អាមេរិកយល់ព្រមរៀបចំជំនួបកំពូលតាមវីដេអូរវាងលោក បៃដិន និងលោក ស៊ី ជិនពីង ជាមួយចិន

(ស្វីស)៖ សហរដ្ឋអាមេរិក និងចិនបានឯកភាពគ្នាលើគោលករណ៍មួយចំនួន ក្នុងការរៀបចំកិច្ចប្រជុំកំពូល តាមវីដេអូរវាងប្រធានាធិបតីនៃប្រទេសទាំង២ នៅមុនដំណាច់ឆ្នាំ២០២១នេះ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅថ្ងៃពុធសប្ដាហ៍នេះ។ សេចក្ដីរាយការណ៍ខាងលើធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំបិទទ្វារមួយនៅឯសណ្ឋាគារមួយនៃអាកាសយានដ្ឋានទីក្រុងហ្សូរីស ប្រទេសស្វីស រវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងអ្នកការទូតកំពូលរបស់ចិន លោក Yang Jiechi នៅថ្ងៃពុធសប្ដាហ៍នេះ ដែលជាជំនួបទល់មុខ…

ក្រុមហ៊ុនYoutube ​ប្រកាសថា នឹងពង្រឹងវិធានការប្រឆាំងនឹង​ វីដេអូ​​ព័ត៌មាន​ក្លែងក្លាយ ទាក់ទងនឹង​វ៉ាក់សាំង

ជាមួយនឹងការឆ្លងរាលដាល ជំងឺកូវីដ​១៩ ដែលពិភពលោក​យើង កំពុងឆ្លងកាត់នាពេលបច្ចុប្បន្ននេះ នៅលើបណ្តាញ​សង្គមYoutube មានវីដេអូជាច្រើន បានលើកឡើងអះអាងដោយ​គ្មា​ន​ប្រភពជាក់លាក់ អំពីគ្រោះថ្នាក់នៃ​វ៉ាក់សាំងបង្ការកូវីដ១៩។ វីដេអូខ្លះ​ អះអាងថា វ៉ាក់សាំងទាំងនោះ អាចបង្កគ្រោះថ្នាក់ ដូចជាជំងឺប្រចាំកាយ រឺអះអាងថា វ៉ាក់សាំងទាំងនោះ មិនអាចការពារ​មិនឲ្យ​ឆ្លងជំងឺកូវីដបាន។ ហើយវីដេអូខ្លះទៀត បាន​ផ្សព្វផ្សាយ​ទិន្នន័យតួលេខ ដែលខុសពីការពិត ជាដើម​។…

ក្រោយល្បីចាយទុនកន្លះលានដុល្លារ ជាមួយ ទ្រី ដាណា ពេលនេះ! Facebook របស់ សួស វីហ្សា ត្រូវគេ Hack យកទៅដើរខ្ចីលុយអ្នកស្គាល់ស្ទើរគ្រប់គ្នា

(ភ្នំពេញ)៖ បន្ទាប់ពីបានសាងប្រជាប្រិយភាពកាន់ខ្លាំង តាមរយៈការឡាយវីដេអូកំប្លុកកំប្លែង និងបាន បោះ ទុន កន្លះ លាន ដុល្លារ រកស៊ី ជាមួយថៅកែពេជ្រអ្នកស្រី ទ្រី ដាណា ស្រាប់តែពេល នេះ បណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ តារា ចម្រៀង សួស វីហ្សា…

ស្អាតបែបនេះហើយ គឹម លីហ្សា នៅតែគេចមិនផុតពីមុខកំបិត សុខចិត្តទៅកែសម្ភស្សបន្ថែម

(ភ្នំពេញ)៖ អាចនិយាយបានថា អ្នកនាង គឹម លីហ្សា គឺជាតារាសម្តែងចាស់វស្សាម្នាក់របស់កម្ពុជា ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនកម្ពុជា។ យ៉ាងណាមិញ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមហាក់មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពី តារាសម្តែងស្រីដ៏មានប្រជាប្រិយ អ្នកនាង គឹម លីហ្សា បង្ហោះរូបភាពប៉ុន្មានសន្លឹក អមដោយវីដេអូបង្ហាញពីការវះកាត់កែកុនច្រមុះ និងចង្ការ។ អ្នកនាង គឹម លីហ្សា…

អ្នកចម្រៀងជើងចាស់ សូ សាវឿន ចេញមុខប្រតិកម្មលើ បទចម្រៀង «ស្ទឹងសែនប៉ារីស» ក្រោយ ដួង វីរៈសិទ្ធ យកច្រៀងឡើងវិញ

អ្នកស្រី សូ សាវឿន គឺជាតារាចម្រៀងដ៏ល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ ៦០-៧០ ដែលមានទឹកដមសំឡេងស្រួយស្រេះ លួងលោម រហូតទទួលបានការចាប់អារម្មណ៍ខ្លាំង​ក្នុងពិភព​សិ​ល្បៈ​​ជំនាន់នោះ។ បទល្បីៗរបស់អ្នកមានដូចជា «ស្ទឹងសែនប៉ារីស» «កំពុងហ្លួងដួងចិត្ត» «អ្នកបម្រើតាមយន្តហោះ» «សូរីយាលាព្រៃ» និង នៅមានបទចម្រៀងល្បីៗជាច្រើនទៀត ទាំង​ទោល ប្រជាប្រិយ និង ឆ្លើយឆ្លង។ ទោះបីសព្វថ្ងៃនេះ…

កំពូលតារាសម្ដែង Chompoo Araya កំពុងពពោះកូនទី ៣! ផ្អើលអ្នកគាំទ្រតាមបណ្ដាញសង្គម

ផ្អើលអ្នកគាំទ្រក្នុងបណ្ដាញសង្គមទាំងយប់ បន្ទាប់ពីបានឃើញវីដេអូឃ្លីបរបស់កំពូលតារាសម្ដែងស្រីថៃ Chompoo Araya បង្ហាញពីសកម្មភាពឆ្លុះអេកូពិនិត្យផ្ទៃពោះ ចែករំលែកដល់គ្រប់​គ្នា​ឱ្យ​បានដឹងថា ពេលនេះនាងកំពុងពពោះកូនទី ៣ ហើយ។ នេះបើយោងតាមរយៈសារសរសេររបស់តារាស្រីរូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា៖ «មានបេះដូងមួយផ្សេងទៀត កំពុងលោតក្នុងខ្លួនខ្ញុំ» នៅលើបណ្ដាញសង្គម Instagram ផ្ទាល់​របស់​នាង ​ដោ​យ​ភ្ជាប់​ជាមួយ​នឹង​វីដេអូឃ្លីបខ្លី។ ជាមួយគ្នានោះ ក៏បានឃើញស្វាមីនាង បានបង្ហោះរូបភាពកូនប្រុសកាន់នូវឧបករណ៍តេស្តពិនិត្យផ្ទៃពោះ…

ខ្ញីចាស់កាន់តែហិល! កែវ វាសនា ចាប់ផ្តើមបញ្ចេញចម្រៀងរ៉េបដំបូង ផ្អើលអស់អ្នកគាំទ្រ

(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់បញ្ចេញចម្រៀងថ្មីមួយរយៈពេលនេះ តារាចម្រៀងប្រុសធ្លាប់តែបង្ហើរសំនៀងបែបផ្អែម ស្រទន់ គឺលោក កែវ វាសនា ស្រាប់តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបញ្ចេញចម្រៀងរ៉េបមួយបទ ក្រោមចំណងជើងថា «Depend On Me» បង្ហាញការរ៉េបបានយ៉ាងពិរោះរណ្តំ រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងពេញបណ្តាញហ្វេសប៊ុក។ នេះប្រៀបបានជារសជាតិថ្មី ប្លែកមួយបែបទៀតហើយ ដែលទស្សនិកជនមិនធ្លាប់បានឃើញពីមុនមក សម្រាប់ លោក…

ប្រជាជន​ភូមា ជាច្រើននាក់បានរត់ភៀសខ្លួន​ឆ្លងចូលទៅទឹកដីឥណ្ឌា ខណៈមានការប្រយុទ្ធ​រវាង​​កងទ័ព និង​​ក្រុម​ឧទ្ទាម​ប្រឆាំង

មានការវាយប្រយុទ្ធគ្នា ដោយការបាញ់រះ និង​ទំលាក់គ្រាប់ប្លោងផង នៅតំបន់​ប្រជុំជន Thantlang ក្នុងរដ្ឋឈីន មិនឆ្ងាយ​ប៉ុន្មានពីព្រំដែន រវាង​ភូមា និងឥណ្ឌា កាលពីថ្ងៃទី​១៨កញ្ញា។ ប្រជាជនប្រមាណ​ ជាង​៧០០០នាក់ ដែលរស់នៅក្នុង​តំបន់ប្រជុំជននេះ បាននាំគ្នាភៀសខ្លួន រត់គេចពីការប្រយុទ្ធ។ បណ្តាញព័ត៌មានក្នុងស្រុកភូមា​ បានចុះផ្សាយរូបថត និងវីដេអូផង បង្ហាញឲ្យ​ឃើញ អាគារ…

ចិន នឹងឈប់ផ្ដល់ជំនួយដល់គម្រោងថាមពលធ្យូងថ្មនៅក្រៅប្រទេស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

(ញូយ៉ក)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារសប្ដាហ៍នេះបានសន្យាថាប្រទេសរបស់លោកនឹងបញ្ឈប់ការផ្ដល់មូលនិធិដល់គម្រោងថាមពល ធ្យូងថ្មនានា នៅក្រៅប្រទេស ជាផ្នែកមួយនៃការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ថ្លែងនៅក្នុងវីដេអូមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក ស៊ី ជិនពីងបានបញ្ជាក់ថាដើម្បីសម្រេចគោលដៅ, វាទាមទារឱ្យមានការប្រឹងប្រែង ជាអតិបរមា ហើយចិននឹងបង្កើនការគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍនានា ក្នុងការអភិវឌ្ឍថាមពលបៃតង និងពឹងផ្អែកទាបបំផុតលើថាមពលធ្យូងថ្ម តាមរយៈ ការបញ្ឈប់ការផ្ដល់មូលនិធិសម្រាប់ការគម្រោងផលិតថាមពលធ្យូងថ្មថ្មីៗ…

តាលីបង់ ស្នើសុំថ្លែងសុន្ទករថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ

(ញូយ៉ក)៖ រដ្ឋាភិបាលតាលីបង់ថ្មី នៃប្រទេសអាហ្វហ្កានីស្ថាន បានស្នើសុំថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃមហាសនិ្នបាតអង្គការសហប្រជាជាតិ ដែល កំពុងប្រព្រឹត្តទៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ នេះបើតាមអ្នកនាំពាក្យ UN លោក Stephane Dujarric។ អគ្គរដ្ឋទូតនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថានមុន ដែលត្រូវបានក្រុមតាលីបង់បណ្ដេញចេញពីតំណែង កាលពីខែសីហាកន្លងទៅក៏បានស្នើសុំឡើងថ្លែងសុន្ទរកថា ផងដែរ ខណៈអង្គការសហប្រជាជាតិ (UN) នៅមិនទាន់សម្រេចចិត្តថាតើនរណាត្រូវតំណាងឱ្យអាហ្វហ្កានីស្ថាននៅឡើយទេ។ បើតាមលោក…