សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងហ្គេមភ្នាល់តាមអ៊ិនធើណេត និងឃាត់ខ្លួនមនុស្សជាច្រើននាក់
បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ទីតាំងបើកអាជីវកម្មអ៊ិនធើណេតមួយកន្លែង ដែលមានបង្កប់លេងល្បែងស៊ីសង ភ្នាល់តាមប្រព័ន្ធអនឡាញណ៍(Online) ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន៨នាក់ និងវត្ថុតាងមួយចំនួន ។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង3និង៣០នាទី ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ករណីនេះ កម្លាំងនគរបាលក្រុងបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាមនុស្សចំនួន២នាក់។…