មន្ទីរបញ្ចកោណ ថាជំនួបត្រាំ-គីម ទំនងជាមិនទាន់អាចផ្លាស់ប្ដូរ បើទោះល្បែងសង្គ្រាម ត្រូវបានលុបចោលក៏ដោយ

អាមេរិកៈ មន្ទីរបញ្ចកោណ នៅតែបន្តធានា ចំពោះសម្ព័ន្ធមិត្ត នៅក្នុងការប្តេជ្ញាចិត្តរបស់ខ្លួន ទៅលើផ្នែកការពារសន្តិសុខ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលការធ្វើសមយុទ្ធយោធារបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។ ដោយមន្ទីរបានលើកទ្បើងថា ប្រទេសទាំងពីរ គួរតែទប់ស្កាត់ការបង្កជម្លោះរវាងគ្នាទៅវិញទៅមក ជាមួយការចាត់វិធានការតាមច្បាប់…

ឮថាមានសមត្ថកិច្ចខណ្ឌជាអ្នកកាង..? ហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនៅជិតរង្វង់មូលចោមចៅ កំពុងដំណើរការយ៉ាងរលូន!

ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនៅជិតរង្វង់មូលចោមចៅ ចូលតាមច្រកជញ្ជីងថ្លឹងឡានចាស់ តាមបណ្ដោយផ្លូវបេតុងក្នុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កំពុងតែបើកដំណើរការលេងយ៉ាងរលូនទាំងយប់ទាំងថ្ងៃបង្កភាពអសន្តិសុខ ដោយមិនខ្លាចញញើតនឹងច្បាប់ឡើយព្រោះឮថាមានសមត្ថកិច្ចខណ្ឌជាអ្នកកាងពីក្រោយខ្នង។ តាមប្រភពព័ត៌មានមួយដែលបានប្រាប់ឲ្យដឹងថា ទីតាំងនេះបើកលេងជាយូរខែ ឆ្នាំណាស់មកហើយ ដោយមិនដែលឃើញមានកម្លាំងសមត្ថកិច្ច ឫអាជ្ញាធរណា ចុះមកបង្ក្រាបឡើយ ព្រោះទីតាំងល្បែងខុសច្បាប់មួយនេះជារបស់សមត្ថកិច្ចម្នាក់ដែលនៅកាងពីក្រោយខ្នង និងបើកដំណើរការទាំងយប់ទាំងថ្ងៃនិងមានក្រុមអ្នកញៀនល្បែងមួយនេះចេញចូលលេងមិនចេះដាច់ ជាពិសេសក្រុមក្មេងស្ទាវតែម្ដង។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងដែរថា ល្បែងស៊ីសងខុសច្បាប់ទាំងនេះហើយដែលធ្វើឲ្យមានបទល្មើសកើតឡើងជាច្រើនករណីដូចជាលួច ឆក់…

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំង លួចបើកលេងល្បែងភ្នាល់មាន់ជល់តាមបណ្ដាញអ៊ិនធឺណែត ឃាត់ម្ចាស់ផ្ទះនិងដកហូតម៉ូតូ២៩គ្រឿង!

កំពង់ស្ពឺៈ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ កម្លាំងនគរបាលស្រុកឧដុង្គ ដឹកនាំដោយ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុក បានចុះបង្រ្កាបករណីលួចលេងល្បែងស៊ីសង (ភ្នាល់ជល់មាន់តាមទូរទស្សន៍ខ្សែកាប) ស្ថិតនៅទល់មុខវិទ្យាស្ថានបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ភូមិក្រាំងពន្លៃ ឃុំវាំងចាស់…

ព្រះរាជអាជ្ញារង ឡុង ជាប ដោះលែងជនជាតិចិន១៤នាក់ ខណៈដែលពលរដ្ឋទើបប្តឹងទៅACU

ភ្នំពេញៈ បើយោងតាម សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្រុមជនជាតិចិនប្រុសស្រីដែលវក់នឹងល្បែងស៊ីសង ខុសច្បាប់ អាចជាក្រុម ជនល្មើស ចាប់ជម្រិតអនឡាញ ឬបង្ខាំងមនុស្សគំរាម ទារប្រាក់ នៅពេលចាញ់ល្បែង ចំនួន ១៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ត្រូវបានលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ…

សមត្ថកិច្ចចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់(ឡូតូ) ឃាត់ខ្លួនស្រ្តី៣នាក់!..

