កូ​​រ៉េ​​ខា​ង​​ត្បូ​ង​ប​ង្ហា​ញ​ទិ​ន្ន​​​ន័​យ​​​​កំ​ណើ​ន​​សេ​ដ្ឋ​​កិ​ច្ច​​​កើ​​​ន​​ឡើ​ង​​​ ​២​​ភា​គ​​រ​យ​ ក្នុ​ង​​ឆ្នាំ​ ​២​០​១​២​​​​

សេ​អ៊ូ​ល​: សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ដាំ​ក្បាល​ចុះ​ប្រមាណ​ជា​2​ភាគរយ​សម្រាប់​ឆ្នាំ​2012​នៅពេល​ដែល​ត្រូវបាន​គេ​សង្កេត​ឃើញថា​ដោយសារតែ​មាន​ការកើន​ឡើង​នៃ​ចំនួន​នៃ​ការប្រើប្រាស់​និង​ការ​វិនិយោគទុន​បរទេស​មាន​កំណើ​ន​​យឺត​។​ ​តាមរយះ​ការវាស់វែង​ត្រួ​សៗ​កំណើន​ជាក់ស្តែង​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ​បាន​កើនឡើង​តែ​2​ភាគរយ​ក្នុង​ឆ្នាំ​2012​បន្ទាប់​ពី​ការ​កើន​3,7​ភាគរយ​ក្នុង​ឆ្នាំ​2011 បើ​តាម​របាយការណ៍រ​បស់​ធនាគារ​នៃ​ប្រទេស​ប្រទេស​កូរ៉េ​Bank of Korea ( BOK )​។​ ​កូរ៉េ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​លេខ​4​នៅ​តំបន់​អាស៊ី​ហើយ​ក្នុងកំឡុងពេល​ដែល​សេដ្ឋកិច្ច​សាកល​កំពុង​ធ្លាក់ចុះ​កាលពី​ឆ្នាំ​2009​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​មាន​តែ​0,3​ភាគរយ​ប៉ុណ្ណោះ​ដែល​ជា​តួលេខ​ទាប​បំផុត​របស់​កូរ៉េ​។​BOK​បាន​ប៉ាន​ប្រមាណ​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​នឹង​កើន​ឡើង​វិញ​ប្រហែលជា​2,8​ភាគរយ​នៅក្នុង​ឆ្នាំ​2013​នេះ​។​ ​ការប្រើប្រាស់ឯក​ជន​មាន​ចំនួន​1,7​ភាគរយ​នៅ​ឆ្នាំ​មុន​នៅ​ពេល​ដែល​ឆ្នាំ​ទៅ​មួយ​មាន​ដល់​ទៅ​2,4​ភាគរយ​។​ការវិនិយោគ​គ្រឿង​សម្ភា​រះ​បរិក្ខារ​ធ្លាក់ចុះ​1,9​ភាគរយ​នៅពេលដែល​ការវិនិយោគ​ផ្នែក​សំណង់​អគារ​ក៏​ធ្លាក់​មក​ត្រឹម​2,2​ភាគរយ​ដែរ​។​ ​ការនាំចេញ​ដែល​ជា​វិស័យ​អាទិភាព​និង​បាន​ផ្តល់​កំនើនសេដ្ឋកិច្ច​ជាតិ​ប្រហែលជា​ពាក់កណ្តាល​បាន​កើន​ឡើង​តែ​9,1​ភាគរយ​នៅ​ឆ្នាំ​2011​ប៉ុន្តែ​បាន​កើន​ឡើង​តែ​4,2​ភាគរយ​នៅ​ឆ្នាំមុន​។​ ​ធនាគារ​កណ្តាល​របស់​កូរ៉េ​បាន​និយាយ​ថា​កំណើន​នៃ​ការនាំ​ចេញ​ក្រៅប្រទេស​ជា​អ្នក​អាច​ជួយ​ឲ្យមាន​ភាព​ធូរស្រាល​បើ​ទោះ​ជា​ការវិនិយោគ​ទាំងឡាយ​មាន​កំរិត​យឺតយ៉ាវ​ក៏ដោយ​៕​

