កូរ៉េខាងជើង ដៀលលោក ត្រាំ ថា ជាមនុស្សវង្វេងស្មារតីមិនដឹងខ្លួន ហើយឆ្កួតទៅនឹងសង្គ្រាមនុយក្លេអ៊ែរ

កូរ៉េៈ សេចក្តីថ្លែងការណ៍ថ្មីមួយ របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា កំពុងកើតជំងឺវង្វេងស្មារតី ដែលត្រូវការឲ្យមានថ្នាំ ដើម្បីព្យាបាលរោគផ្លូវចិត្តរបស់លោក និងថែមទាំងបានរិះគន់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោក ទៅកាន់តំបន់អាស៊ីនាពេលខាងមុខទៀតផង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០១៧។ សេចក្តីថ្លែងការណ៍ដដែល…

ចិន និងអាស៊ានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ខណៈភាពតានតឹងរវាងគ្នា ត្រូវបានធូរស្បើយ

ចិនៈ នៅក្នុងសកម្មភាពបង្ហាញពីភាពស្ងប់ស្ងាត់ បន្ទាប់ពីមានភាពតានតឹងដាក់គ្នា នៅសមុទ្រចិនខាងត្បូង រដ្ឋាភិបាលក្រុងប៉េកាំង និងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានធ្វើសមយុទ្ធជួយសង្គ្រោះតាមដែនសមុទ្រ រួមគ្នាដ៏ធំបំផុតមួយ មិនធ្លាប់មានពីមុនមក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០១៧។ សមយុទ្ធនេះ បានធ្វើទ្បើងកាលពីថ្ងៃអង្គារ ដោយមាននាវាដឹកអ្នកដំណើរចិន…

ត្រៀមបងប្អូន ! ចាប់ពីថ្ងៃទី៣១ ដល់ថ្ងៃ២វិច្ឆិកា មានទាំងការធ្លាក់ខ្យល់ មានទាំងភ្លៀង មានទាំងរងា

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងមានភ្លៀងធ្លាក់នៅតាមបណ្តាខេត្តនានា ជាពោសេសបណ្តាខេត្តនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង និងភាគខាងកើត (ជាប់ប្រទេសវៀតណាម)។ ពិសេសនោះ សម្រាប់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទូ២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា អាចមានភ្លៀងពីតិចទៅមធ្យម…

ចោរអស់លក្ខណ៍ ឆក់មិនបានសម្រេច ជាប់ខ្នោះរបស់អាវុធហត្ថខណ្ឌ៧មករា

ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ៧មករា ធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់តែមិនបានសម្រេច។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១២និង ៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវ ១៣៤Z សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ មាជ ណាង…

កន្លែងកត់ឆ្នោតវៀតណាមខុសច្បាប់២កន្លែងក្បែរគ្នា គ្មានខ្លាចរឯងដល់សមត្ថកិច្ចបន្តិចសោះ!

ភ្នំពេញៈ កន្លែងកត់ឆ្នោតវៀតណាមចំនួន២កន្លែង ដែលកត់ទាំងថ្ងៃគ្មានខ្លាចរអែងសមត្ថកិច្ចបន្តិចសោះ ។ កន្លែងកត់ឆ្នោតទាំងថ្ងៃចំនួន២កន្លែងនេះ គឺគ្មានខ្លាចរអែងដល់សមត្ថកិច្ចបន្តិចសោះនោះ គឺស្ថិតនៅតាមបណ្តោយផ្លូវបេតុងច្រកចូលបុរីពិភពថ្មី តាមច្រកផ្សារត្រពាំងថ្លឹង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការប្រកបមុខរបរកត់ឆ្នោតខុសច្បាប់ជារៀងរាល់ថ្ងៃនេះ គឺតាមប្រភពប្រជាពលរដ្ឋដែលតែងតែធ្វើរដំណើឆ្លងកាត់ទីនោះបានបញ្ជាក់ថា ការកត់ឆ្នោតខុសច្បាប់នេះ គឺកត់ជាយូរមកហើយ ដោយកត់នៅខាងមុខផ្ទះតែម្តងមិនញញើតនឹងសមត្ថកិច្ចឡើយ។ សូមបញ្ជាក់ផងដែរថា កន្លែងកត់ឆ្នោតទាំង២ខាងលើនេះ គឺមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចប្រចាំតំបន់…

