ល្បែងទើបធ្វើអត្តឃាត(ចងក)សំលាប់ខ្លួនបែបនេះ

ពោធិ៍សាត់ៈ បុរសម្នាក់ធ្វើអត្តឃាត(ចងក)សំលាប់ខ្លួនបង្កឲ្យមានការភ្ញាក់ភ្អើលកាលពីវេលាម៉ោង៥.០០នាទីរៀបភ្លឺថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបឺងបាក់ខ្នា ក្នុងភូមិអូរស្រាវ ឃុំព្រងិលស្រុក ភ្នំក្រវាញ ខេត្តពោធ៍សាត់។ សព្វជនរងគ្រោះមានឈ្មោះ ឆេង វិច្ឆិការ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំខាងលើ (មូលហេតុមកពីចាញ់ល្បែង)។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ពិនិត្យជាក់ស្តែងនិងប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕  

ចាញ់ល្បែង​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​តបុរ​សម្នាក់​ចងក​សម្លាប់​ខ្លួន​និង​សរសេរ​លិខិត​បណ្តាំ​សុំ​ទោស​ឪពុក​ម្តាយ​

បន្ទាយ​មាន​ជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ បុរស​ម្នាក់​បន្ទាប់​ពី​ចាញ់ល្បែង​នៅ​ក្នុង​កាស៊ីណូ​អស់​លុយ​ អស់ទ្រព្យ​សម្បត្តិ​គ្មាន​សល់​ បាន​សម្រេចចិត្ត​ចង.ក​ធ្វើ​អត្តឃាត​នៅ​ចំណុច​ការដ្ឋាន​ សំណង់ផ្ទះ​ចំការ​ស្វាយ​ ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​/ក្រុង​ប៉ោយ​ប៉ែ​ត​ ដោយ​បាន​សរសេរ​ពាក្យ​បណ្តាំ​សុំ​ទោស​ឪពុក​ម្តាយ​បងប្អូន​មួយ​សន្លឹក​ទៀត​ផង​ ។​ ​បើ​យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​សៅរ៍​ ៣​រោច​ ខែ​ផល្គុន​ ឆ្នាំច​ សំ​រិ​ទ្ធិ​ស័ក​ ពស​២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​២៣​…