អគ្គនាយក Google នឹងធ្វើ​ទស្សនកិច្ច​នៅ​ភូមា​នា​សប្ដាហ៍​ក្រោយ​

អគ្គនាយក​ក្រុមហ៊ុន​យក្ស Google លោក Eric Schmidt បានធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង កាលពី​ខែមករា កន្លងទៅ ហើយ​នៅ​សប្ដាហ៍​ក្រោយនេះ លោក​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ភូមា ដើម្បី​បង្កើត​ចំណងមិត្តភាព និង​ពង្រីក​វិស័យ​បច្ចេកវិទ្យា​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក នឹងត្រូវ​ចូលជួប​សម្ដែង​ការគួរសម​ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល​ភូមា និង​មន្ត្រី​ទូរគមនាគមន៍ ដើម្បី​ពិភាក្សា​លើ​វិស័យ​អ៊ី​ន​ធើ​ណែ​ត​នៅក្នុង​តំបន់​អាស៊ាន​។​…

តួលេខ​នៃ​ការលក់​រថយន្ត Lamborghini ក្នុង​ឆ្នាំ ២០១២ កើនឡើង ៣០%

​ក្រុមហ៊ុន​ផលិត​រថយន្ត​ស្ព័​រ​របស់​អ៊ីតាលី Lamborghini បានបង្ហាញ​របាយការណ៍​លក់​នៅក្នុង​ឆ្នាំ​២០១២ ដោយបាន​បញ្ជាក់ថា តួលេខ​នៃ​ការលក់​កើនឡើង ៣០​ភាគរយ​។​ ​យោងតាម​របាយការណ៍​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ ២០១២ តួលេខ​នៃ​ការ​លក់បាន​កើនឡើង​ពី ១.៦០២​គ្រឿង មកដល់ ២.០៨៣​គ្រឿង ពោលគឺ​ដើ​ន​ឡើង ៣០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១១​។​ ​លោក Stephan Winkelmann…

GM វិនិយោគទុន $250​លាន​ដុល្លារ​បន្ថែមទៀត​នៅ​កាណា​ដា​

​ក្រុមហ៊ុន​ផលិត​រថយន្ត​សហរដ្ឋអាមេរិក General Motors(GM) នឹង​វិនិយោគទុន​នូវ​ទឹកប្រាក់​ចំនូ​ន ២៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​ដំឡើង​រោងចក្រ​នៅក្នុង​ប្រទេស​កាណាដា​។​ ​បើ​យោងតាម​សេចក្ដីប្រកាស​របស់​ក្រុមហ៊ុន គម្រោង​វិនិយោគ​នេះ​នឹងត្រូវ​ចាប់ផ្ដើម​នៅក្នុងពេល​ចាប់ៗ​នេះ ហើយ​ជាមួយនឹង​ការបង្កើត​រោងចក្រ​ថ្មី​នេះ​នឹង​ជួយ​ឲ្យ​ចង្វាក់​ផលិតកម្ម​នៃ​រថយន្ត​ដំណើរការ​បានល្អ​។​ ​លោក Kevin Wlliams អគ្គនាយក និង​ជា​ប្រធាន​គ្រប់​គ្រង់​របស់ GM ប្រចាំ​ប្រទេស​កាណាដា​បាន​ថ្លែង​ឲ្យ​ដឹងថា រោងចក្រ​ថ្មី​នេះ​គឺមាន​ជា​រោងចក្រ​មួយ​ដែល​អាច​បែ​ទ​បែន​តាម​តម្រូវការ​មានន័យថា វា​អាច​ផលិត​បាន​រថយន្ត​ច្រើន​ប្រភេទ​៕ ​

ឧស្សាហកម្ម​ទេសចរណ៍​និង​ធ្វើ​ដំណើរ​សកលបាន​ធ្វើឲ្យ​សេដ្ឋកិច្ច​សកល​ដំណើរការ​ល្អ​ក្នុង​ឆ្នាំ​២០១២ និង​គ្រោងទុក​ធ្វើ​ម្តង​ទៀត​ក្នុង​ឆ្នាំ​២០១៣

​ឧស្សាហកម្ម​ទេសចរណ៍​និង​ធ្វើដំណើរ​បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​សកល​មាន​ការរីកលូតលាស់​បាន​ល្អ​ក្នុង​ឆ្នាំ​២០១២ ដោយ​ការរីកលូតលាស់​ឆាប់រហ័ស​ជាង​ការផលិត ការ​លក់រាយ សេវាកម្ម​ហិរញ្ញវត្ថុ និង ទំនាក់ទំនង​។ ឧស្សាហកម្ម​មាន​ការរីក​ចំរើន ក្នុង​ការចូលរួមចំណែក​​សរុប​ចំពោះ​ផលិតផល​ក្នុងស្រុក​ស​រុប​​ចំនួន​៣% ព្រមទាំង​ធ្វើ ឲ្យ​កើនឡើង​នូវ​ចំនួន​ការងារ​ប្រហែល​ពី​៥​លាន​ដល់​២៦០​លាន​។ វា​មានន័យថា ក្នុង​ដំណាក់កាល​ដំបូង​នេះ ១​ក្នុងចំណោម​១១​នៃ​ប្រភេទ​ការងារ​ទាំងអស់ លើ​ពិភព លោក​គឺ​ត្រូវ​បាន​ទ្រទ្រង់​ដោយ​ទេសចរណ៍​និង​ការធ្វើដំណើរ​។ ចំនួន​ច្រើន​ជាង​១០% នៃ​ប្រភេទ​ការងារ​ថ្មីៗ​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១២​គឺ​កើត​ចេញពី​ឧស្សាហកម្ម​។ យោង​ទៅតាម​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​ពិភពលោក​សេដ្ឋកិច្ច ទេសចរណ៍ និង…

ក្លិប PSG សុបិន្ត​ចង់បាន​កីឡាករ Wayne Rooney

​ក្លិប PSG គឺ​កំពុង​ត្រៀម​ខ្លួន​រួចរាល់​ហើយ ក្នុង​ការបង្កើត​ទីផ្សារ​ទិញដូរ​កីឡាករ ដោយ​ចំណាយ £ 46 million ដើម្បី​ទទួលយក​សមាជិក​ថ្មី កីឡាករ Wayne Rooney ។​ ​ជាមួយនឹង​មហិច្ចតា ដែល​ប្រកាស ថា និង​ក្លាយជា​ចំណាត់ថ្នាក់​ទី ៣ នៅក្នុង​អឺរ៉ុប ហើយក៏​ជា​ក្រុម​ជើង​ខ្លាំង…

គុ​យ​បា​​ផ្លា​ស់​ប្តូ​រ​​និ​ង​​តែ​ង​តាំ​ង​​ស​មា​ជិ​ក​​ជា​​ច្រើ​ន​​ក្នុ​ង​​ស​ភា​ជា​​តិ​​

​ស៊ិន​ហួរ៖កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ រដ្ឋសភា​ជាតិ​របស់​គុយ​បា​ដែល​មាន​សមាជិក​612​ បាន​បោះឆ្នោត​ឲ្យ​លោក​ Raul Castro ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ក្នុង​អាណត្តិ​ទី​ពីរ​សម្រាប់​៥ឆ្នាំ​បន្ត។​ ព្រមជាមួយ​គ្នា​នេះ​ដែរ ​លោក ​Miguel Diaz Canel Berudez​ ក៏​ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​ទី​មួយ​របស់​លោក​ Raul Castro ​ជំនួស​ឲ្យ​លោក ​Jose Ramon Machado Ventura​។​…

សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​ធ្លាក់​ចុះ​ម្ដង​ទៀត​ក្នុង​ឆ្នាំ​ ២០១៣​​

Reuters៖ ពួក​ប្រទេស​ចាយលុយ​អឺរ៉ូ នឹង​មិនមាន​កំណើនសេដ្ឋកិច្ច​កើនឡើង​ទេ រហូតដល់​ឆ្នាំ ២០១៤ ដោយ​អ្នកវិភាគ​បាន​ជឿជាក់ថា បណ្ដាលមកពី​ធនាគារ​ខ្វះ​លុយ​សម្រាប់​ឲ្យ​ខ្ចី​។​ ​យោងតាម​គណៈកម្មាធិកា​រ​ប្រទេស​ចាយលុយ​អឺរ៉ូ បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​រួម​របស់​ប្រទេស​ដែល​ស្ថិតនៅក្នុង​តំបន់​ចាយលុយ​អឺរ៉ូ នឹង​ធ្លាក់ចុះ ០,៣​ភាគរយ នៅក្នុង​ឆ្នាំ ២០១៣ នឹង​ក្លាយទៅជា​វិបត្តិ​ជា​លើក​ទី​២ ហើយ​នឹងមាន​រយៈពេល​វែង​ជា​កាលពី​ឆ្នាំ ២០០៩​។​ ​កាលពី​ចុងឆ្នាំ ២០១២ កន្លងទៅ…