គ្រោះថ្នាក់ចរាចរណ៍រថយន្តសាំយ៉ុង២គ្រឿងបុកគ្នា ស្លាប់ម្នាក់និងរបួសធ្ងន់១១នាក់

​ត្បូងឃ្មុំៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តដឹកអ្នកដំណើរ២គ្រឿងបុកទល់មុខគ្នាពេញទំហឹង ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់ រងរបួស១១នាក់ ធ្ងន់៧នាក់ ស្រី៤នាក់ ក្នុងនោះ មានជនជាតិវៀតណាមចំនួន២នាក់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៧-២០៨ ត្រង់ចំណុចត្រពាំងព្រៃ និងភូមិពោធិស្រុក ឃុំកោងកាង…

Miss Grand កម្ពុជាបរាជ័យលើកោះត្រល់ ខណៈ ប៉េរ៉ូ ក្លាយជាម្ចាស់មកុដ!

ការប្រឡងកម្មវិធី Miss Grand International ប្រចាំឆ្នាំ២០១៧ដ៏កក្រើកនៅលើកោះត្រល់ ដែលត្រូវរៀបចំដោយប្រទេសវៀតណាម បេក្ខនារីរបស់កម្ពុជាមិនទទួលបានលទ្ធផលណាមួយនោះទេ ខណៈដែលបេក្ខនារីមកពីប្រទេសប៉េរូ​ បានក្លាយជាម្ចាស់មកុដតម្លៃប្រមាណ៣០ម៉ឺនដុល្លារនៅទីបញ្ចប់នោះ ខណៈម្ចាស់ផ្ទះគឺវៀតណាមក៏មិនទទួលបានពានណាមួយដូចគ្នា។ ជាមួយនឹងការបរាជ័យរបស់បេក្ខនារីតំណាងឲ្យកម្ពុជាកញ្ញា ខ្លឹម ស្រីគា ក៏មានការរិះគន់ក្រុមហ៊ុនថៃដែលជាអ្នកដឹកនាំបេក្ខនារីកម្ពុជាឲ្យចូលប្រកួតថាខ្វះការផ្ចិតផ្ចង់ចំពោះតំណាងរបស់កម្ពុជាផងដែរ ជាពិសេសគឺការរៀបចំខ្លួន ដូចជាសម្លៀកបំពាក់ និងការធ្វើម៉ូតសក់តែម្ដង។ ការប្រកួតដែលបានធ្វើឡើងនៅលើកោះត្រល់ដែលជាអតីតទឹកដីរបស់កម្ពុជានោះ បេក្ខនារីថៃបានឈ្នះពាន Miss…

កម្ពុជា គ្រោងនាំចេញ ចេកពងមាន់ ទៅប្រកួតជាមួយចេកអំបូរលឿង លើទីផ្សារអន្តរជាតិ

កាលពីពេលថ្មីៗនេះ លោក វេង សាខុន​ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្ពុជា គ្រោងនាំចេញ ចេកពងមាន់ ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីប្រកួតប្រជែង និងដណ្តើមទីផ្សារជាមួយចេកអំបូរលឿង របស់ប្រទេសដទៃ។ ការនាំចេញ ចេកពងមាន់ នឹងជួយលើកតម្កើងផលិតកសិកម្មរបស់ខ្មែរ ដោយត្រូវប្រកួតប្រជែងជាមួយ ចេកអំបូរលឿង…

សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនជនបរទេសចំនួន ៤១នាក់ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ នៅវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានដឹកនាំ ក្រុមប្រតិបត្តិការ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចមូលដ្ឋានចូលរួម ដឹកនាំដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានប្រតិបត្តិការបង្ក្រាបជនបរទេសចំនួន៤គោលដៅ…

សំបុកត្រចៀកកាំ ១គីឡូ ជាង ១០០០ដុល្លារ កំពុងមានតម្រូវការខ្ពស់

នៅលើទីផ្សារបច្ចុប្បន្ន សំបុកត្រចៀកកាំ កំពុងបន្តកើនឡើងថ្លៃ និងមានតម្រូវការខ្ពស់ ដែលមានតម្លៃជាង ១០០០ដុល្លារអាមេរិក ក្នុង១គីឡូក្រាម។ នេះបើយោងតាមការឲ្យដឹងពី សហព័ន្ធត្រចៀកកាំកម្ពុជា។ លោក មៀវ សុខទ្រី អគ្គលេខាធិការសហព័ន្ធត្រចៀកកាំកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការចិញ្ចឹមត្រចៀកកាំនៅកម្ពុជា កំពុងកើនឡើង ដោយសារការកើនឡើងតម្លៃ និងមានតម្រូវការខ្ពស់ ហើយការចិញ្ចឹម មិនត្រូវការពេលវេលាច្រើន…