លេងល្បែងជល់មាន់ ក្នុងព្រៃអាកាស្យា ត្រូវបានបង្ក្រាបនៅខេត្តព្រះសីហនុ

ព្រះសីហនុៈ កម្លាំងប្រជាការពារក្រុងព្រះសីហនុ បានចុះណែនាំ និងបានហាមឃាត់ មិនឲ្យមានការលេងល្បែងជល់មាន់ កាលពីម៉ោង២រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងព្រៃអាកាស្យា ស្ថិតនៅផ្លូវឆ្ពោះទៅអូរត្រេះ ក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ ដោយដកហូតបានម៉ូតូ៥គ្រឿង មាន់៥ក្បាល យកទៅរក្សាទុកនៅសាលាក្រុង ដើម្បីឲ្យម្ចាស់ ទៅធ្វើការអប់រំណែនាំបន្ត៕

គណៈកម្មការចម្រុះក្រុមជំនាញគ្រឿងផ្ទុះបានចុះមកស៊ើបអង្កេត និងត្រួតពិនិត្យស្វែងរកបំបែកគ្រាប់បែកកំណត់ម៉ោងបានរងការបំផ្ទុះនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មការចម្រុះ មួយក្រុមជំនាញគ្រឿងផ្ទុះមកពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ស៊ីម៉ាក់ និងកម្លាំងនគរបាល កម្លាំងអាវុធហត្ថ ជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យននិងបញ្ជាការដ្ឋានកងរាជអាអាវុធហត្ថខេត្តបនន្ទាយមានជ័យ ក្រោមការដឹកនាំដោយ អនុប្រធាននាយ កដ្ឋានប្រតិ បត្តិការ មជ្ឈមណ្ឌកសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ស៊ីម៉ាក់ លោក អ៊ុច អូន…

គណៈបញ្ជាការខណ្ឌជ្រោយចង្វារ​ ចុះបង្រ្កាបក្រុមញៀនល្បែងជល់មាន់

ភ្នំពេញៈ​ នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះកម្លាំងចម្រុះនៃរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការខណ្ឌ កម្លាំងកងរាជអាវុធហត្ថនិងសណ្តាប់ធ្នាប់ខណ្ឌ បានបង្ក្រាបទីតាំងជល់មាន់​ ស្ថិតក្នុងដីឡូមួយកន្លែង នៅភូមិគៀនឃ្លាំង សង្កាត់​ ព្រែកលៀប ជាលទ្ធផលបានឃាត់បានមនុស្ស៥នាក់ ម៉ូតូ ១២…

រុស្ស៊ី ផ្ទុះកំហឹងថា វាជាល្បែង ដែលអាមេរិកទុករយៈពេល ៦០ថ្ងៃ ឲ្យខ្លួនអនុលោមតាមសន្ធិសញ្ញា INF

រុស្ស៊ីៈ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុងម៉ូស្គូ នឹងបន្តធ្វើការឆ្ពោះទៅរកដំណោះស្រាយលើសន្ធិសញ្ញា INF ដែលកំពុងមានជម្លោះ ដោយបន្ថែមថា បញ្ហានេះ នឹងមានការលំបាកជាងមុន ពីព្រោះកាលបរិច្ឆេទរយៈពេល ៦០ ថ្ងៃ ដែលកំណត់ដោយក្រុងវ៉ាស៊ីនតោន គឺជាការប្រកួតប្រជែងមួយ ដែលគ្របសង្កត់លើការសម្រេចចិត្ត ឲ្យបញ្ចប់កិច្ចព្រមព្រៀងមួយនេះ។…

មីងៗនៅញញឹមស្រស់ទៀត! ក្រុមអ្នកលេងល្បែងស៊ីសង ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ឧត្តរមានជ័យៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកអនុសេនីយ៍ឯក រ័ត្ន សំបូរ នាយផ្នែកព្រហ្មទណ្ឌ បានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន០៣នាក់ រួមជាមួយវត្ថុតាងបៀចំនួន១២ហ៊ូ ដើម្បីយកមកធ្វើការអប់រំ៖…

​សមត្ថកិច្ចចុះ​បង្ក្រាបទីតាំង​អ៊ីនធើណេត បង្កប់សេវាល្បែងស៊ីសងប្រភេទភ្នាល់បាល់ តាមប្រព័ន្ធអនឡាញ នៅខណ្ឌឫស្សីកែវ!

ភ្នំពេញៈ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដោយអនុវត្តតាមបទបញ្ជារបស់លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ ដោយមានការសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះពិនិត្យ និងបង្រ្កាបទីតាំងសេវាកម្សាន្តអ៊ីនធើណេត មួយកន្លែង…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភលើសេចក្ដីទុកចិត្ត

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៨ និង ១៥នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចមណ្ឌលបី ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែមករា…

ល្បែងស៊ីសងខុសច្បាប់ដ៏ធំ បង្កប់ក្នុង​មជ្ឈមណ្ឌលកម្សាន្ត ឈឹងស៊ឺអ៊ឹងស៊ាង​ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនជនជាតិចិន៤នាក់ នៅ​​ក្រុងសៀមរាប!

​សៀមរាបៈ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះបង្រ្កាបករណីបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ បង្កប់ក្នុងទីតាំងមជ្ឈមណ្ឌលកម្សាន្ត ឈឹងស៊ឺអ៊ឹងស៊ាង ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រហូតឈានដល់ការឃាត់ខ្លួនមនុស្សចំនួន​៤នាក់​ ភេទ​ប្រុស…

ជាន់ឥតមេត្តា ដូចលេងហ្គេម! រថយន្ត២គ្រឿងបើកប្រដេញកៀរគ្នា ហោះឡើងសួនធ្លាយទៅម្ខាង!

ភ្នំពេញៈ រថយន្ត២គ្រឿង អ្នកបើកបរចិត្តសឿង បើកឥតមេត្តា ក្នុងល្បឿនលឿនប្រដេញប្រជែងកៀរគ្នា តាមផ្លូវផ្លូវតាមទំនើងចិត្ត ជាលទ្ធផល១គ្រឿងហោះឡើងសួនធ្លាយទៅម្ខាង បែកកង់មុខក្រោយ បែកទាំងខឿនសួនច្បារខ្ទេចជាង១០ម៉ែត្រ និងមួយគ្រឿងទៀត បាក់ដាច់ចង្កូត និងបែកកង់ អ្នកបើកបររថយន្តទាំង២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៥៥នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថី ឈ្នះ…

កុំចេះតែហ៊ាន! បង្ក្រាបសង្វៀនជល់មាន់ ឃាត់ខ្លួនមនុស្ស៣នាក់ ដកហូតម៉ូតូជិះ២០គ្រឿង និងមាន់ជល់ជាង១០ក្បាល

បាត់ដំបងៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទី កន្លងមកនៅចំណុចទួលទំពូងតូច​ ក្នុងភូមិទំពូងឃុំតាពូង​ ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងជំនាញបានចុះបង្រ្កាបអ្នកលេងល្បែងស៊ីសង(មាន់ជល់) ឃាត់ខ្លួនបានមនុស្សចំនួន៣នាក់៖ ១ឈ្មោះ​ សន​ គ្រុយ​ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទំនាប​ ឃុំតាម៉ឺន​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង…