ចាំបានទេ?បុរសកម្សត់ពេលនេះ បានជំនួយសម្លៀកបំពាក់ថ្មី រំភើបស្ទើរហោះ
រឿងរ៉ាវកើតអោយមានក្ដីអាណិតអាសូរកាលពីកន្លងទៅ មិនទាន់រសាយពីចិត្តមិត្តអ្នកអាននៅឡើយ កាលពីពេលកន្លងទៅថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង អាណិតអាសូរ ទៅលើបុរសពិការមួយរូប ក្នុងឯកសណ្ឋានរៀងរយីករយាកមួយឈុត ដែលបានបណ្តើរកង់ដ៏ចាស់របស់ខ្លួន ដើរសួរទិញអីវ៉ាន់ប្រើប្រាស់នៅក្នុងផ្សារ តែត្រូវបានអ្នកលក់ពីរ-បីន្លែង មិនអើពើតបវិញសោះ។ តាមរយៈរឿងហេតុដែលបានកើតឡើងបែបនេះ បានធ្វើឱ្យមហាជនខ្មែរ ជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាខំមិនព្រោងព្រាត សូមកុំឱ្យវាយតម្លៃមនុស្សតែសម្បកក្រៅ ព្រមទាំងពោលពាក្យដ៏មានអត្ថន័យថា សូមត្រឹមស្អប់ភាពក្រ តែកុំស្អប់អ្នកក្រឱ្យសោះ។យ៉ាងណាមិញ…