គួរឲ្យអាសូរ! កម្មករប្រុស-ស្រី៣នាក់ ទៅស៊ីឈ្នួលដកដំឡូងមី ត្រូវរន្ទះបាញ់ស្លាប់ម្នាក់

ត្បូងឃ្មុំៈ (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះធម្មជាតិ បណ្តាលឲ្យរន្ទះបាញ់ស្លាប់មនុស្សប្រុសម្នាក់ និងប្រុស-ស្រីចំនួន២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ នៅចំណុចចម្ការដំឡូងក្បែរច្រកទ្វេភាគីកម្ពុជា-វៀតណាមទន្លេចាម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។ ចំណែកសាកសពប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។…

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីប្រើប្រាស់ហ្វេកប៊ុកផេក ផ្សព្វផ្សាយលក់គ្រឿងសម្អាង បោកប្រាក់ប្រជាពលរដ្ឋជិត ៤ម៉ឺនដុល្លារ

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន បានសហការជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល…

ជនជាតិវៀតណាម-ខ្មែរ៦នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងដកហូតគ្រឿងញៀនជាច្រើនកញ្ចប់

កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលទាំង៣, ក្រោមការដឹកនាំរបស់លោកអធិការ មានការសម្របសម្រួលពីលោក រស់ សារាំ ព្រះរាជអាជ្ញា បានចុះឆែកឆេរបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់, ប្រុស៤នាក់, ចាប់ តាមដីកាម្នាក់…

ជនសកម្មជួញដូរនិងប្រើ ប្រាស់គ្រឿងញៀន៦នាក់សមត្ថកិច្ច ឃាត់ខ្លួនបាន

កោះកុងៈកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០កម្លាំង ជំនាញ គ្រឿងញៀន នៃ អធិការ ដ្ឋាន ក្រុង ខេមរភូមិន្ទ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលស្មាច់មានជ័យ បង្ក្រាបបានករណី ជួញ ដូរ និង ប្រើប្រាស់ គ្រឿងញៀនខុស…

ករណីបុរសកម្មករជនជាតិវៀតណាមម្នាក់ដេកស្លាប់ នៅស្រុកគិរីសាគរ

កោះកុងៈ​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៩ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០​ វេលាម៉ោង៧:០០នាទីយើងទទួលព័ត៌មាន ពីឈ្មោះ ទូច សាន់ ភេទប្រុស អាយុ ៤៦ឆ្នាំ មានករណី…

កម្លាំងចម្រុះចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមចំនួន ៣កន្លែង នៅស្រុកបាធាយ

កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ និងអាជ្ញាធរមូលដ្ឋាន និងដោយមានការសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងបានចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាមដាក់ប្រាក់) ចំនួន០៣ទីតាំង ក្នុងមូលដ្ឋាន…

បង្រ្កាបស្រ្តីម្នាក់ ករណីល្បែងស៊ីសងខុសច្បាប់ កត់ឆ្នោតវៀតណាម

កណ្ដាលៈ យោងតាមផក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ៧រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហាឆ្នាំ២០២០វេលាម៉ោង១៥និង១០នាទីមានករណីបង្រ្កាបល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខឆ្នោតវៀតណាម) នៅចំណុចផ្ទះជួល ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ចាន់…

ដល់ថ្ងៃកម្មករបើកលុយ! ស្រាប់តែសមត្ថកិច្ច ចុះបង្ក្រាបទីតាំងផលិតបារីគ្មានច្បាប់ ចប់តែម្តង

ភ្នំពេញៈ រោងចក្រផលិតបារីរបស់របស់ក្រុមហ៊ុនចិនមួយកន្លែង គ្មានច្បាប់អនុញ្ញាត យ៉ីហោ BPA ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចុះទៅបង្ក្រាប ដកហូតបានជាច្រើនកេស ឃាត់ទាំងថៅកែម្ចាស់ក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។…

ជនសង្ស័យ ១៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលេងល្បែងស៊ីសង

ភ្នំពេញៈ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់ ករណីលេងល្បែងស៊ីសងជល់មាន់ នៅចំណុចក្នុងដីវាលទុកចោល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ១៣នាក់រួមមាន៖ ១-ឈ្មោះ អ៊ួន ចាន់កូឡា…

សមត្ថកិច្ចបង្ក្រាបទីតាំងកន្លែង កត់ភ្នាល់ ឆ្នោតវៀតណាមខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃ ៣១ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង៣និង៣០នាទី ដោយមានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង បើក…