ស​ម្ដេ​ច​​​តេ​ជោ​​​ស្វា​គ​ម​ន៍​​​គ​ម្រោ​ង​​កា​រ​​រ​ក​ស៊ី​​រ​ប​ស់​​​​​​ ​គ​ណៈ​​ប្រ​តិ​ភូ​​​ស​ហ​ព័​ន្ធ​​​ស​ភា​ពាណិជ្ជ​​ក​ម្ម​​​​ជ​ប៉ុ​ន​ នៅ​​ក​ម្ពុ​ជា​​

សម្ដេច​តេជោ​ស្វាគមន៍​គម្រោងការ​រកស៊ី​រប​ស់ គណៈប្រតិភូ​សហព័ន្ធ​សភាពាណិជ្ជកម្ម​ជប៉ុន នៅ​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ស្វាគមន៍​ចំពោះ​គោលបំណង របស់​គណៈប្រតិភូ សហព័ន្ធ​សភាពាណិជ្ជកម្ម​ជប៉ុន​ដឹកនាំ​ដោយ​លោក Yonekura Hiromasa ក្នុង​ការ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា ព្រមទាំង បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ដល់​គណៈប្រតិភូ​ផង​ដែរ​។​ ​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ឲ្យដឹងថា​ក្នុងឳ​កាសទទួល​សវ​ន​ការ ជាមួយ…

ស្ត្រី​​ដែ​ល​​មា​ន​​អ​រ​​ម៉ូ​​​ន​​តិះ​​ស្តូ​​ស្ព័​​រ​​រ៉ូ​​​ន​​ខ្ព​ស់​​ចូ​ល​ចិ​ត្ត​​សិ​ច​​ដ​ល់​​កំ​ពូ​ល​​

​កម្រិត​នៃ​ចំនួន​អរ​ម៉ូ​ន​តិះ​ស្តូ​ស្ព័​រ​រ៉ូ​ន ដែល​មាន​កម្រិត​ខ្ពស់ វា​នឹង​នាំឲ្យ​ដៃ​គូរទាំ​ពីរ​មាន​ភាព​ចំណេញ​ច្រើន​នៃ​សិច​។​ ១.​ភាព​ទាក់ទាញ​ច្រើន​ពី​ស្ត្រី​ ​តាម​ការស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Wayne State University (USA) គេ​បាន​យក​ក្រុម​បុរស​ពីរ​ក្រុម​មក​ធ្វើ​ពិសោធន៍ ដោយ​ចង់ដឹងថា​តើ​ក្រុម​មួយ​ណា​ដែល​មាន​ភាព​ទាក់ទាញ​ជាទីបំផុត​។​ ​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ឲ្យដឹងថា បុរស​ដែល​មាន​កម្រិត​នៃ​អរ​ម៉ូ​ន​តិះ​ស្តូ​ស្ព័​រ​រ៉ូ​ន​តិច​គឺ​មិន​សូវ​មាន​ភាព​ទាក់ទាញ​ពី​ស្ត្រី​ប៉ុន្មាន​នោះទេ ។​បញ្ច្រាស​មក​វិញ​បុរស​ដែល​មាន​កម្រិត​អរ​ម៉ូ​ន​តិះ​ស្តូ​ស្ព័​រ​រ៉ូ​ន​ខ្ពស់ គឺ​មាន​ការចាប់អារម្មណ៍​ពី​សំណាក់​ស្រី​យ៉ាងច្រើន ហើយ​មើលទៅ​សម្បូរ​ទៅដោយ​ថាមពល​ទៀតផង ហើយ​អាច​អាស្រ័យ​ទំនាក់ទំនង​ជាមួយ​នឹង​ស្ត្រី​បាន​ច្រើន​ទៀត​ផង​។​ ២.​កាត់បន្ថយ​ហានិយ​ភ័យ​ជំងឺ​ធា​ត់ និង​ទឹកនោមផ្អែម​ ​ការ​មាន​ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ឲ្យដឹងថា…