ភ្នំពេញៈ ស្រ្តីចំនួន៣នាក់ដែលអាជ្ញាធរសង្កាត់គោកឃ្លាង អះអាងថានាំគ្នាលេងល្បែងស៊ីសងខុសច្បាប់(ឡូតូ) ត្រូវបានអាជ្ញាធរសង្កាត់ចាត់វិធានការក្តៅចុះទៅបង្ក្រាបចាប់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មនុស្សដែលអាជ្ញាធរចោទថាលេងល្បែងស៊ីសងខុសច្បាប់ ទាំង៣នាក់ ទី១ ឈ្មោះ អ៊ឹម អិន ភេទស្រី អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះ…

មេឆ្នោតវៀតណាម ៣នាក់ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ លែង ម្នាក់ ដល់តុលាការព្រះរាជអាជ្ញា លែងម្នាក់ទៀត

ភ្នំពេញៈ យោងតាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា សំណុំរឿង មេកន្ទុយលេខ ៣នាក់ មាន ម្តាយ ឪពុក និងកូន ដែលអាជ្ញាធរខណ្ឌមានជ័យ ឃាត់ខ្លួន ជាលើកទី២ កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ត្រូវបាន តុលាការសម្រេចឃុំខ្លួនតែម្នាក់ប៉ុណ្ណោះ។ ជនត្រូវចោទដែលលោក ឡុង…

គ្រួសារមេឆ្នោតវៀតណាម៣នាក់ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ បង្ក្រាបបាន ពេលបញ្ជូនដល់តុលាការ ជ្រុះបាត់ម្នាក់!

ភ្នំពេញៈ ក្រុមគ្រួសារមេឆ្នោតវៀតណាម ដែលគេនិយមហៅថា កន្ទុយលេខៗ មានគ្នា៣នាក់ រួមមានម្តាយ ឪពុក និងកូនប្រុស ត្រូវបាន អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុន ជាអភិបាលរងខណ្ឌ ចុះបង្ក្រាប ជាលើកទី២ កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនោះ នៅពេលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ…

ស្ត្រីម្នាក់ ខឹងប្តីលេងល្បែងហាមមិនស្តាប់ ចងកផ្តាច់ជីវិត!

សៀមរាបៈ លោក វរសេនីយ៍ត្រី ដា ចំរើន អធិការរងក្រុងសៀមរាប បានប្រាប់Post Newsថា មានករណីស្ត្រីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ព្រោះតែខឹងប្តីលេងល្បែង ហាមមិនស្តាប់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។…

ទិវា កុមារអន្តរជាតិ ១មិថុនា

ក្រុមការងារឃុំវាលពង់ ដែលដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ តែងតែរៀបចំទិវាកុមារអន្តរជាតិ ១មិថុនាជារៀងរាល់ឆ្នាំ នៅក្នុងឃុំវាលពង់ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។ នៅឆ្នាំនេះ ក្រុមការងារ លោក លី ច័ន្ទតុលា បានអញ្ជើញកុមារចំនួន ៧១០នាក់ មកពីសាលាបឋមសិក្សាចំនួន៣…

នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បញ្ជូនក្រុមជល់មាន់តាមអនឡាញទៅតុលាការ

ភ្នំពេញៈ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបញ្ជូនក្រុមញៀនល្បែងជល់មាន់ ភ្នាល់លុយតាមប្រព័ន្ធអនឡាញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្តរតាមនិតិវិធី ក្រោយពេលឃុំខ្លួនជនសង្ស័យទាំង១៧នាក់ បណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ។ គួររំឭកដែរថា កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌដង្កោ បានឆ្មក់ចុះទៅបង្រ្កាបទីតាំងការ៉ាស់ជួសជុលរថយន្តមួយកន្លែង ដែលលួចលេងល្បែងស៊ីងសងជល់មាន់ តាមប្រពន្ធ័អនឡាញ…